ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​បុក​រថយន្ត​ស្លា.ប់​និង​របួស​ពលករ​ខ្មែរ​2​នាក់​នៅ​ប្រទេស​ថៃ

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​ពលករ​ខ្មែរ​មា្ន​ក់បាន​ស្លា.ប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ដោយ​គាប​ជាប់​ក្នុង​រថយន្ត​ដែល​ត្រូវ​រថភ្លើង​បុក​កាលពី​យប់​ថ្ងៃ​ទី​៣១ ខែឧសភា

ខេត្តបាត់ដំបង ៖  យ៉ាង​ហោច​ណាស់​ពលករ​ខ្មែរ​មា្ន​ក់បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ដោយ​គាប​ជាប់​ក្នុង​រថយន្ត​ដែល​ត្រូវ​រថភ្លើង​បុក​កាលពី​យប់​ថ្ងៃ​ទី​៣១ ខែឧសភា នៅ​ចំណុច​ផ្លូវ​ប្រស​ព​ឆ្លង​​កាត់​ផ្លូវដែក​មួយ​កន្លែង​នៅ​ក្នុងភូមិ​២ ឃុំ​ណ​ង​បួរ ស្រុក​បាន​ពោធិ ខេត្ត​ឆាក់​ឈើ​ង​សៅ ប្រទេស​ថៃ ដែល​មន្ត្រី​ថៃ​ទម្លាក់​កំហុស​ទៅ​លើ​អ្នកបើកបរ​រថយន្ត​ថា ជា​ការ​ប្រថុយប្រថាន និង​ធ្វេសប្រហែស ។ 

មន្ត្រី​ព្រំដែន​ខ្មែរ​បាន​រាយ​ការ​ណ៏​ថា ឧ​ប្ប​តិ្ត​ហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​បាន​បង្ក​ឲ្យ​ពលករ​ខ្មែរ​២​នាក់​រង​គ្រោះ​គឺ​ឈ្មោះ ណឺ​ត ស្រូ​យ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រង​របួសធ្ងន់ និង​ម្នាក់​ទៀត​ជា​ស្ត្រី​តែ​មិន​ទាន់​ស្គាល់ឈ្មោះ​បាន​ស្លាប់​គាប​ជាប់​ក្នុង​រថយន្ត ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា រថយន្ត​នោះ​បើកបរ​ដោយ​ជនជាតិ​ថៃ​បាន​បើក​ឆ្លងកាត់​ផ្លូវដែក តែ​គ្រានោះ​បាន​ធ្លាក់​ជង្ហុក​រើ​មិន​រួច ស្រប​ពេល​រថភ្លើង​បោះពួយ​មក​ដល់​ក៏​បុក​ពេញទំហឹង​កំ​ពិត​រួញ​ជាប់​បង្គោល​ភ្លើង​ដែល​ពលករ​ខ្មែរ​ទាំង​២​នាក់​នៅ​ក្នុង​នោះ ។ បើ​តាម​អាជ្ញាធរ​ថៃ​ដែល​បាន​ផ្ដល់​ព័ត៌មាន​មក​មន្ត្រី​ព្រំដែន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា  នៅ​ពេល​ដែល​រថយន្ត​ធ្លាក់​ជង្ហុក​រើ​មិន​រួច​ហើយ​ឃើញ​រថភ្លើង​បោះពួយ​កាន់តែ​ជិត ស្រាប់តែ​អ្នកបើកបរ​រថយន្ត​បាន​បើកទ្វារ​ចុះ​រត់ ខណៈ​អ្នក​រួម​ដំណើរ​២​នាក់​ជា​ពលករ​ខ្មែរ​ជាប់​ក្នុង​រថយន្ត​នោះ ។  

មន្ត្រី​ថៃ​បាន​បញ្ជាក់​ថា គ្រាន់តែ​រត់​ចេញ​ផុត​ពី​រថយន្ត​បន្តិច រថភ្លើង​ក៏​បាន​បុក​រថយន្ត​រុញ​ផ្ទប់​ជាប់​នឹង​បង្គោល​ភ្លើង​ក្បែរ​នោះ​គាប​ជាប់​ទាំង​មនុស្ស​ចេញ​មិន​រួច ។ គ្រានោះ​សមត្ថកិច្ច​ថៃ​ក៏​បាន​ចុះ​ទៅ​ជួយ​អន្តរា​គម​ន៏​ភ្លាម​ៗ​ដែរ និង​បាន​ប្រើ​ឧ​បករ​ណ៏​កាត់​ដែក​រថយន្ត​ដើម្បី​ទាញ​ជន​រង​គ្រោះ​ទាំង​២​នាក់​តែ​អកុសល​ស្ត្រី​ពលករ​ខ្មែរ​ម្នាក់​បាន​ស្លាប់​ទៅ​ហើយ រីឯ​ពលករ​ខ្មែរ​ម្នាក់​ទៀត​របួសធ្ងន់​ដែល​ត្រូវ​សមត្ថកិច្ច​ថៃ​បញ្ជូន​ភ្លាម​ៗ​ទៅ​កាន់​មន្ទីរពេទ្យ ៕