ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ខណ្ឌ ចុះ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣

1 ឆ្នាំ មុន
  • ភ្នំពេញ

កម្លាំង​នគរបាល​ខណ្ឌមានជ័យ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌមានជ័យ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង កាលពី​ថ្ងៃ​ទី​២៦ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២២ វេលា​ម៉ោង​៣​រសៀល ដែល​ស្ថិត​នៅ​បុរី​ជ័យ​ជំនះ ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ប្រាប់​អោយ​ដឹង​ថា ម្ចាស់​ទីតាំង​សង្វៀន​បញ្ជល់មាន់​ខាងលើ​មានឈ្មោះ «​តា​វែង​» បាន​បើក​ដំណើរការ​លេង​ល្បែ​.​ង​ស៊ីសង​នេះ​យ៉ាង​រលូន ដោយ​គ្មាន​ញញើត​ជាមួយនឹង​សមត្ថកិច្ច​បន្តិច​សោះឡើយ ដែល​ជា​ទ​ង្វើ​ផ្ទុយ​ពី​ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​។

បន្ទាប់​ពី​ទទួល​បានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ កម្លាំង​នគរបាល​ខណ្ឌមានជ័យ បាន​ចុះ​ប្រតិបត្តិការ​ទៅ​ធ្វើការ​បង្ក្រាប​ភ្លាម​ៗ ប៉ុន្តែ​ជាក់ស្តែង​នៅ​ពេល​កម្លាំង​អាជ្ញាធរ​ចុះ​ទៅ​ដល់ គឺ​មិន​បានឃើញ​ទីលាន​បញ្ជល់មាន់ ដូចដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍​នោះ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ