ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ជនជាតិ​ស្បែក​ខ្មៅស្រវឹង​ទោរទន់​ជិះ​ម៉ូតូ​បុកខឿន​ពុះ​ចែកផ្លូវ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ស្បែក​ខ្មៅ រួម​នឹង​នារី​ជា​សង្សារ ជនជាតិ​ខ្មែរ​ម្នាក់​ចេញពី​ផឹកស៊ី​វិញ ស្រវឹង​ទោរទន់ បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក នឹង​ខឿន​ពុះ​ចែកផ្លូវ​បណ្ដាល​ឲ្យ​បុរស​ជា​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់ ចំនែក​នារី​ជា​សង្សារ​រង​របួសស្រាល ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ជិត​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ​តាម​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

តាម​សម្ដី​នារី​ដែល​រង​របួសស្រាល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​មាន​គ្នា​២​នាក់​សង្សារ ដែល​ជា​ជនជាតិ​ស្បែក​ខ្មៅ បាន​ចេញពី​កម្មវិធី​ជួបជុំ​មិត្តភក្ដិ នៅ​ម្តុំ​ផ្សារ​កណ្តាល​គោលបំណង​ត្រលប់​ទៅ​ផ្ទះ​វិញ នៅ​ម្ដុំ​បុរី​ពិភព​ថ្មី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​បាន​ជិះ​ម៉ូតូ​ម៉ាក YAMAHA FINO ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ១BZ-៣៣៩៧ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​វ៉េ​ង​ស្រេង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​ដែល​ជា​ផ្លូវ​រាង​កោង​បន្តិច តែ​បុរស​ជា​សង្សារ​របស់​គាត់ មិន​បាន​បន្ថយល្បឿន ធ្វើ​ឲ្យ​ម៉ូតូ​ជ្រុល​ទៅ​បុក នឹង​ខឿន​ពុះ​ចែកផ្លូវ​បណ្ដាល​ដួល​ម៉ូតូ​អូស​ជិត​១០​ម៉ែត្រ និង​ធ្វើ​ឲ្យ​បុរស​ជា​សង្សារ​រង​របួស​បាក់ជើង​ខាងឆ្វេង ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក សួគ៌ា ។

ដោយឡែក​រូប​គាត់​រង​របួស​រលាត់​ដៃជើង​តិចតួច បាន​លើក​ម៉ូតូ​ជិះ​ទៅ​តាម​រថយន្ត​សង្គ្រោះ​ពីក្រោយ​តែ​ម្តង​ទៅ ៕