ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​ទាំង​ព្រឹក រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ធ្លាក់​ថ្នល់​របួសធ្ងន់​ស្រាល​១៤​នាក់

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ឧបទ្ទវហេតុ​មួយ​បាន​កើតឡើង​កាលពី​ព្រឹក ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​ចំការ​កៅស៊ូ​របស់​ក្រុមហ៊ុន C.R.C.K ចំណុច​តំបន់​ក្បាល់​អូរ​ស្វាយ ក្នុងភូមិ​វាល​ថ្នល់ ឃុំ​សា​គ្រាម ស្រុក​ប្រសាទ​បល្ល័ង្ក ខេត្តកំពង់ធំ មាន​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ធ្លាក់​ចូល​អូរ បណ្តាល​រង​របួសធ្ងន់​ស្រាល់​ចំនួន​១៤​នាក់ ។

ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួសធ្ងន់​ស្រាល​ដល់​ទៅ​១៤​នាក់​ខាងលើ​នេះ បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​នគរបាល​ប្រាប់​ថា រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ចរាច​ណ៏​ខាងលើ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស លាយ​ផ្ទៃ​មាឃ ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-១៩២៣ បើកបរ​ដោយ​ឈ្មោះ ជា សុ​វ​ណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ដំរី​ជាន់​ខ្លា សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន បាន​ដឹក​ក្រុម​តន្ត្រីសម័យ ទៅ​លេង​នៅ​ចំណុច​ឃុំ​សា​គ្រាម កាលពី​យប់ ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៧ លុះ​ព្រឹក ថ្ងៃ​ទី​២៨ ខែ​ឆ្នាំ​ដដែល​នេះ ក៏​ចេញដំណើរ​ទៅ​សម្តែង​តន្ត្រី​នៅ​ឯ​ស្រុក​ស្ទោង​បន្តរ​ទៀត តែ​ចៃដន្យ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ធ្វើ​ឲ្យ​រថយន្ត​ធ្លាក់​ថ្នល់ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល​មនុស្ស​១៤​នាក់ ។ អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទោង ចំណែក​អ្នក​របួស​ធ្ងន់ធ្ងរ​មួយ​ចំនួន​ទៀត​ត្រូវ​បញ្ជូន​ទៅ​ទីក្រុង​ភ្នំពេញ ។

សមត្ថកិច្ច​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរ​ណ៏​បណ្តាល​មក​ពី​អ្នកបើកបរ​បើក​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បើក​ចុះ​ទួល​ចំណោត​ខ្លាំង​ក៏​បណ្តាល​ឲ្យ​រអិល និង​រេ​ចង្កូត​ធ្លាក់​ថ្នល់​ចូល​ទៅ​ក្នុង​អូរ​ខាងលើ​តែ​ម្តង ខណៈ​ពេល​នេះ​រថយន្ត​បង្ក​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​រក​រថយន្ត​ស្ទូច​យក​ទៅ​រក្សា​ទុក​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។