ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួសត្រូវចៀសវាងអ្វីខ្លះដើម្បីកុំឱ្យអន្តរាយញាំញី?

6 ឆ្នាំ មុន

តាម​ធម្មតា​អ្នក​ដែល​មានចិត្ត​ស្ម័គ្រ​ចូល​មក​បួស​ក្នុង​ព្រះពុទ្ធ​សាសនា ត្រូវ​តែ​សិក្សា​ឱ្យ​ដឹង​ពី​ទំនៀមទម្លាប់ ពុទ្ធានុញ្ញាត និង​ពុទ្ធ​ប្បញ្ញត្តិ​រហូត​ដល់​ចេះ​ដឹង​នូវ​ពុទ្ធោវាទ​ដែល​ត្រាស់​ប្រដៅ​ដើម្បី​នឹង​បាន​ប្រតិបត្តិ​ឱ្យ​ត្រឹមត្រូវ​តាម​ធម៌​វិន័យ​របស់​អ្នកបួស ហើយ​ហាត់ពត់​កាយ វាចា និង​ចិត្ត​របស់​ខ្លួន​ឱ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​ចំណែក​ដែល​ល្អ សម​នឹង​ភាព​ជា​សមណៈ​ក្នុង​ធម្ម​វិន័យ​របស់​ព្រះពុទ្ធ ចៀស​ឱ្យ​ឆ្ងាយ​ពី​

តាម​ធម្មតា​អ្នក​ដែល​មានចិត្ត​ស្ម័គ្រ​ចូល​មក​បួស​ក្នុង​ព្រះពុទ្ធ​សាសនា ត្រូវ​តែ​សិក្សា​ឱ្យ​ដឹង​ពី​ទំនៀមទម្លាប់ ពុទ្ធានុញ្ញាត និង​ពុទ្ធ​ប្បញ្ញត្តិ​រហូត​ដល់​ចេះ​ដឹង​នូវ​ពុទ្ធោវាទ​ដែល​ត្រាស់​ប្រដៅ​ដើម្បី​នឹង​បាន​ប្រតិបត្តិ​ឱ្យ​ត្រឹមត្រូវ​តាម​ធម៌​វិន័យ​របស់​អ្នកបួស ហើយ​ហាត់ពត់​កាយ វាចា និង​ចិត្ត​របស់​ខ្លួន​ឱ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​ចំណែក​ដែល​ល្អ សម​នឹង​ភាព​ជា​សមណៈ​ក្នុង​ធម្ម​វិន័យ​របស់​ព្រះពុទ្ធ ចៀស​ឱ្យ​ឆ្ងាយ​ពី​ការងារ​គ្រហស្ថ​មាន​ចូលរួម​ធ្វើ​នយោបាយ ចូលរួម​ធ្វើ​បាតុកម្ម និង​ចូលរួម​ក្នុង​សកម្មភាព​ផ្សេង​ទៀត បែរជា​ខ្ជិល​ធ្វើ​តាម​ពុទ្ធឱវាទ​ដែល​ជា​កិច្ច​ធុរៈ​ខ្លួនឯង​ផ្ទាល់ នេះ​ហើយ​ដែល​នាំ​ឱ្យ​អន្តរាយ​របស់​អ្នកបួស ។
ខាងក្រោម​នេះ​ជា​ចំណុច​ស្នូល​ដែល​នាំ​ឱ្យ​ភិក្ខុ សាមណេរ​វិនាស ៖
១-​មិន​អត់ធន់​ដល់​ពាក្យ​ទូន្មាន ខ្ជិល​ធ្វើ​តាម
២-​មិន​ចេះ​អត់ធន់​នឹង​សេចក្តី​ស្រេកឃ្លាន
៣-​ត្រេកអរ​ក្នុង​កាមគុណ
៤-​ស្រឡាញ់​ស្ត្រីភេទ ។
ភិក្ខុ​សាមណេរ​ប្រាថ្នា​សេចក្តីចម្រើន​ដល់​ខ្លួន គួរ​ប្រយ័ត្ន​កុំឱ្យ​អន្តរាយ​ទាំង​៤​យ៉ាងនេះ​មក​ញាំញី​បានឱ្យ​សោះ ។
ភិក្ខុ​សាមណេរ​ត្រូវ​អាស្រ័យ​អ្នក​ដទៃ​គេ​ចិញ្ចឹម បើ​គេ​ចិញ្ចឹម​យ៉ាងណា ក៏​ត្រូវ​បរិភោគ​យ៉ាងនោះ ទ្រង់​បញ្ញត្តិ​ហាមប្រាម​មិន​ឱ្យ​បរិភោគ​អាហារ​ក្នុង​វេលា​វិកាល​(​ខុសពេល​ដូច ពេល​យប់ ពេល​រសៀល​…)​នោះ​ទេ ទើប​ធ្វើខ្លួន​ឱ្យ​ជា​មនុស្ស​ដែល​គេ​ចិញ្ចឹម​ងាយ ជា​អ្នក​អត់ធន់​នឹង​ការ​ស្រេកឃ្លាន បើ​នៅ​តែ​រវល់​នឹង​រឿង​អាហារ​បរិភោគ​នោះ អត់ធន់​មិន​បាន ក៏​នឹង​ធ្លាក់​ទៅ​ក្នុង​អន្លង់​នៃ​សេចក្តី​អន្តរាយ ។
កាមគុណ​គឺ រូប​, សំឡេង​, ក្លិន​, រស​, ស​ម្ជ​ស្ស ដែល​គួរ​ស្រឡាញ់ គួរ​ប្រាថ្នា​ជាស​ត្រូវ​នឹង​ព្រហ្មចរិយៈ ភិក្ខុ​សាមណេរ​ត្រូវ​សង្រួម​ប្រយ័ត្ន ហើយ​ព្យាយាម​លះ​វៀរ​ចេញ​ឱ្យ​ឆ្ងាយ ។ លោក​ប្រដៅ​មិន​ឱ្យ​ប្រាថ្នា​សេចក្តីសុខ​លើសលុប​នឹង​កាមគុណ​ឡើយ ។ បើ​ភិក្ខុ​សាមណេរ​នៅ​ស្រវឹង​ភ្លើតភ្លើន​យកចិត្តទុកដាក់​ចំពោះតែ​កាមគុណ​នោះ ជា​ហេតុ​នាំ​ឱ្យ​ចិត្ត​កម្រើក​រហូត​អត់ទ្រាំ​នៅ​បួស​តទៅ​ទៀត​មិន​បាន ព្រោះហេតុនោះ​ហើយ​ដែល​នាំ​ឱ្យ​អន្តរាយ ។
ការ​ត្រិះ​រិះ​ដែល​ជាប់​ទាក់ទង​ទៅ​នឹង​ស្ត្រី គឺ​ស្រឡាញ់​ស្ត្រីភេទ​ជា​គ្រឿង​កាត់​ផ្លូវ​ចម្រើន​យ៉ាង​ខ្លាំងក្លា ព្រោះ​ចិត្ត​ទៅ​ជាប់​នៅ​តែ​នឹង​ស្ត្រីភេទ​ដែល​ខ្លួន​ស្រឡាញ់ មិន​បាន​តាំងចិត្ត​សិក្សា​រៀនសូត្រ និង​ប្រតិបត្តិ​កិច្ច​ក្នុង​ភាព​ជា​សមណៈ​ឡើយ ប្រការ​នេះឯង​ហើយ​ដែល​នាំ​ឱ្យ​អន្តរាយ​អាក្រក់​ណាស់​គឺ​អាក្រក់​ជាង​ប្រការ​ដទៃ​ៗ​ទៅ​ទៀត ។
ទោះ​ជាយា​៉​ង​ណា​អន្តរាយ​ខាងលើ​នេះ​រមែង​កើត​មាន​ដល់​ភិក្ខុ​សាមណេរ​អ្នកបួស​ថ្មី​ច្រើន​ជាង​ភិក្ខុ​សាមណេរ​អ្នកបួស​យូរ​។ ដោយហេតុ​ថា កាលបើ​លោក​បួស​យូរ​ធ្លាប់​អត់ធ្មត់​សង្កត់​ចិត្តបាន​សិទ្ធ​មក​ហើយ អប់រំ​ចិត្តបាន​ល្អ​ហើយ ក៏​ឃើញ​ថា​ស្រាលស្តើង​ទៅ​ខ្លះ គ្រឿង​សៅហ្មង​មិន​អាច​នឹង​មក​ញាំញី​លោក​ខ្លាំង​ពេក​ទេ​។ ព្រោះហេតុនោះ​ទើប​លោក​ពោល​ថា ភិក្ខុ​សាមណេរ​អ្នកបួស​ថ្មី​ចង់បាន​សេចក្តីចម្រើន​ដល់​ខ្លួន គួរ​ប្រយ័ត្ន​កុំឱ្យ​អន្តរាយ​៤​ប្រការ​នេះ​មក​ញាំញី​បាន ៕
ចេញផ្សាយ​សម្រាប់​ថ្ងៃសីល ៨​កើត ខែជេស្ឋ ព​.​ស ២៥៦១