ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​នាំ​គ្នា​ស៊ីឈ្នួល​បកសម្បក​​ពោតក្រហម យក​ថវិកា​ផ្គត់ផ្គង់​ជីវភាព

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២២​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២២​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងប៉ៃលិន ភាគច្រើន មានការ​ម​មមាញឹក ក្នុង​ការ​ប្រមូល​ផល​ដំណាំ​ពោតក្រហម ខណ​:​ពេល​ដែល​តម្លៃ​ទីផ្សារ​នៃ​ដំណាំ​មួយ​នេះ​នៅ​ខ្ពស់​ដដែល ពោល​គឺ​មិន​មានការ​ធ្លាក់​ថ្លៃ​នោះ​ទេ ខណ​:​អ្នកខ្លះ ជួល​កម្មករ​ឱ្យ​ចូល​ទៅ​កាច់​ស្នៀតពោត​ទុំ​នេះ បកសំបក​ក្នុង​ចំការ រួច​ច្រក​កា​រ៉ុ​ង​ដឹក​យក​ទៅ​លក់​តែ​ម្តង​។ ចំណែកឯ​អ្នកខ្លះ​ទៀត គ្រាន់តែ​ជួល​កម្មករ​ឱ្យ​ចូល​កាច់​ស្នៀតពោត​ច្រក​កា​រ៉ុ​ង រួច​ដឹក​ទាំង​សំបក​យក​ទៅ​ផ្ទះ ដោយ​ជួល​កម្មករ​ឱ្យ​នាំ​គ្នា​អង្គុយ​បក​វិញ ដោយ​អ្នកខ្លះ​អះអាង​ថា ការ​បក​សម្បក​​នៅ​ឯ​ចំការ មានការ​លំ​បាក​ច្រើន​ជាង​ការ​បក​សម្បក​​ពោត​នៅ​ឯ​ផ្ទះ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់ ឈ្មោះ ទេស ម៉ុ​ន អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា ៖ គាត់​ដាំពោត​ក្រហម​ចំនួន​៦​ហិ​កតា នៅ​លើ​ដីចំការ​របស់​ខ្លួន កាលពី​ជាង​២​ខែ​មុន លុះ​មក​ដល់​ពេល​នេះ​ពោត​ក៏​ទុំ​ល្មម​ប្រមូល​ផល​។ គាត់​ស ប្បាយ​ចិត្ត ដោយសារ​តែ​នៅ​ឆ្នាំ​២០២២​នេះ ដំណាំ​ពោតក្រហម​របស់​ខ្លួន អត់​សូវ​ខូច​ច្រើន​នោះ​ទេ ព្រោះ​មាន​ទឹកភ្លៀង​គ្រប់គ្រាន់ លុះ​ក្រោយ​ពេល​ប្រមូល​ផល​ជា​បន្តបន្ទាប់ គាត់​បាន​លក់​អស់​ជាង​១០​តោន​ហើយ ដោយ​ស្នៀតពោត​លក់​ទាំង​ស្នូល ឈ្មួញ​ទិញ​១​គីឡូក្រាម តម្លៃ​៦.៥ ទៅ​៧​បាត (​ប្រាក់​ថៃ​) ជាង​៧០០​រៀល​។

គាត់​បន្ត​ទៀត​ថា ពេល​នេះ កំពុង​បន្ត​ឱ្យ​កម្មករ ចូល​ទៅ​ប្រមូល​ផល ដើម្បី​យក​មក​បកសំបក​រួច ច្រក​លក់​យក​ថវិកា​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ រួច​ជួល​ឱ្យ​គេ​ចូល​ទៅ​ភ្ជួរ​ដី​ដាក់​ហាល ដើម្បី​ដាំ​សារ​ជា​ថ្មី​ឡើង វិញ​។ គាត់​ពិតជា​មិន​ព្រួយបារម្ភ​ក្នុង​ការ​សង​ជំពាក់​គេ​នោះ​ទេ ព្រោះ​មើលទៅ​ដំណាំ​ពោត​របស់​ខ្លួន ល្អ​គួរ សម​អាច​នឹង​លក់​សង​ជំពាក់​បំណុល​គេ​គ្រប់គ្រាន់ ហើយ​ក៏​អាច​នឹង​សល់​តិចតួច​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​។

ចំណែក​បុរស​ម្នាក់ ឈ្មោះ ចំរើន អាយុ​៤៥​ឆ្នាំ ជា​កម្មករ​ស៊ីឈ្នួល​បកសំបក​ពោត រស់នៅ​ក្នុងភូមិ ខាងលើ បានឱ្យ​ដឹង​ដែរ​ថា ៖ រហូត​មក​ដល់​ពេល​ប្រមូល​ផល​ពោតក្រហម គាត់​បាន​នាំ​ប្រពន្ធ​កូន ទៅ​ស៊ីឈ្នួល អង្គុយ​បកសំបក​ពោត​ឱ្យ​គេ ដោយ​គិត​ក្នុង​១​ធុង​ស្ពេ​ត្រូ ទទួល​បាន​ប្រាក់​កម្រៃ​៥០០​រៀល ហើយ​ក្នុង​១​ថ្ងៃ ម្នាក់​ៗ អាច​រកបាន​ចំណូល​ចាប់ពី​៣​ម៉ឺន​ទៅ​៤​ម៉ឺន​រៀល​។

គាត់​បន្ត​ទៀត​ថា ដូច្នេះ​ពួក​គាត់ មិន​ហ៊ាន​ឈប់​សម្រាក​នៅផ្ទះ​ទំនេរ​ខាត​ពេល​នោះ​ទេ ព្រោះ​គ្មាន​ដីស្រែ​ចំការ​ធ្វើ​នឹង​គេ​ឡើយ ទើប​នាំ​គ្នា​ដើរ​ស៊ីឈ្នួល​ដក​ដំឡូង​មី កាច់​ពោត និង​បកសំបក​ពោត​តាម​ចំការ​ជាដើម ដើម្បី​សន្សំ​ថវិកា​ទុក​ពេល​ខ្វះខាត ឬ​កើត​ជម្ងឺ​រោគា​ផ្សេង​ៗ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ