ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនសង្ស័យ២​នាក់ រឹបអូស​គ្រឿងញៀ.ន​ជាង៥​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ចាប់ខ្លួន​ជនសង្ស័យ ២​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង ៥​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ចាប់ខ្លួន​ជនសង្ស័យ ២​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង ៥​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ ។

ការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នេះ ដោយ​អនុវត្ត​តាម​បញ្ជា​របស់​នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់ របស់​ឧត្ដមសេនីយ៍ទោ ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ។

ប្រត្តិបត្តិការ​ខាងលើ​នេះ​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ ដោយ​កម្លាំង​ជំនាញ (​ក​.១១) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ស៊ី ផល្លា នាយករង​មន្ទីរ​, លោក​ឧត្តមសេនីយ៍ត្រី ជាវ តុលា នាយករង​មន្ទីរ​, លោក​វរសេនីយ៍ទោ ផាង គឹ​ម​ហួត នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ឯក សេង ឃុន​ណា​ង នាយការិយាល័យ និង​មានការ​ចូលរួម​ពី​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក លឹ​ម ប៊ុ​ន​ហេង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលា​ដំ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ផ្ទះ​ជួល ផ្លូវលំ ស្ថិត​ក្នុងភូមិ​បឹង​ខ្ទុំ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ ០២​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន រួម​មាន ៖
១-​ឈ្មោះ ស៊ិ​ន សា​រ៉ា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ
២-​ឈ្មោះ នាក់ ស្រី​អូន ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ ខ្មែរ ។

វត្ថុ​តាង​ចាប់​យក​បាន រួម​មាន ៖
-សារធាតុ​ញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE)​ចំនួន ៥​ដុំ​ធំ ស្មើ​ទម្ងន់ ៥ (​គ​.​ក្រ​) និង​៥៨៦ ក្រាម

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន​ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ