ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​សភា​អូស្ត្រាលី នឹង​ទៅ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​ស្អែក​នេះ

1 ឆ្នាំ មុន

អ្នកនយោបាយ​សហព័ន្ធ​អូស្ត្រាលី​មួយ​ក្រុម នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​តៃវ៉ាន់​រយៈពេល​៥​ថ្ងៃ នៅ​ថ្ងៃអាទិត្យ ទី​៤ ខែធ្នូ ឆ្នាំ​២០២២ ស្អែក​នេះ ក្នុង​គោលបំណង​ដើម្បី​

ប្រ​ទេ​សេ​អូស្ត្រាលី ៖ អ្នកនយោបាយ​សហព័ន្ធ​អូស្ត្រាលី​មួយ​ក្រុម នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​តៃវ៉ាន់​រយៈពេល​៥​ថ្ងៃ នៅ​ថ្ងៃអាទិត្យ ទី​៤ ខែធ្នូ ឆ្នាំ​២០២២ ស្អែក​នេះ ក្នុង​គោលបំណង​ដើម្បី​បង្ហាញ​ពី​បំណងប្រាថ្នា​របស់​អូស្ត្រាលី ក្នុង​ការ​រក្សា​សន្តិ​សុខភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​​របស់​កាសែត​អូស្ត្រាលី The Australian នៅ​ថ្ងៃ​សៅរ៍ ទី​០៣ ខែធ្នូ ឆ្នាំ​២០២២​នេះ​។

អ្នក​ន​យោ​ទាំងនោះ​មក​រួម​មាន សមាជិក​សភា​មក​ពី​គណបក្ស​ការងារ និង​សម្ព័ន្ធជាតិ​សេរីនិយម​ដែល​ជា​បក្ស​ប្រឆាំង​។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់ សមាជិក​សភា​អូស្ត្រាលី នឹង​ជួប​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen និង​រដ្ឋមន្ត្រី​ការ​បរទេស Joseph Wu​។

ហើយ​ដំណើរ​ទស្សនកិច្ច​នោះ ក៏​ត្រូវ​បាន​គេ​និយាយ​ផង​ដែរ​ថា នឹង​ជួប​ប្រជុំ​គ្នា​ស្តី​ពី​សន្តិសុខ ពាណិជ្ជកម្ម កសិកម្ម និង​កិច្ចការ​ក្នុងស្រុក​។

សូម​បញ្ជាក់​ថា អូស្ត្រាលី បាន​ប៉ះទង្គិច​ជាមួយ​ចិន ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ខ្លួន ជុំវិញ​ជម្លោះ​ពាណិជ្ជកម្ម និង​ប្រភព​ដើម​នៃ​ជំងឺ​រាតត្បាត COVID-19 ចំ​ពេល​មានការ​កើនឡើង​នៃ​វត្តមាន​របស់​ចិន​នៅ​ក្នុង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​។

ទោះជា​យ៉ាងណា​ក៏​ដោយ នាយក​រដ្ឋមន្ត្រី Anthony Albanese កាលពី​ខែ​មុន​បាន​ជួប​ជាមួយ​ប្រធានា​ធិបតី Xi Jinping នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល G20 នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដោយ​លើក​ឡើង​ពី​ការ​រំពឹង​ទុក​ថា ទំនាក់ទំនង​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ជិត​ស្និទ្ធ​។

ដូច​ប្រទេស​ជា​ច្រើន​ផង​ដែរ អូស្ត្រាលី​មិន​មាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់​នោះ​ទេ ប៉ុន្តែ​អូស្ត្រាលី​បាន​ចូលរួម​ជាមួយ​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក​ក្នុង​ការ​សម្តែង​ពី​ការ​ព្រួយបារម្ភ​ពី​ការ​ដាក់​សម្ពាធ​របស់​ចិន ជា​ពិសេស​ផ្នែក​យោធា​៕ (​យោង​តាម​ប្រភព​៖ The Australian & Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ