១-ក្មេងប្រុសអាយុ៥ឆ្នាំ ហែកលុយចោល៥០.០០០យាន់
ឪពុកម្ដាយជនជាតិចិន ពេលត្រឡប់ទៅផ្ទះវិញឃើញប្រាក់ប្រហែល៥០.០០០យាន់ (ឬប្រហែល៧០០០ដុល្លារ) ត្រូវកូនប្រុសអាយុ៥ឆ្នាំ ហែករាយប៉ាយនៅពេញផ្ទះ ។ ប្រាក់ទាំងនោះទើបតែខ្ចីធនាគារ ។
២-រថយន្ដជ្រុលចង្កូតបុកស្លាប់ម្នាក់និងរបួសជាច្រើននាក់នៅញូវយ៉ក
រថយន្ដមួយគ្រឿងដែលបើកលឿនបុកមនុស្សដើរលើផ្លូវនៅតំបន់«Time Square» ក្រុងញូវយ៉ក កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ បង្កឱ្យមនុស្សស្លាប់ និងជាច្រើននាក់ទៀតរបួស ។
៣-កូនពពែភ្នែកមួយ
កូនពពែមួយក្បាលមានភ្នែកមួយ ត្រចៀកមួយនៅរដ្ឋអាល់សាម ប្រទេសឥណ្ឌូណេសុី អ្នកស្រុកនាំគ្នាចោមរោមមើល និងចាត់ទុកថាជារឿងអច្ឆរិយមួយនៅលើលោក ។
៤-Omar ជាឆ្មាយក្សគ្រោងបំបែកឯតទគ្គកម្ម
Omar ប្រវែង១២សង្ទីម៉ែត្រ ស្ថិតនៅក្រុងម៉េលបន ប្រទេសអូស្ដ្រាលី ជាឆ្មាខ្លួនវែងបំផុតនៅលើពិភពលោកបំបែកឯតទគ្គកម្មឆ្មាបច្ចុប្បន្នមានប្រវែង១១៨សង្ទីម៉ែត្រ និងកំពុងរង់ចាំការវាស់ពីសៀវភៅកំណត់ត្រាពិភពលោក ។
៥-ភ្លើងឆេះនាវាដឹកអ្នកដំណើរឥណ្ឌូណេស៊ីស្លាប់៥នាក់
ភ្លើងឆេះនាវាដឹកអ្នកដំណើរមួយរបស់ឥណ្ឌូណេស៊ីនៅសមុទ្រ«Java» ធ្វើឱ្យស្លាប់៥នាក់ និង១៤១នាក់ជួយសង្គ្រោះបានកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ។
៦-តុលាការផ្លរីដាសម្រេចឱ្យហាងកាហ្វេ«Starbucks» សងប្រាក់១០០.០០០ដុល្លារ
ចៅក្រុមរបស់អាមេរិក សម្រេចឱ្យហាងកាហ្វេ«Starbucks» សងប្រាក់១០០.០០០ដុល្លារ លើករណីដែលគម្របកែវកាហ្វេជ្រុះ បង្កឱ្យស្ដ្រីអតិថិជនម្នាក់ត្រូវកាហ្វេក្ដៅស្រោចលើខ្លួន ។
៧-បុរសអាយុ២៣ឆ្នាំម្នាក់ជាប់ចោទបង្កភេរវកម្មនៅបារាំង
ប៉ូលិសបានចោទប្រកាន់ពីបទបង្កភេរវកម្មលើបុរសអាយុ២៣ឆ្នាំម្នាក់ ក្រោយពីមានភស្ដុតាងDNA នៅលើកាំភ្លើងដែលបាញ់សម្លាប់ប៉ូលិសនៅក្រុងប៉ារីស ប្រទេសបារាំង ។
៨-យន្ដហោះបុករថយន្ដដឹកជញ្ជូនម្ហូបអាហាររបួស៨នាក់
យន្ដហោះប៊ូអីុង៧៣៧របស់ក្រុមហ៊ុនអាកាសចរណ៍«Aeromexico» បុករថយន្ដមួយគ្រឿងនៅលើផ្លូវក្រោយពីចុះចតនៅអាកាសយានដ្ឋានអន្ដរជាតិឡូសអេនចឺឡេស(LAX) បណ្ដាលឱ្យរបួស៨នាក់ ។
៩-ក្រពើជាឧបសគ្គដល់ក្រុមជួយសង្គ្រោះនៅឥណ្ឌាក្រោយពីបាក់ស្ពានឆ្លងទន្លេ
ក្រពើជាច្រើនក្បាលនៅក្នុងទន្លេបង្កឧបសគ្គដល់ក្រុមជួយសង្គ្រោះនៅពេលបាក់ស្ពានមួួយនៅក្រុងគួ ប្រទេសឥណ្ឌា ធ្វើឱ្យមនុស្ស១៥នាក់បាត់ខ្លួន ។
១០-នារីស្រស់ស្អាតបង្ហាញរាងក្នុងឈុតប៊ីគីនីលើស្ពានកញ្ចក់
តារាបង្ហាញម៉ូដជនជាតិចិនជាច្រើននាក់ថតបង្ហាញរាងក្នុងឈុតប៊ីគីនីនៅលើស្ពានកញ្ចក់កម្ពស់ប្រហែល១០០០ម៉ែត្រ នៅខេត្ដហ៊ឺណាន ប្រទេសចិន ៕
ចែករំលែកព័តមាននេះ