ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​រវល់​តែ​ឱន​យក​ទូរស័ព្ទ​ងាក​មក​វិញ​បុក​រះ​ខ្ទេច

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន​មិត្តភក្តិ​ទូរស័ព្ទ​មករ​វល់​តែ​ឱន​យក​ទូរស័ព្ទ​បាន​រេ​ចង្កូត​ទៅ​បុក​សំ​យ៉ាប​ផ្ទះ​៣​ល្វែង

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន​មិត្តភក្តិ​ទូរស័ព្ទ​មករ​វល់​តែ​ឱន​យក​ទូរស័ព្ទ​បាន​រេ​ចង្កូត​ទៅ​បុក​សំ​យ៉ាប​ផ្ទះ​៣​ល្វែង​បណ្តាល​ឲ្យ​ខូចខាត​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវ ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។ អ្នកបើកបរ​រថយន្ត​បង្ក​មានឈ្មោះ រស់ សុខ​ឈី​ម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅផ្ទះ​លេខ​៧៤ ផ្លូវ​A ក្នុង​បុរី​ពី​ភព​ថ្មី ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ បើកបរ​រថយន្ត​២​បាំង​មួយ​គ្រឿង ពណ៌​ស  ពាក់​ស្លាក​លេខ ភ្នំពេញ​2AI-1674 ។

តាម​សម្តី​អ្នក​បើករថយន្ត​បង្ក​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បើករថយន្ត​ចេញពី​ម្តុំ​ចោម​ចៅ​គោលបំណង​ទៅ​ផ្ទះ​ទៅ​ម្តុំ​កើតហេតុ​ខាងលើ​ដោយ​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​តាម​បណ្តោយ​​ផ្លូវ​បេតុង​បុរី​ពិភព​ថ្មី​សាលា​មុំ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​មិត្តភក្តិ​គាត់​បាន​ទូរស័ព្ទ​មក​រួច​គាត់​រវល់​តែ​ក្រលេក​មើល​ទូរស័ព្ទ​យក​មក​កាន់ ស្រាប់តែ​ងាក​មក​វិញ រថយន្ត​បាន​រេចង្កូត​ឡើង​​​ការ៉ូឡា​មុខ​ផ្ទះ​វេរ​លុយ E-Money ប៉ះ​ទ្វារ​ខូ​ត​ខាត​តិច​តូច ហើយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ជ្រុល​ទៅ​បុក​បង្គោល​សំ​យ៉ាប​ផ្ទះ​ចំនួន​២​ល្វែង​ទៀត​សរុប​៣​ផ្ទះ និង​បុក​ផើងផ្កា​បែក​ខ្ទេចខ្ទី​រួច​ជ្រុល​ទៅ​​បុក​ការ៉ូឡា​ដែល​គេ​ទុក​នៅ​មុខ​ផ្ទះ​ប៉ើង​រាយ​ប៉ាយ​ពេញ​ផ្លូវ ហើយ​រថយន្ត​ជ្រុល​ទៅ​មុខ​ជាង​២០​ម៉ែត្រ​ទើប​ឈប់ ។ ចំណែក​រថយន្ត​រង​ការ​ខូចខាត​ថ្ពាល់​ខាងស្តាំ និង​បែក​កង់ ភ្លាម​នោះ​អ្នកបើកបរ​មិន​បាន​រត់​ចេញពី​កន្លែង​កើតហេតុ​នោះ​ទេ​ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដោយ​ធ្វើ​ឯកសារ​ដំណើររឿង​បង្ក​ហេតុតែ​ក្រោយមក​ម្ចាស់ផ្ទះ និង​ម្ចាស់​រថយន្ត​បង្ក​បានឱ្យ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​កិច្ចសន្យា​ចេញថ្លៃ​ជួសជុល​ខូចខាត​ដើម្បី​បញ្ចប់រឿង ៕