ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ឈ្មួញ​សត្វព្រៃ​​មិន​ដឹង​រកស៊ី​​បាន​ប៉ុន្មាន​លើក​ទេ​ ​ទើប​​​​ថ្ងៃនេះ​ជាប់​អន្ទាក់​​មេ​ព្រៃ

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មេ​ឈ្មួញ​រកស៊ី​សត្វព្រៃ​សង្ស័យ​បែកបាក់​ផ្ទៃក្នុង ទើប​លើក​នេះ​សមត្ថកិច្ច​សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​សត្វព្រៃ​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​សៀមរាប បង្ក​ការ​ភ្ញាក់ផ្អើល ។ ការ​បង្ក្រាប​សត្វព្រៃ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០២២…

ខេត្តសៀមរាប ៖ មេ​ឈ្មួញ​រកស៊ី​សត្វព្រៃ​សង្ស័យ​បែកបាក់​ផ្ទៃក្នុង ទើប​លើក​នេះ​សមត្ថកិច្ច​សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​សត្វព្រៃ​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​សៀមរាប បង្ក​ការ​ភ្ញាក់ផ្អើល ។ ការ​បង្ក្រាប​សត្វព្រៃ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ត្រង់​ចំណុច​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀ​បរាប ។

បើ​តាម​លោក​ម៉ុង ប៊ុ​ន​លី​ម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​បទ​ល្មើស​សត្វព្រៃ​ខុសច្បាប់​នេះ ដោយសារ​មានការ​សហការ​បាន​ល្អ​ពី​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ប្រាសាទបាគង និង​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ព្រៃឈើ​សត្វព្រៃ​ចល័ត​រដ្ឋបាល​ព្រៃឈើ និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ​លោកស្រី ឆេ​ង ហាក់​ងិ​ន ព្រះរាជអាជ្ញា​រង អម​អយ្យការ​សាលាដំបូង​ខេត្តសៀមរាប ចុះ​បង្ក្រាប​ទីតាំង​ស្តុក​សត្វ ព្រៃ​មួយ​កន្លែង នៅ​ក្នុង​ក្រុង​សៀមរាប ។

លោក ម៉ុង ប៊ុ​ន​លី​ម បាន​បន្ត​ថា កា​រប​ង្រា​ប​បទល្មើស​សត្វព្រៃ​នេះ កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុ​តាង រួម​មាន​សត្វព្រៃ​ចំនួន​៧៥​ក្បាល​៖ ១/-​ប្រវឹក​រស់ ចំនួន ១៦​ក្បាល ។ ២/-​ទោម​រស់ ចំនួន ៧ ក្បាល ។ ៣ /-​មាន់ទឹក​រស់​ចំនួន ៣​ក្បាល​។ ៤/-​សារិកាកែវ​ក្របី​រស​ចំនួន​៤៩​ក្បាល ដែល​មាន​ម្ចាស់​ឈ្មោះ កែវ វាសនា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។​បន្ទាប់​ពី កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​ទីតាំង​ខាងលើ ក្នុង​នោះ បាន​ដកហូត​សត្វព្រៃ​ទាំងអស់​ជា​បណ្តោះ​អាន្ន ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​រៀបចំ​សំណុំរឿង​បញ្ជូន ម្ចាស់​បទល្មើស​ទៅ​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ ​។

ព័ត៌មានពិស្តារ​នឹងបន្ត​ផ្សាយលើ​កាសែតកោះសន្តិ​ភាព ។

អត្ថបទសរសេរ ដោយ