ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរឆក់​មិន​រើសមុខសូម្បីតែដបសាំង​លក់​តាម​ផ្លូវ​ ​ពេលនេះ​ក្របួច​.​ក​បាន​​ហើយ

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត​ ៖ ​ក្រុមចោរ​យ៉ាង​សកម្ម​ចំនួន​10​នាក់​ដែល​​ធ្វើ​សកម្មភាព​ឆក់​កាបូប​ ឆក់​ទូរ​សព្ទ​ដៃ​ និង​ឆក់​ដប​សាំង​ដែល​ប្រជាពលរដ្ឋ​ដាក់​លក់​លើ​ចិញ្ចើម​ផ្លូវជាតិ​តាម​មុខ​ផ្ទះ ត្រូវបានកម្លាំង​នគរបាល​ឃាត់​ខ្លួនបានហើយ​ ។ តាម​ការ​ឲ្យ​ដឹង​ពី​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ធ្នូ…

ខេត្តកំពត​ ៖ ​ក្រុមចោរ​យ៉ាង​សកម្ម​ចំនួន​10​នាក់​ដែល​​ធ្វើ​សកម្មភាព​ឆក់​កាបូប​ ឆក់​ទូរ​សព្ទ​ដៃ​ និង​ឆក់​ដប​សាំង​ដែល​ប្រជាពលរដ្ឋ​ដាក់​លក់​លើ​ចិញ្ចើម​ផ្លូវជាតិ​តាម​មុខ​ផ្ទះ ត្រូវបានកម្លាំង​នគរបាល​ឃាត់​ខ្លួនបានហើយ​ ។

តាម​ការ​ឲ្យ​ដឹង​ពី​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ធ្នូ ថា​ ​កាលពី​ថ្ងៃ​ទី​5​ ធ្នូ​ឆ្នាំ ​មាន​ករណី​ក្រុម​ចោល​ឆក់​មួយ​ក្រុម​មាន​គ្នា១០នាក់ ​ក្នុង​នោះ​មាន​ស្រី​ម្នាក់​ជិះ​ម៉ូតូ5គ្រឿង​ចេញពី​ភ្នំពេញ ​ឆ្ពោះ​មក​កាន់​ខេត្តកំពត​​​ ក្នុង​គោលបំណង​ទៅ​ធ្វើ​សកម្ម​ភាព​នៅ​ខេត្ត​ព្រះ​សីហ​នុ​ ។

ប្រភព​បន្តថា ​ពេល​ក្រុម​នេះ​មក​ដល់​ចំណុច​ស្ថានីយលក់​សាំង​មួយ​កន្លែង​​ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ច្រាប​ ឃុំ​ថ្មី​ ស្រុក​ទឹក​ឈូ ​ពួក​គេ​២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​​អាយហ្វូន​​​របស់​នារី​រង​គ្រោះ​ម្នាក់ ​ដែល​ចូល​ចាក់​សាំងរួច​បើក​ម៉ូតូ​សំដៅ​ចូល​មក​ក្រុង​កំពត ​។ ​រីឯ​គ្នា​គេ​ពីរ​នាក់​ទៀត ​ជា​អ្នក​បិទ​គូទ​ដោយ ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បាន​ឆក់​យក​សោរ​ពី​ម៉ូតូ​នារី​រង​គ្រោះ​ចេញពី​ម៉ូតូ រួច​ជិះ​គេចខ្លួន​តាម​ក្រោយ​ដើម្បី​កុំ​ឲ្យ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​តាម​បាន ។

ប្រភព​ដដែល​​ឱ្យ​ដឹង​ទៀតថា​ ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​បាន​ទូរ​សព្ទ​ដៃ​មួយ​គ្រឿង​ហើយ​ ក្រុម​ចោរ​ទាំង​១០​នាក់​នោះ​បាន​ជិះ​ម៉ូតូ​ឡើង​ទៅ​លេង​ភ្នំ​បូកគោ​ ។ រីឯ​ជន​រង​គ្រោះ​ម្ចាស់​ទូរ​សព្ទ iphone បាន​ប្ដឹង​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្មី ​ស្រុក​ទឹកឈូ​ ​ឱ្យ​ជួយ​អន្តរាគមន៍​ ។

ប្រភព​បន្ត​ទៀតថា ក្រោយ​ពី​ពួក​គេ​ចុះ​ពី​ភ្នំ​បូកគោ​វិញ​ ពួក​គេ​មាន​គោលបំណង​ធ្វើ​ដំណើរ​ទៅ​ធ្វើ​សកម្មភាព​នៅ​ខេត្ត​ព្រះ​សីហ​នុ​ ប៉ុន្តែ​នៅ​ពេល​ធ្វើ​ដំណើរ​ដល់​ចំណុច​កន្លែង​លក់​សាំង​ឯកជន​មួយ​ ​ស្ថិត​ក្នុងភូមិ​គីឡូ​១២​សង្កាត់​កោះ​តូច ក្រុង​បូកគោ ដោយ​ម៉ូតូ​ពួក​គេ​ទាំង​៥​គ្រឿង​នោះ​ចង់​អស់​សាំង​។ ពេល​នោះ​គ្នា​គេ​២​នាក់​បាន​ជិះ​ម៉ូតូ​មក​អែប​កន្លែង​លក់​សាំង ​រួច​ឆក់​បាន​សាំង​ពីរ​ដប​(​ចំនួន​២​លី​ត្រ​) ហើយ​បើក​ម៉ូតូ​រត់គេច​ខ្លួន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៣ កំពត ខេត្ត​ព្រះ​សីហ​នុ​ ។

ពេល​នោះ​ជន​រង​គ្រោះ​អ្នកលក់​សាំង​បាន​ប្ដឹង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កោះ​តូច ក្រុង​បូកគោ​ឲ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ពេល​នោះ​កម្លាំង​សមត្ថកិច្ច​ក្រុង​បូកគោ​បាន​តាម​ឃាត់ខ្លួន​ក្រុម​ចោល​នេះ​បាន​បួន​នាក់ ​។ នៅ​ភូមិ​ព្រែក​ត្នោត​សង្កាត់​ព្រែក​ត្នោត​ ក្រុង​បូកគោ រួច​គូកន​គ្នា​វា​៦​នាក់​ទៀត​ បាន​រត់គេច​ខ្លួន​បក​មក​ក្រោយ​វិញ​ ។ ពេល​នោះ​កម្លាំង​អធិការ​ក្រុង​បូកគោ​បាន​សហការ​ជាមួយ​ក្រុង​កំពត​និង​កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត​ឲ្យ​ជួយ​ស្ទាក់ផ្លូវ ក្រោយមក​កម្លាំង​សមត្ថកិច្ច​ក្រុង​បូកគោ​បាន​ដេញ​តាម​ប្រផាប់​ចាប់​ពី​ភីង​ពីក្រោយ រួច​ស្ទាក់​ចាប់​បាន​នៅ​ចំណុច​ជិត​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អណ្ដូង​ខ្មែរ​ស្ពាន​បេ​សេ​អុ​ី (BCI) ។

រីឯ​គូកន​​ពីរ​នាក់​ទៀត​បាន​រត់​ចូល​មក​ស្រុក​ទឹកឈូ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​កំពត ក្រុង​បូកគោ​ស្រុក​ទឹកឈូ​និង​ចរាចរណ៍​ខេត្ត​ស្ទាក់​ចាប់​បាន​នៅ​ចំណុច​ភូមិ​ព្រៃ​តុម្ព ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ​នៅ​ថ្ងៃ​ដដែល​។ ក្រុម​ចោរ​ប្រុស​ស្រី​ទាំង​១០​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​រួម​មាន​: ១-​ឈ្មោះ​យេ​៉​ន​ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៧ ឆ្នាំ​ស្នាក់​នៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ