ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​​កំដរ​ភ្ញៀវ​ផឹកច្រើន​ពេក ​ក៏​​សុំ​ចូល​បន្ទប់ទឹក​ តែ​ត្រូវ​ភ្ញៀវ​បង្ក​ហិ.ង្សាលើនាង​ផ្អើល KTV

1 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ នារី​ម្នាក់​ស្រែកយំ​នៅ​មុខ​ទីតាំង KTV មួយ​កន្លែង បន្ទាប់​ពី​ត្រូវ​ជនបរទេស​ម្នាក់​

​រាជធានីភ្នំពេញ ៖ នារី​ម្នាក់​ស្រែកយំ​នៅ​មុខ​ទីតាំង KTV មួយ​កន្លែង បន្ទាប់​ពី​ត្រូវ​ជនបរទេស​ម្នាក់​ប្រើ​ហិ.ង្សា​មក​លើ​រូប​នាង ​ដោយសារ​តែ​នាង​ជា​អ្នក​អង្គុយ​កំដរ​ភ្ញៀវ​ផឹកស្រា​ច្រើន​ពេក ​គ្រាន់តែ​រឿង​សុំ​ចូល​បន្ទប់ទឹក​សោះ ។

ហេតុការណ៍​ខាងលើនេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២២​ នៅ​ចំណុច​ទីតាំង​ KTV មួយ​កន្លែង​​មាន​ស្លាក​យីហោ GOLD PALACE នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៧ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ។

យោង​តាម​ប្រភព​ព័ត​មាន​ពី​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នាង​បាន​អង្គុយ​នៅ​ក្នុង​បន្ទប់​មួយ​ក្នុង KTV ខាងលើ​ជាមួយ​ជន​បង្ក​ជា​ជនបរទេស​និយាយ​ភាសា​ចិន​ ហើយ​ជនបរទេស​ខាងលើ​បាន​ឲ្យ​នាង​កំដរ​ផឹកស្រា​ជាមួយ ដោយ​សារ​ផឹក​ច្រើន​ពេក នាង​ក៏​សុំ​ចូល​បន្ទប់ទឹក តែ​ស្មាន​មិន​ដល់ ត្រូវ​ជនបរទេស​ខាងលើ​ប្រើ​ហិ.ង្សា​មក​លើ​​នាង​ ដោយ​ចាប់​ច្របាច់ក មិន​ឲ្យ​ចូល​បន្ទប់ទឹក​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ នាង​បាន​ស្រែក​ឆោឡោ​យ៉ាង​ខ្លាំង ដោយសារ​ទទួល​រង​អំពើ​ហិ.ង្សា ​បន្ទាប់មក​ត្រូវ​សន្តិសុខ KTV នាំ​នាង​ចេញ​ទៅ​ខាងក្រៅ​ទៅ​វិញ​ ហើយ​នារី​រង​គ្រោះ​មិន​សុខចិត្ត បាន​ស្រែក​រក​អ្នក​សារព័ត៌មាន​អោយ​ជួយ​ផ្សព្វផ្សាយ ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ចំពោះ​ខ្លួន ព្រមទាំង​បាន​ស្រែកយំ​ក្តែ​ង​ៗ​ជាមួយ​ទឹកភ្នែក​ថា «នារី​KTV​ក៏​ជា​មនុស្ស​ដែរ​បង​ៗ» ។

ក្រោយ​កើតហេតុ​ ដោយសារ​មានការ​ចុះ​មក​អន្តរាគមន៍ និង​សម្របសម្រួល​ពី​សមត្ថកិច្ច​មូលដ្ឋាន​នៃ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក នារី​រង​គ្រោះ​សម្រេច​ទទួលយក​សំណង​ចំនួន​៥០០​ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅ​ទីតាំង​កើត​ហេតុតែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ