ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំអស់​យោបល់…លិង្គជាប់​ម៉ាឡេត​​ដកអត់ចេញ​

6 ឆ្នាំ មុន

​​ប្រភព​ពីMetro ​ឱ្យ​​ដឹង​ថា បុរស​ម្នាក់​បាន​​ជាប់​លិង្គ​​ជាមួយ​​ម៉ា​ឡេ​ត ហើយ​បាន​ហៅ​គ្រូពេទ្យ​មក​​ជួយ តែ​ជួយ​មិន​បាន ទើប​សម្រេចចិត្ត​ហៅ​ពេទ្យ​ធ្មេញមកវិញ ។ ក្រោយ​ពី​បាន​ជាប់​លិង្គ​នឹង​​ម៉ា​ឡេ​ត​ភ្លាម ក្រុម​អ្នក​ជួយ​សង្គ្រោះ​ បាន​នាំ​បុរស​ខាងលើ មាន​អាយុ​៣៧​ឆ្នាំ

​​ប្រភព​ពីMetro ​ឱ្យ​​ដឹង​ថា បុរស​ម្នាក់​បាន​​ជាប់​លិង្គ​​ជាមួយ​​ម៉ា​ឡេ​ត ហើយ​បាន​ហៅ​គ្រូពេទ្យ​មក​​ជួយ តែ​ជួយ​មិន​បាន ទើប​សម្រេចចិត្ត​ហៅ​ពេទ្យ​ធ្មេញមកវិញ ។ ក្រោយ​ពី​បាន​ជាប់​លិង្គ​នឹង​​ម៉ា​ឡេ​ត​ភ្លាម ក្រុម​អ្នក​ជួយ​សង្គ្រោះ​ បាន​នាំ​បុរស​ខាងលើ មាន​អាយុ​៣៧​ឆ្នាំ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ មក​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Linhai ប្រទេស​ចិន ​កាលពី​​វេលា​ម៉ោង​ប្រហែល​៩​កន្លះ​យប់នៅថ្ងៃ​ទី០​២ មិថុនា ​។

លិង្គ​របស់​បុរស​រង​គ្រោះ​​បាន​ហើម ហើយ​ឡើង​​ពណ៌​ស្វាយ ទម្រាំ​តែ​មក​ដល់​មន្ទីរពេទ្យ​ ។ គ្រូពេទ្យ​បាន​ព្យាយាម​បន្ថយ​ការ​ហូរ​ឈាម​មក​​កាន់​ក្បាល​លិង្គ ដើម្បី​ស្រួល​ក្នុង​ការ​ដក​ម៉ា​ឡេ​ត​ចេញ ​។ ពួក​គេ​តម្រូវ​ឱ្យ​មានការ​យល់ព្រម​ពី​សំណាក់​ម្តាយ​ឪពុក​របស់​បុរស​នោះ ដើម្បី​ធ្វើការ​វះកាត់ តែ​ពេល​នោះ​គ្មាន​វត្តមាន​របស់​ពួក​គាត់​ឡើយ​ ។ ដោយសារ​តែ​ហេតុនេះ​ហើយ ទើប​ពួក​គេ​សម្រេចចិត្ត​ដោះស្រាយ​តាម​​វិធី​ផ្សេង​។

ក្រុម​គ្រូពេទ្យ​ ក៏​នឹកឃើញ​ហៅ​ពេទ្យធ្មេញ​មក​ជួយ ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ស្វាន​​ធ្មេញ​ ។ កម្លាំង​នៃ​ការ​ស្វាន​ អាច​បង្ក​ជា​កម្តៅ​បាន តែ​វា​អាច​បាត់​ទៅ​វិញ​ ដោយសារ​តែ​មានទឹក​បាញ់​ចេញពី​ម៉ាស៊ីន​នោះ​។ អស់​រយៈពេល​៣០​នាទី ក្រុម​អ្នក​ជួយ​សង្គ្រោះ​ទាំងអស់​ ក៏​ជួយ​បាន​ជោគជ័យ ​។ ​គេ​នៅ​មិន​ទាន់​ដឹង​មូលហេតុ​ថា ហេតុ​អ្វី​បានជា​យក​លិង្គ​ទៅ​ជាប់​នឹង​ម៉ា​ឡេ​ត​បែប​នេះ​ទៅវិញ?