ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ថ្ម​បុក​ម៉ូតូ​បណ្តាល​ឱ្យ​អ្នកបើកបរ​ស្លា.ប់​នៅ​នឹង​កន្លែង(មានវីដេអូ)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៧ នេះ​នៅ​លើ​កំណាត់​​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ចំណុច​ភូម​សាស្ត្រ​ស្ពាន​ទឹកថ្លា សង្កាត់ ក្រាំង​ពង្រ ខណ្ឌដង្កោ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៧ នេះ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ចំណុច​ភូម​សាស្ត្រ​ស្ពាន​ទឹកថ្លា សង្កាត់ ក្រាំង​ពង្រ ខណ្ឌដង្កោ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ថ្ម​ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP-1668 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ក្នុង​​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C125 ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពុងចាម 1O-1691 ដែល​​បើកបរ​ពី​កើត​ទៅ​លិច​បំរុង​នឹង​ឆ្លងផ្លូវ​ត្រូវ​បាន​រថយន្ត​ដឹក​ថ្ម​បុក​ពេញទំហឹង​អូស​ប្រហែល​២០​ម៉ែត្រ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​រង​របួស ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ទី​១-​ឈ្មោះ ពេទ្យ កុសល អាយុ​៣៨​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​កំពង់ត្របែក ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្តព្រៃ​វែង (​ស្លាប់​) និង​ទី​២-​ឈ្មោះ ខាត់ ឡុ​ង អាយុ​២៥​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ រង​របួស ។ ភ្លាម​ៗ​នោះ​ដែរ​នគរបាល​ចរាចរណ៍​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​នឹង​បាន​វាស់វែង និង​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​ដោះស្រាយ​ទៅ​តាម​នីតិវិធី ៕