ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បឿន​កូន​ទា វ៉េវ​បាសសក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ដែល​មាន​អាយុប្រមាណ​ជា​ជាង ២០​ឆ្នាំ​ម្នាក់ បាន​រង​របួស​ត្រង់​ចង្កេះ​យ៉ាងធ្ងន់ធ្ងរ​ដេក​ក្រោក​មិន​រួច ដោយសារ​នាង​បាន​ជិះ​ម៉ូតូ​ម៉ា​កកូន​ទា មួយ​គ្រឿង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទៅ​បុក​នឹង​ម៉ូតូ​ម៉ាក​វ៉េវ​មួយ​គ្រឿង​ពីក្រោយ បណ្តាល​ឲ្យ​ដួល​បោក​ទៅ​នឹង​ចិញ្ចើមថ្នល់​ដោយ​ខ្លួនឯង ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ខាង​មុខ​ភូមិ​គ្រឹះ​មួយ​កន្លែង (​ទល់មុខ​ស្ថានទូត​សិង្ហ​បុរី​) ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បានឃើញ​មាន​ម៉ូតូ​ម៉ាក​វ៉េវ ព​ណ៍​ក្រហម​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ ១C-០៨៤២ មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស​ម្នាក់ និង​ម៉ូតូ​ម៉ា​កកូន​ទា ព៌​ណ​ប្រផេះ ពាក់​ស្លាក​លេខ ១FK-១៣៧១ មួយ​គ្រឿង​ទៀត បើកបរ​ដោយ​នារី​វ័យក្មេង​ម្នាក់​បើក​ស្រប​ទិស​គ្នា​ខាងក្រោយ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ទំនងជា​នាង​បើកបរ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នោះ ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាក​វ៉េវ ដែល​កំពុង​តែ​បើក​ខាង​មុខ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យ​ដួល​ទាំង​ពីរ​គ្រឿង​តែ​ម្តង ដោយ​នាង​បាន​ដួល​បោក​ផ្ទុប​ទៅ​នឹង​ចិញ្ចើម​ផ្លូវ និង​ត្រូវ​ម៉ូតូ​របស់​ខ្លួន​សង្កត់ពីលើ​ផង​ដែរ ។ ដោយ​បណ្តាល​ឲ្យ​នាងរង​របួស​ត្រង់​ចង្កេះ​យ៉ាងធ្ងន់ធ្ងរ ដេក​ទៅ​លើ​ដី​ក្រោក​លែង​រួច និង​រលាត់​ដៃជើង ចំណែកឯ​បុរស​ម្នាក់​ដែល​ជិះ​ម៉ូតូ​វ៉េវ ក៏​ដួល​រលាត់​ដៃជើង​រង​របួសស្រាល ចំណែកឯ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ក៏​រង​ការ​ខូចខាត​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ នារី​វ័យក្មេង​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ហៅ​រថយន្ត​សា​មុ​យ​ឲ្យ​មក​ដឹក​យក​ទៅ​ធ្វើការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ចំណែកឯ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត ។