គ្រោះថ្នាក់ណាស់! រថយន្តស្ទូច រេចង្កូត បុកចូលផ្ទះលក់គ្រឿងសមុទ្រ និងផ្ទះលក់គ្រឿងក្រអូប
- ភ្នំពេញ
ភ្នំពេញ៖ រថយន្តស្ទូច ១គ្រឿង បានបើកបរ ក្នុងល្បឿនលឿន ហើយពុំដឹងថា យ៉ាងម៉េចនោះទេ ស្រាប់តែរេចង្កូត ឡើងលើចិញ្ចើមផ្លូវ ជ្រុលបុកចូលផ្ទះលក់គ្រឿងសមុទ្រ…
ភ្នំពេញ៖ រថយន្តស្ទូច ១គ្រឿង បានបើកបរ ក្នុងល្បឿនលឿន ហើយពុំដឹងថា យ៉ាងម៉េចនោះទេ ស្រាប់តែរេចង្កូត ឡើងលើចិញ្ចើមផ្លូវ ជ្រុលបុកចូលផ្ទះលក់គ្រឿងសមុទ្រ…
ភ្នំពេញ៖ រថយន្តស្ទូច ១គ្រឿង បានបើកបរ ក្នុងល្បឿនលឿន ហើយពុំដឹងថា យ៉ាងម៉េចនោះទេ ស្រាប់តែរេចង្កូត ឡើងលើចិញ្ចើមផ្លូវ ជ្រុលបុកចូលផ្ទះលក់គ្រឿងសមុទ្រ រួចចូលសំយ៉ាបផ្ទះលក់គ្រឿងក្រអូប។ ហេតុការណ៍នេះ បណ្ដាលឲ្យបុរសម្នាក់ ដែលជាអ្នកគ្រឿងសមុទ្រ រងរបួសធ្ងន់ធ្ងរ។
ឧប្បត្តិហេតុនេះ បានកើតឡើង កាលពីវេលាម៉ោង ៣ និង ៤០នាទី រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅតាមផ្លូវលេខ៤២ ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
រថយន្តបង្កខាងលើនោះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-1526 បើកបរដោយបុរស ពុំស្គាល់អត្តសញ្ញាណម្នាក់។
អ្នកភូមិបាននិយាយថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តខាងលើ បើកបរ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ពុំដឹងថា អ្នកបើកបរងងុយដេក ឬស្រវឹងស្រានោះទេ ស្រាប់តែរេចង្កូត ឡើងទៅលើចិញ្ចើមផ្លូវ។ បន្ទាប់មកបានបុកចូលផ្ទះលក់គ្រឿងសមុទ្រ បណ្ដាលឲ្យរងការខូចខាត ព្រមទាំងបណ្ដាលឲ្យបុរស ដែលជាអ្នកលក់គ្រឿងសមុទ្រម្នាក់ រងរបួសធ្ងន់ធ្ងរ។
ប្រភពដដែល បានបន្តទៀតថា ពេលនោះ រថយន្តពុំបានឈប់ស្ងៀមឡើយ ក៏ជ្រុលទៅបុកចូលសំយ៉ាបផ្ទះលក់គ្រឿងក្រអូប នៅជិតនោះ បណ្ដាលឲ្យបាក់ និងខូចខាតសម្ភារៈមួយចំនួនទៀត។
ជាសំណាងដែរ ដោយសារតែមុនពេលកើតហេតុនោះ ពុំទាន់មានអ្នកទៅទិញគ្រឿងសមុទ្រច្រើន បើពុំនោះទេ នឹងមានអ្នករងគ្រោះថ្នាក់ច្រើនមិនខាន។
ក្រោយកើតហេតុ អ្នកបើកររថយន្តស្ទួច ត្រូវបានអ្នកភូមិ នាំគ្នាឃាត់ខ្លួនបាន រួចប្រគល់ជូននគរបាល នាំទៅសាកសួរ។ រីឯអ្នករងរបួស ត្រូវបានក្រុមគ្រួសារ នាំយកទៅសង្រ្គោះបន្ទាន់។ នគរបាលខណ្ឌកំបូល បានទៅធ្វើការវាស់វែង និងនាំយករថយន្ត ទៅរក្សាទុក រង់ចាំការដោះស្រាយ៕ យន់ ស៊ីថា
ចែករំលែកព័តមាននេះ