ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១៣ថ្ងៃ ដំណើរការធ្វើអត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដល់តាមភូមិ និងតាមខ្នងផ្ទះ នៅភ្នំពេញ សម្រេចបានជាង ១២០០០​នាក់​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ៖ ការផ្តល់សេវាធ្វើ​អត្តសញ្ញាណប័ណ្ណ សញ្ញាតិខ្មែរ​ ជូនប្រជាពលរដ្ឋ ដល់តាមភូមិ និងខ្នងផ្ទះ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ​ទី១៣​ ខែធ្នូ…

​ភ្នំពេញ៖ ការផ្តល់សេវាធ្វើ​អត្តសញ្ញាណប័ណ្ណ សញ្ញាតិខ្មែរ​ ជូនប្រជាពលរដ្ឋ ដល់តាមភូមិ និងខ្នងផ្ទះ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ​ទី១៣​ ខែធ្នូ ឆ្នាំ២០២២​ សម្រេចបានចំនួនសរុប ១២ ៤៨៧នាក់​។ នេះ​បើ​តាម​​របាយ​ការណ៍​របស់​​​ស្នង​ការ​​ដ្ឋា​ន​នគរ​បាល​​រាជ​ធានី​ភ្នំពេញ​។​

យុទ្ធនាការចុះធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិ​ខ្មែរ ជូនដល់ប្រជា​ពលរដ្ឋ នៅតាមភូមិ និងតាមខ្នងផ្ទះ នៅរាជធានីភ្នំពេញ ធ្វើឡើង ក្នុងគោលបំណងផ្តល់ជូនសេវាកម្មធ្វើអត្តសញ្ញាណកម្មឱ្យកាន់តែ​គៀក​ជាមួយប្រជាពលរដ្ឋ ដែលជាគំនិតផ្តួចផ្តើមរបស់លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ដំណើរការនេះ នឹងបន្ត​រហូតដល់​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

ក្នុងពេលយុទ្ធនាការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនេះ គឺ​ប្រជាពលរដ្ឋខ្មែរ ដែលមាន​អាយុចាប់​ពី ១៥ឆ្នាំឡើង មិនទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អាច​ធ្វើបាន ដោយភ្ជាប់មកជាមួយនូវ​សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ និង​សំបុត្រកំណើត។ ចំណែក​អ្នកមានអត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ ខូច ឬរហែក បាក់បែក អត្តសញ្ញាណបណ្ណ​ជិត ឬ​ផុតកំណត់ ព្រមទាំង​អ្នកបាត់​អត្តសញ្ញាណ​បណ្ណ​ ក៏អាចស្នើសុំ​ធ្វើថ្មី​បានដែរ។ ការធ្វើ និង​ផ្តល់​អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនេះ គឺធ្វើឡើងដោយពុំគិតថ្លៃ​ឡើយ។

ក្រៅពី​ក្រុមការងារ ដែលចុះធ្វើ​តាមភូមិ និងតាមខ្នងផ្ទះនេះ ប្រជាពលរដ្ឋ ក៏អាចទៅស្នើសុំ​ធ្វើ​អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមប៉ុស្តិ៍ប៉ូលិសឃុំសង្កាត់ នៅអធិការនគរបាល​ស្រុក​ក្រុង​ខណ្ឌ នៅស្នងការដ្ឋាននគរបាលរាជធានីខេត្ត ឬនៅ​កន្លែងធ្វើអត្តសញ្ញាណបណ្ណ នៅផ្សារទំនើប អ៊ីអន ២ សែនសុខ ឬនៅនាយកដ្ឋាន​អត្តសញ្ញាណបណ្ណ ក្នុងបរិវេណអគ្គនាយកដ្ឋានអត្តសញ្ញាណ​កម្ម នៅបឹងស្នោរ តាមផ្លូវជាតិលេខ១ ក៏បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ