ចំណេះដឹងទូទៅ! នៅលើពិភពលោកមានដង្កូវប្រមាណជា២សែនប្រភេទ
- ភ្នំពេញ
មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ បានចែករំលែកចំណេះដឹងទូទៅមួយ កាលពីថ្ងៃទី១១ ខែកុម្ភៈ កន្លងទៅនេះ ថា នៅលើពិភពលោកនេះ មានដង្កូវប្រមាណជា២សែនប្រភេទ ហើយចែករំលែកនូវដង្កូវពិសេសមួយក្បាល ។
សត្វដង្កូវដ៏ពិសេសនេះត្រូវបានគេដឹងថា នឹងលូតលាស់ធំធាត់ឡើងក្លាយជាសត្វមេអំបៅរាត្រី ឬមេអំបៅខ្មោច ជាសត្វមេអំបៅពណ៌លឿង និងខ្មៅភ្លឺដែលជារឿយៗត្រូវបានគេយល់ច្រឡំថា ជាមេអំបៅធម្មតា ។
ខណៈពេលដែលមេអំបៅរាត្រីជាច្រើនប្រភេទហើរនៅពេលថ្ងៃ ពួកវាអាចត្រូវបានគេសម្គាល់ឃើញថា ខុសប្លែកពីមេអំបៅធម្មតាដោយសារពួកវាសម្រាកដោយបើកពន្លាស្លាបរបស់ពួកវា ដែលផ្ទុយស្រឡះអំពីមេអំបៅធម្មតាដែលបិទក្តោបស្លាបរបស់ពួកវាវិញនៅពេលសម្រាក ។

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ