ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​២​នាក់ និង​មនុស្ស​ជា​ច្រើន​នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ក្រោយ​បង្ក្រាប​សង្វៀន​មួយ​កន្លែង

1 ឆ្នាំ មុន
  • ពោធិ៍សាត់

មនុស្ស​ចំនួន​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយ​កន្លែង

ខេត្តពោធិ៍សាត់ ៖ មនុស្ស​ចំនួន​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រសៀល ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ភ្នំ​លោក ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​ព្រ​ហ​ស្ថ​ក្បាល ឃុំ​ផ្ទះ​រុង ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់​។

លោក អ៊ុ​ល ហៃ អធិការ​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ បាន​ប្រាប់​អោយ​ដឹង​ថា ជនសង្ស័យ​ខាងលើ ទី​១- ឈ្មោះ មាន សឿ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ និង​ទី​២- ឈ្មោះ ទេព គ្រី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រ​យ៉ង​ស ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ​។

លោក​អធិការ​បញ្ជាក់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ច្បាស់​ការណ៍​ថា​ទីតាំង​ខាងលើ ក្រុម​ជនសង្ស័យ​កំពុង​តែ​ប្រមូលផ្ដុំ​គ្នា​លេង​ល្បែ​.​ង​ជល់​មាន់ ភ្លាម​ៗ​នោះ​លោក​បាន​ចាត់​កម្លាំង​ចុះ​ទៅ​បង្ក្រាប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ និង​មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។ ដែល​ក្នុង​នោះ កម្លាំង​សមត្ថកិច្ច​បាន​ប្រមូល​បាន​វត្ថុ​តាង​រួម​មាន ៖ មាន់​ជល់​មួយ​ក្បាល​, សង្វៀន​ជល់​មាន់​មួយ​, តង់​មួយ​, ជញ្ជីង​ថ្លឹង​មាន់​មួយ​, កំសៀវ​ដាំទឹក​មួយ​, ក្បាក់​ដែក​មួយ​, មួក​សុវត្ថិភាព​មួយ​, ម៉ូតូ​មួយ​គ្រឿង​, ស្បែកជើង​ចំនួន​៧​គូ​, ចង្ក្រានហ្គាស​មួយ និង​ធុង​ទឹកកក​មួយ បញ្ជូន​មក​អធិការដ្ឋាន​។

ក្រោយ​សាកសួរ​ចម្លើយ​រួច​ឃើញ​ថា ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​ពីរ​នាក់​ខាងលើ មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ល្បែ​.​ង​ជល់​មាន់​នោះ​ទេ ដោយ​គ្រាន់តែ​ដើរ​រក​កូន ទើប​សមត្ថកិច្ច​សម្រេច​ដោះ​លែង​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ចំណែកឯ​ម្នាក់​ទៀត​កំពុង​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ