ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊យ​ចេញ​លាភ​ចូល អជីវ​ករ​របស់​ស្រា​បៀរ ​ហនុមាន ​បង្ហាញអារម្មណ៌កក់ក្តៅ​ដោយ​សារការ​គិតគូរ​ពី​ក្រុមហ៊ុន

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ កាល​ថ្ងៃ​ទី ​៦ ខែកុម្ភៈ ឆ្នាំ​ ២០២៦ ថ្មី​ៗ​នេះ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chhai…

រាជធានី​ភ្នំពេញ ​៖ កាល​ថ្ងៃ​ទី ​៦ ខែកុម្ភៈ ឆ្នាំ​ ២០២៦ ថ្មី​ៗ​នេះ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chhai leak បាន​បង្ហោះ​សារ មាន​រូបថត និង​វី​ដេ​អូ​នៃ​ការ​លួច​ស្រា​បៀរ ហនុមាន ភ្ជាប់​ជាមួយនឹង​ការ​សរសេរ​រៀបរាប់​យ៉ាង​ហួសចិត្ត​ថា “​បងប្អូន​អើយ កណ្តាលថ្ងៃត្រង់ 6.02.2026 រៀប​ឥ​វ៉ា​ន់​នឹង​ចេញឱ្យ​ម៉ូយ ឥឡូវ​គាត់​លួច​បាត់​ពីរ​កេស ស្រា​ជីដូន​ជីតា​ម៉ែឪ​វា​ទុក​នៅ​នឹង​ពី​កាល​ទេ មក​យក​ស្រួល​ៗ សូម​បងប្អូន​ជួយ​មើល​មុខ​វា មើល​លេខ​ម៉ូតូ​វា​ផង ចោរលួច​ស្រា​” ។

ទន្ទឹម​នឹង​នេះ អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​សម្តែង​ការ​ហួស​ចិត្តជា​ខ្លាំង​ទៅ​លើ​ទ​ង្វើ​រ​របស់​ចោរ​ដាច់ដាប​ម្នាក់​នេះ សូ​ម្បី​តែ​ស្រា​បៀរ Hanuman Lite ២ ​កេស​ក៏​លួច ដែល​ធ្វើ​ឱ្យ​ផុស​នោះ​មានការ​ផ្ទុះ ជជែក​ពី​ភា​ក្សា​រ​គ្នា​ជា​ច្រើន ដោយ​មាន​គណនី​ខ្លះ​សម្តែង​ការ​ហួសចិត្ត​ទៅ​កាន់​បុគ្គល​ខាងលើ​ដែល​បាន​ប្រព្រឹត្ត​អំពើ​លួច​បែប​នេះ​ដោយ​ត្រឹមតែ​ស្រា​បៀ ហនុមាន ២ កេស​សោះ ឯ​គណនី​ខ្លះ​ទៀត​ក៏​បាន​លើក​ឡើង​ថា ធ្លាប់​ឃើញ​បុគ្គល​ខាងលើ​បាន​ធ្វើ​សកម្មភាព​បែប​នេះ​ជា​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ​ដែរ ។

នៅ​ថ្ងៃ​ទី​ ១០ ខែកុម្ភៈ ឆ្នាំ ​២០២៦ ម្សិលមិញ​នេះ​ក្រុមហ៊ុន ហនុមាន បាន​នាំ​យក​ស្រា​បៀរ Hanuman Lite រហូត​ទៅ​ដល់ ២០​កេស ដើម្បី​ឧ​ប​ត្ថ​ម​ជូន​ទៅ​កាន់​បងស្រី​ដែល​ជា​ម្ចាស់​អជីវ​កម្ម​ចាប់ហួយ​តូប​ឈ្មោះ ស៊ិ​ន សូ​ឡា ស្ថិត​នៅ​ភូមិ​ទ្រា សង្កាត់​លូ​ ៥ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ​។

បងស្រី​ជា​ម្ចាស់​អជីវ​កម្ម​បាន​សម្តែង​ចិត្ត​ត្រេកអរ និង​បង្ហាញ​ភាព​កក់ក្តៅ​ដែល​ទទួល​បានការ​យកចិត្ត​ទុក​ពី​ក្រុមហ៊ុន ហនុមាន ផ្ទាល់​ដែល​តែងតែ​គិតគូ​ពី​អតិថិជន​របស់​ខ្លួន ​។ បងស្រី​ក៏​បាន​បង្ហោះ​សារ​ជូនពរ និង​ថ្លែងអំណរគុណ​ទៅ​កាន់​ក្រុមហ៊ុន​ហនុមាន​ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម​ថា
“​ស៊យ​ចេញ​លាភ​ចូល​មុន​ចូល​ឆ្នាំ​ចិន​ហើយ​បងប្អូន សូម​អរគុណ​ទៅ​ដល់​ក្រុមហ៊ុន​ហនុមាន ដែល​បាន​ឧ​ប​ត្ថ​ម​ស្រា​បៀរ Hanuman Lite រហូត​ដល់ 20 កេស​បន្ទាប់​ពី​ត្រូវ​បាន​ចោរលួច​ថ្ងៃមុន ដោយ​ការ​យកចិត្តទុកដាក់​ពី​ក្រុមហ៊ុន​ហនុមាន នាង​ខ្ញុំ​និង​គ្រួសារ សូម​ជូនពរ​ឱ្យ​ក្រុមហ៊ុន​លក់​កាន់តែ​ដាច់ កាន់តែ​រីក​ចម្រើន​ទៅ​មុខ​រហូត ដែល​បាន​ធ្វើ​ឱ្យ​អជីវ​ករ​មាន​អារម្មណ៍​កក់ក្តៅ​” ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ យើង​សង្កេត​ឃើញ​ថា ក្រុមហ៊ុន ហនុមាន តែងតែ​យកចិត្ត​ទុកជា​មួយ​អតិថិជន​របស់​ខ្លួន ជា​ពិសេស​គឺ​អជីវ​ករ​របស់​ស្រា​បៀរ ហនុមាន ទាំងអស់​ដោយ​ធ្វើ​ឱ្យ​អជីវ​ករ​មាន​ភាព​កក់ក្តៅ​ក្នុង​ការ​ធ្វើ​អជីវ​កម្ម​ជាមួយ​ក្រុមហ៊ុន ហនុមាន​ ៕ អត្ថបទសហការ