ពងបែកមាត់ភាគច្រើនកើតឡើងនៅក្នុងមាត់ ឬតំបន់ជិតមាត់ ។ ពងបែកដែលមានដោយទឹករាវនេះអាចធ្វើឲ្យអ្នករលាកមាត់ខ្លាំង ហើយអ្នកមិនគួរទុកវាចោលដោយមិនអើពើពីវិធីព្យាបាលទេ ។
ក្នុងករណីធ្ងន់មួយចំនួន វានឹងមានការឈឺចាប់ខ្លាំង ។ បើករណីនេះពិតជាកើតឡើងចំពោះអ្នក គួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញដើម្បីដឹងអំពីមូលហេតុ និងរកវិធីព្យាបាលដែលសមស្រប ។ ទោះជាយ៉ាងណាក្តី ក្នុងករណីស្រាល ពងបែកមាត់នេះក៏អាចបណ្តាលឲ្យមានការឈឺចាប់ដល់អ្នកដូចគ្នា តែសូមកុំបារម្ភ ខាងក្រោមនេះគឺជាវិធីព្យបាលដ៏សាមញ្ញមួយចំនួនដែលអាចអនុវត្តដោយខ្លួនឯងនៅផ្ទះដើម្បីព្យាបាលបញ្ហាពងបែកមាត់នេះ ។ សូមអានអត្ថបទខាងក្រោមដើម្បីឈ្វេងយល់បន្ថែម ។
១-បរិភោគអាហារដែលពង្រឹងប្រព័ន្ធភាពស៊ាំ
អាហារជួយពង្រឹងប្រព័ន្ធភាពស៊ាំដូចជាខ្ញី អាល់ម៉ុង ស្ពៃ spinach សម្បូរទៅដោយភ្នាក់ងារប្រឆាំងបាក់តេរី ដែលអាចកម្ចាត់ពងបែកមាត់យ៉ាងមានប្រសិទ្ធភាព ។ អ្នកអាចទទួលទានពួកវានៅពេលយប់ដើម្បីទុកឲ្យអាហារទាំងនេះព្យាបាលបញ្ហាពងបែកមាត់របស់អ្នកក្នុងរយៈពេលតែមួយយប់ប៉ុណ្ណោះ ។
២-បរិភោគខ្ទឹមសឆៅ
ខ្ទឹមសគឺជាថ្នាំផ្សះពីធម្មជាតិដែលមានប្រយោជន៍យ៉ាងខ្លាំងក្នុងការព្យាបាលពងបែកមាត់ក្នុងរយៈពេលត្រឹមតែមួយយប់។ ទោះជាយ៉ាងណា អ្នកចាំបាច់ត្រូវប្រាកដថា អ្នកមិនមានប្រតិកម្មជាមួយនឹងខ្ទឹមសមុននឹងសាកល្បងវិធីមួយនេះ ។
៣-បរិភោគអាហារអាល់កាឡាំង
អាហារអាល់កាឡាំងដូចជាក្រូច ក្រូចឆ្មារ ក៏មានប្រសិទ្ធភាពក្នុងការព្យាបាលពងបែកមាត់ផងដែរ ។ ការទទួលទានអាហារដែលសំបូរទៅដោយលក្ខណៈសម្បត្តិអាល់កាឡាំងនេះអាចដោះស្រាយបញ្ហាពងបែកមាត់ដោយចំណាយពេលត្រឹមមួយយប់ប៉ុណ្ណោះ។
៤-ទទួលទានយ៉ាអួ និងឈីស
វិធីដ៏ពេញនិយមមួយទៀតក្នុងការព្យាបាលពងបែកមាត់គឺការទទួលទានយ៉ាអួ ឬឈីស។ លក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងបាក់តេរីរបស់អាហារទាំងពីមុខខាងលើអាចជួយបន្ថយការរលាក និងអារម្មណ៍ក្រហល់ក្រហាយដែលបណ្តាលមកពីពងបែកមាត់ ៕
ចែករំលែកព័តមាននេះ