ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀ.ន​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ខេត្ត​ព្រះ​សីហ​នុ រឹបអូស​ថ្នាំ​ញៀ.ន​ជិត​៩០០​គីឡូក្រាម​

1 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​

​ខេត្ត​ព្រះសីហនុ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀ.ន​ទ្រង់ទ្រាយ​ធំ​មួយ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២២​នេះ នៅ​ចំណុច​ឃ្លាំង​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្រុម​៩ ភូមិ​២ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៣៤​បាវ ដែល​មាន​ទម្ងន់​រហូត​ដល់​៨៨៤​គីឡូក្រាម​។

ប្រតិបត្តិការ​នៃ​ការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀ.ន​ខាងលើ​​នេះ លោក​ឧត្ដមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុ.ធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​​ឱ្យ​ដឹង​​កាលពី​​ល្ងាច​ថ្ងៃ​ទី​១១ ខែធ្នូ​នេះ​ថា​៖ «​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀ.ន​នេះ កម្លាំង​កងរាជអាវុធហត្ថ​របស់​លោក​ក្រោម​ការ​បញ្ជា​ផ្ទាល់​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ ក្រោម​ការ​សម្របសម្រួល​ពី​លោក ចន្ទ ដា​រិ​ទ្ធ ព្រះរាជអាជ្ញា​រង អយ្យា​ការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​បើក​ការ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀ.ន រក​ឃើញ​គ្រឿងញៀ.ន​ជិត​៩០០​គីឡូក្រាម​»​។

បន្ថែម​ពី​នេះ លោក​ឧត្ដមសេនីយ៍ត្រី ហេង ប៊ុ​នទី បាន​បញ្ជាក់​ថា វត្ថុ​តាង​ត្រូវ​បាន​យក​មករ​ក្យា​ទុក​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បន្ត​នីតិវិធី​។

ចំពោះ​ជនសង្ស័យ​កម្លាំង​មន្ទីរ​ជំនាញ​បាន​ពន្លាត​ដែនដី​សមត្ថកិច្ច​ទៅ​តាម​រាជធានី​-​ខេត្ត ដើម្បី​ស្វែងរក​មុខសញ្ញា​ពាក់ព័ន្ធ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ