ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួនផ្កា​ប្រណីត​ចំនួន​10នៅ​ជុំវិញ​ពិភពលោក​នេះ

6 ឆ្នាំ មុន

សួនផ្កា​ដ៏​ប្រណីត​ចំនួន​១០​ស្ថិត​នៅ​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក ។ តើ​នៅ​ប្រទេស​ណាខ្លះ ?

១-​សួនផ្កា​Tulip​នៅ​ក្រុង​អាំ​ស្ទែ​ដាំ ប្រទេស​ហូ​ឡង់
ក្រុង​អាំ​ស្ទែ​ដាំ ប្រទេស​ហូ​ឡង់ ជាទី​ក្រុង​បុរាណ​មាន​មន្ត​ស្នេហ៍​ផ្នែក​ស្ថាបត្យកម្ម ហើយ​

សួនផ្កា​ដ៏​ប្រណីត​ចំនួន​១០​ស្ថិត​នៅ​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក ។ តើ​នៅ​ប្រទេស​ណាខ្លះ ?

១-​សួនផ្កា​Tulip​នៅ​ក្រុង​អាំ​ស្ទែ​ដាំ ប្រទេស​ហូ​ឡង់
ក្រុង​អាំ​ស្ទែ​ដាំ ប្រទេស​ហូ​ឡង់ ជាទី​ក្រុង​បុរាណ​មាន​មន្ត​ស្នេហ៍​ផ្នែក​ស្ថាបត្យកម្ម ហើយ​ក៏​ជាទី​ក្រុង​មានកេរ្តិ៍ឈ្មោះ​លើ​ឧទ្យាន​ផ្កា​រំលេច​ភាព​ស្រស់​ស្អាត​ក្នុង​អំឡុង​ពី​ខែមីនា ដល់​ឧសភា ជា​រៀង​រាល់​ឆ្នាំ ។

២-​សួនផ្កា​នៅ​ឧទ្យាន​«Anza BorregoDesert State Park»​សហរដ្ឋអាមេរិក
«Anza BorregoDesert State Park»​ស្ថិត​នៅ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា ជា​ឧទ្យាន​មាន​សម្រស់​ស្រស់​ស្អាត​នៅ​លើ​ពិភពលោក សម្បូរ​ដោយ​រុក្ខជាតិ​ចម្រុះ​ពណ៌ មាន​ជួរ​ភ្នំ​ច្រើន ប៉ុន្តែ​អ្វី​ដែល​លេចធ្លោ​បំផុត​គឺ​វាល​ផ្កា​ព្រៃ​រីក​នៅ​លើ​វាល​ខ្សាច់​ដ៏​ធំ​ទូលាយ​ក្នុង​រដូវ​ស្លឹកឈើ​លាស់ គួរ​ឱ្យ​ចង់​គយគន់ ។

៣-​សួនផ្កា​នៅ​ជុំវិញ​ភ្នំភ្លើង​«Osorno»​ប្រទេស​ស៊ី​លី
«Osorno»​ជា​ភ្នំភ្លើង​មួយ​នៅ​មាន​ថាមពល ស្ថិត​នៅ​ខ្សែបន្ទាត់​ព្រំដែន​រវាង​ខេត្ត​Osorno​និង​ខេត្ត​Llanquihue​ប្រទេស​ស៊ីលី មាន​ទេសភាព​ស្រស់​ស្អាត និង​លេចធ្លោ​ស្ថិត​នៅ​ទី​ខ្ពស់​ប្រហែល​២៦៥២​ម៉ែត្រ ។

៤-​សួន​ព្រៃ​ព្រឹក្សា​នៅ​សិង្ហ​បុរី
សួន​«Singapore Botancal Gardens» ស្ថិត​នៅ​កណ្តាល​ក្រុង រំលេច​ដោយ​ទេសភាព​ស្រស់​ស្អាត និង​ធម្មជាតិ​នានា​រហូត​ក្លាយជា​បេតិកភណ្ឌ​ពិភពលោក ហើយ​នៅ​ក្នុង​សួនឧទ្យាន​នេះ​មាន​រុក្ខជាតិ​ច្រើន​ជាង​៦០.០០០​ពូជ ។

៥-​សួនផ្កា​«Pink Moss»​ប្រទេស​ជប៉ុន
ឧទ្យាន​«​ហ៊ី​ស៊ុ​យ​ជី​យ៉ា​ម៉ា​»​ស្ថិត​នៅ​ក្រុង​ជី​ជី​ប៊ូ ខេត្ត​Saitama​ប្រទេស​ជប៉ុន​ជា​ឧទ្យាន​មួយ​មាន​កេ​រិ៍្ត​ឈ្មោះ​ព្រោះ​នៅ​ទីនោះ​មាន​សួនផ្កា​«Pink Moss»​នៅ​ពេល​រីក​ត្រចង់​ប្រៀប​ដូច​ជា​កម្រាលព្រំ ។

៦-​សួនផ្កា​«​ឡា​វេន​ឌ័​រ​»​នៅ​ក្រុង​ប្រូ​វ៉ង់​ប្រទេស​បារាំង
 ក្រុង​ប្រូ​វ៉ង់​«Provence»​ជាទី​ក្រុងមាន​ដាំ​ផ្កា​«​ឡា​វ៉េ​ន​ឌ័​រ​»​ជា​ជួរ​គួរ​ឱ្យ​គយគន់ ដោយ​ទេសភាព​របស់​ផ្កា​ពណ៌​ស្វាយ​លាតសន្ធឹង​យ៉ាង​ស្រស់​ស្អាត ។

៧-​សួន​«Claude Monet»​ប្រទេស​បារាំង
សួន​«Claude Monet»​ស្ថិត​នៅ​ក្រុង​Giverny​ប្រទេស​បារាំង​ជា​សួនឧទ្យាន​ដ៏​ល្បីឈ្មោះ​នៅ​លើ​ពិភពលោក និង​បើក​ឱ្យ​ចូល​ទស្សនា​នៅ​ចុងខែ​មីនា ដល់​ដើមខែ​វិច្ឆិកា ។

៨-​សួនផ្កា​ព្រៃ​ក្នុង​ឧទ្យាន​ជាតិ​«Namaqualand»​អាហ្វ្រិក​ខាងត្បូង
ឧទ្យាន​ជាតិ​Namaqualand​ស្ថិត​នៅ​ឆ្ងាយ​ពី​ក្រុង​ខេ​ប​ថោ​ន ជា​ច្រើន​រយ​គីឡូម៉ែត្រ​ជា​តំបន់​មាន​រុក្ខជាតិ​ជា​ច្រើន​ប្រភេទ​និង​មាន​កេ​រិ៍្ត​ឈ្មោះ​ជា​សួនផ្កា​ព្រៃ​ដោយ​រីក​ប្រណីត​ក្នុង​អំឡុង​ខែកក្កដា ដល់​តុលា​ជា​រៀង​រាល់​ឆ្នាំ ។

៩-​សួនផ្កា​ឈូករ័ត្ន​ប្រទេស​អីុតា​លី
នៅ​តំបន់​Tuscany​ក្រៅពី​មាន​ចម្ការ​ទំពាំងបាយជូរ នៅ​ទីនោះ​មាន​ភាព​លេចធ្លោ​ផ្នែក​ធម្មជាតិ​គួរ​ឱ្យ​គយគន់​នៅ​លើ​ពិភពលោក ។ អ្នកទេសចរ​ជា​ច្រើន​នាក់​រមែង​ដើរ​កម្សាន្ត​ទស្សនា​សួនផ្កា​ឈូករ័ត្ន ដែល​រីក​ត្រចង់​តាម​ជ្រលង​ភ្នំ និង​មាន​ពណ៌​ស្រស់​ស្អាត ។

១០-​សួនផ្កា​«Poppy»​នៅ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក
សួនផ្កា​Poppy​មាន​ទីតាំង​ស្ថិត​នៅ​Antelope Valley California Poppy Reserve​តែងតែ​រីក​ជា​ប្រចាំ​នៅ​រៀង​រាល់​ខែមេសា គាប់​ភ្នែក​អ្នកទេសចរ ៕