ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អ្នកស៊ើប​ការណ៍​សម្ងាត់​អា​មេ​រិ​ក ទទួល​បាន​លិខិតឆ្លងដែន​រុ​ស្ស៊ី

1 ឆ្នាំ មុន

អតីត​អ្នកស៊ើប​ការណ៍​សម្ងាត់​អា​មេ​រិ​ក លោក Edward Snowden ដែល​បាន​លាតត្រដាង​ឯកសារ​សម្ងាត់​របស់​ភ្នាក់ងារ​សន្តិសុខ​ជាតិ​អា​មេ​រិ​ក បាន​ស្បថ និង​ទទួល​បាន​

ប្រទេស​រុ​ស្ស៊ី ៖ អតីត​អ្នកស៊ើប​ការណ៍​សម្ងាត់​អា​មេ​រិ​ក លោក Edward Snowden ដែល​បាន​លាតត្រដាង​ឯកសារ​សម្ងាត់​របស់​ភ្នាក់ងារ​សន្តិសុខ​ជាតិ​អា​មេ​រិ​ក បាន​ស្បថ និង​ទទួល​បាន​លិខិតឆ្លងដែន​រុ​ស្ស៊ី​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រុ​ស្ស៊ី TASS កាលពី​ថ្ងៃ​សុក្រ ទី ២ ខែធ្នូ ម្សិលមិញ​នេះ​។

មេធាវី​របស់​លោក​បាន​និយាយ​ថា «​ពិត​ណាស់ គាត់​ទទួល​បាន​លិខិតឆ្លងដែន និង​បាន​ស្បថ​»​។

សូម​បញ្ជាក់​ថា កាលពី​ខែកញ្ញា ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ផ្តល់​សញ្ញា​តិ​រុ​ស្ស៊ី​ដល់​លោក Edward Snowden វ័យ ៣៩​ឆ្នាំ ដែល​បាន​ភៀសខ្លួន​ចេញពី​អា​មេ​រិ​ក ក្រោយ​ពេល​ទម្លាយ​ឯកសារ​សម្ងាត់​ដែល​បង្ហាញ​ពី​សកម្មភាព​ធ្វើ​ចារ​ក​.​ម្ម​លើ​សម្ព័ន្ធមិត្ត​៕ (​យោង​តាម​ប្រភព​៖ TASS & Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ