ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាយុគ្រាន់តែជាតួលេខ…លោក​យាយ​អាយុ​106ឆ្នាំ​ផ្តើម​ស្នេហ៍​ជាមួយ​លាក​តា​អាយុ​73​ឆ្នាំ​

6 ឆ្នាំ មុន

ជា​ការ​ពិត​ស្នេហា​ពិតប្រាកដ​គឺ​មិន​ប្រកាន់​វ័យ​ពណ៌​សំបុរ និង​វណ្ណៈ​ឡើយ

ជា​ការ​ពិត​ស្នេហា​ពិតប្រាកដ​គឺ​មិន​ប្រកាន់​វ័យ​ពណ៌​សំបុរ និង​វណ្ណៈ​ឡើយ ។ ជាក់ស្តែង​លោក យាយ​Marjorie Hemmerde រស់នៅ​ក្នុងផ្ទះ​ចាស់ជរា​ប្រទេស​អូស្ត្រាលី មាន​វ័យ​រហូត​ទៅ​ដល់​១០៦​ឆ្នាំទៅ​ហើយ នៅ​តែ​មិន​ទាន់​អស់​អាល័យ​ជាមួយនឹង​កាមកិលេស​ពោល​គឺ​លោកយាយ​កំពុង​តែ​សាង​ទ្រនំ​ស្នេហ៍​យ៉ាង​ផ្អែមល្ហែម​ជាមួយ​លោកតា Gavin Granford នៅ​ក្នុង​ទីក្រុង​ម៉េ​ល​ប៊​ន ប្រទេស​អូស្ត្រាលី ។

លោកយាយ Hemmerde​បាន​និយាយ​ថា​«​គម្លាត​អាយុ​ខុស​គ្នា​៣៣​ឆ្នាំ​មិនមែន​ជា​បញ្ហា​ទេ សម្រាប់​ខ្ញុំ សំខាន់​គឺ​ពេល​ឥឡូវនេះ​យើង​ទាំង​ពីរ​នាក់​កំពុង​យល់ចិត្ត​គ្នា​ខ្លាំង​ណាស់​» ។ ចំណែកឯ​លោកតា Crawford វិញ​ក៏​មិន​ចាញ់​លោកយាយ​ប៉ុន្មាន​ដែរ​គឺ​បាន​បង្ហាញ​ពី​ភក្តីភាព​ស្មោះស្ម័គ្រ​ចំពោះ​លោកយាយ ដោយ​និយាយ​ថា ៖ លោកយាយ​គឺជា​មនុស្ស​មាន​សុខភាព​ល្អ រួសរាយ​រាក់ទាក់ ហើយ​យើង​តែងតែ​សើច​សប្បាយ​ជាមួយ​គ្នា​គ្រប់ពេល ។

យើង​ទាំង​ពីរ​នាក់​បាន​គិត​ថា ជីវិត​គឺ​ខ្លី​ពេក​ដែល​ថា យើង​មិន​ទាន់​បាន​សប្បាយ​អស់ចិត្ត​ផង ។​គួរ​បញ្ជាក់​ដែរ​ថា លោកយាយ​និង​លោកតា​ទាំង​ពីរ​នាក់​ពុំ​ធ្លាប់​បាន​រៀប​ការ​ទេពី​មុន​មក ហើយ​ក៏​មិន​ដែល​នឹក​ស្រមៃ​ពី​រឿង​រៀប​ការ​ដែរ ៕