ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌី​ជេ​ឡាយ​អិន ឈឺចិត្តមិន​រលត់​រឿង​បែកបាក់ជីវិត​ប្ដី​-​ប្រពន្ធ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​ភ្លើងកំហឹង​នៅ​ក្នុង​ចិត្ត​របស់​ឌី​ជេ​ឡាយ​អិន នៅ​មិន​ទាន់​រលត់​នៅឡើយ​ទេ ។ លោក​នៅ​តែ​បន្ត​ដាក់​បណ្តាសា​អ្នក​ដែល​រួមចំណែក​ក្នុង​ការ​បំបែកបំបាក់​ជីវិត​ប្តី​-​ប្រពន្ធ​របស់​លោក ។

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​ភ្លើងកំហឹង​នៅ​ក្នុង​ចិត្ត​របស់​ឌី​ជេ​ឡាយ​អិន នៅ​មិន​ទាន់​រលត់​នៅឡើយ​ទេ ។ លោក​នៅ​តែ​បន្ត​ដាក់​បណ្តាសា​អ្នក​ដែល​រួមចំណែក​ក្នុង​ការ​បំបែកបំបាក់​ជីវិត​ប្តី​-​ប្រពន្ធ​របស់​លោក ។

ជិត​៣​ឆ្នាំ​មក​ហើយ​ដែល​ឌី​ជេ​ឡាយ​អិន បែកបាក់​ភរិយា និង​កូន​បី​នាក់ ក្រោម​មូលហេតុ​មាន​អ្នក​ទី​បី​ចូល​ជ្រៀតជ្រែក ។ រឿង​នោះ​ធ្វើ​ឲ្យ​ឆាកជីវិត​របស់​លោក​ធ្លាក់​ស្ទើរ​ដល់​ចំណុចសូន្យ ។
ជាមួយនឹង​ការ​ឈឺចាប់​នោះ កន្លង​មក​លោក​ឡាយ​អិន ធ្លាប់​លាតត្រដាង​ពី​បញ្ហា​ផ្ទៃក្នុង​គ្រួសារ​របស់​លោក​ដែល​ឈាន​ដល់​ផ្លូវបំបែក ក្នុង​នោះ​លោក​បាន​តិះដៀល និង​ដាក់​បណ្តាសា​ដល់​អ្នក​ដែល​បំបែកបំបាក់​ក្រុម​គ្រួសារ​របស់​លោក ។

ថ្មី​ៗ​នេះ​ជាមួយនឹង​ការ​បង្ហាញ​រូបថត​កូនប្រុស​ទាំង​បី​តាម​ហ្វេ​ស​ប៊ុ​ក ឌី​ជេ​ឡាយ​អិន ក៏​បាន​ភ្ជាប់​ជាមួយ​សារ​ស្តែង​ពី​ការ​ឈឺចាប់ និង​ដាក់​បណ្តាសា​ដល់​អ្នក​ដែល​ពុះ​បំបែក​ក្រុម​គ្រួសារ​របស់​លោក ។
ឌី​ជេ​ឡាយ​អិន សរសេរ​ថា «​កូន​ទាំង​បី​របស់ខ្ញុំ ធំ​ៗ​អស់ហើយ កូន​ទី​១ ទី​២ និង​ទី​៣​ជា​កូនពៅ​គេ ។ កូន​ទី​៣ ប៉ា​នៅ​ក្បែរ​មើលថែ​បាន​ត្រឹមតែ​មួយ​ខែ​ប៉ុណ្ណោះ ហើយ កូន​ៗ​បែក​ពី​ប៉ា​ចាប់ពី​ថ្ងៃ​ទី​២៩ សីហា ២០១៤ វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល ។ ពេល​នោះ​គឺ​ម៉ាក់ ពួក​គេ​ប្រាប់​មក​ខ្ញុំ​ថា យក កូន​ៗ​ទៅ​លេង​ម៉ាក់យាយ​នៅ​ឯ​ស្រុក ។

ចាប់តាំងពី​ពេល​នោះ​រហូត​មក​ដល់​ម៉ោង​នេះ ពួក​យើង​មិន​បាន​ជួប​មុខ​គ្នា​ទេ តែ​ពេល​ខ្ញុំ​បិទ​ភ្នែក​ឃើញ​ពួក​គេ​បាន​ជួប​គ្នា​ប្រឡែង​លែង​សឹងតែ​រាល់​យប់ ! ពេល​ខ្ញុំ​មក​ពី​ធ្វើការ កូន​ទាំង​បី​រត់​មក​ឱប ហើយ​សួរ ប៉ា​ៗ​មាន​ទិញ​អី​ឱ្យ​ពួក​កូន​ឬ​អត់? បើ​មាន​ឱ្យមក កូន​ៗ​ចែក​គ្នា​ញាំ​ទៅ ។ ពេល​ខ្លះ​ដណ្តើម​គ្នា ប៉ុន្តែ​ពេល​ណា​អត់​មាន​របស់​ផ្ញើ​ឱ្យ​ពួក​គេ​វិញ​នោះ កូន​ៗ​ធ្វើ​មុខស្អុយ ហើយ​និយាយ​ថា ប៉ា​ៗ​ធ្វើ​តែ​អុ​ី​ចឹ​ង មិនដឹង​ទេ​! ឆាប់​ឱ្យ​លុយ​មក ខ្ញុំ​ទៅ​ទិញ​ដោយ​ខ្លួនឯង ។

ពួក​អ្នកឯង ! អ្នក​ណា​ក៏​ដោយ ! គឺ​ខ្ញុំ​មិន​ខ្វាយខ្វល់​ឡើយ ឱ្យ​តែ​ជាប់​ពាក់ព័ន្ធ និង​ផ្សំ​គំនិត បំបែកបំបាក់​ក្រុម​គ្រួសារ ឬ​ពង្រាត់ កូន​ៗ​ទាំង​បី​ចេញពី​ទ្រូង​ខ្ញុំ​ទៅ សូម​វត្ថុ​ស័ក្តិសិទ្ធិ ឫទ្ធិ​បារមី​ខ្លាំងក្លា គង់នៅ ឬ​ស្ថិត​នៅ​ជិត​ឆ្ងាយ ហើយ​បារមី​ពិតជា​ខ្លាំង​មាន​ពិតប្រាកដ សូម​ធ្វើ​ឱ្យ​ពួក​ទាំង​អស់នោះ​កើតក្ដី​ទុក្ខ ក្តៅ​ក្រហល់​នៅ​មិន​សុខ ជួប​តែ​បញ្ហា​រហូត​គ្រប់​វិនាទី ដល់​វិនាស​» ។

លោក​ឡាយ​អិន ត្រូវ​ភរិយា​ចាកចោល និង​នាំ​យក​កូនប្រុស​ទាំង​បី​ទៅ​ជាមួយ​កាលពី​អំឡុង​ឆ្នាំ​២០១៤ ដោយ​លោក​ចោទ​ថា នាង​ក្បត់​ចាកចេញ​ទៅ​រស់នៅ​ជាមួយ​បុរស​ផ្សេង​ជា​ពាណិជ្ជករ ៕