គ្មានមហាបណ្ឌិតណាវិភាគត្រូវលើបេក្ខភាពនាយករដ្ឋមន្ត្រីបក្សប្រជាជនទេ
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា បេក្ខជននាយក រដ្ឋមន្ត្រីគណបក្សកាន់អំណាចធ្វើឡើងអាស្រ័យលើ
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា បេក្ខជននាយក រដ្ឋមន្ត្រីគណបក្សកាន់អំណាចធ្វើឡើងអាស្រ័យលើ
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា បេក្ខជននាយក រដ្ឋមន្ត្រីគណបក្សកាន់អំណាចធ្វើឡើងអាស្រ័យលើគោលការណ៍តាមលក្ខន្តិកៈគណបក្ស ដូច្នេះអ្នកវិភាគ ឬមហាបណ្ឌិតណាក៏មិនអាចវិភាគត្រូវឡើយ ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាន ឲ្យដឹងនៅថ្ងៃទី៨ មិថុនាថា ទោះបីមានការប្រែប្រួលឡើងចុះនៃចំនួនសំឡេងឆ្នោតចាប់តាំងពីឆ្នាំ២០០២មកដល់បច្ចុប្បន្នក៏ដោយ គណបក្សប្រជាជននៅតែមានសំឡេងនាំមុខគណបក្សប្រឆាំងរហូត ។ ចំនួនសំឡេងនាំមុខរបស់គណបក្សកាន់អំណាចនេះហើយដែលឆ្លុះបញ្ចាំងឲ្យឃើញថា គណបក្សប្រជាជនកម្ពុជានៅតែមានឧត្តមភាពនៃការគាំទ្រពីប្រជាពលរដ្ឋ នៅតែមានប្រជាប្រិយភាពពីប្រជាជនម្ចាស់ឆ្នោតដដែល ។
លោកបានបញ្ជាក់ថា ការប្រែប្រួលតួលេខសំឡេងឆ្នោត និងចំនួនអាសនៈ ជារឿងធម្មតាទេនៅក្នុងប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ចំណែកបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សអាស្រ័យលើការសម្រេចរបស់គណបក្ស ស្របតាមគោលការណ៍ និងលក្ខន្តិកៈគណបក្ស គ្មានជនណា អ្នកវិភាគណា ឬមហាបណ្ឌិតណា មកឈឺឆ្អាលជំនួសគណបក្សប្រជាជនកម្ពុជា បានជាដាច់ខាត ៕
ចែករំលែកព័តមាននេះ