ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Elon Musk ថា Apple គំ​រា​.​មលុប Twitter ចេញពី App Store

1 ឆ្នាំ មុន

អាមេរិក ៖ មហាសេដ្ឋី​លេខ​មួយ​ពិភពលោក Elon Musk បាន​ចោទប្រកាន់​ក្រុមហ៊ុន Apple ថា​បាន​គំ​

អាមេរិក ៖ មហាសេដ្ឋី​លេខ​មួយ​ពិភពលោក Elon Musk បាន​ចោទប្រកាន់​ក្រុមហ៊ុន Apple ថា​បាន​គំ​រា​.​ម​កំហែង​បិទ Twitter នៅ​លើ App Store របស់​ខ្លួន និង​ថែម​ទាំង​និយាយ​ផង​ដែរ​ថា Apple បាន​ឈប់​ផ្សាយពាណិជ្ជកម្ម​នៅ​លើ​វេទិការ​របស់​ខ្លួន​។

លោក Elon Musk បាន​និយាយ​ថា Apple កំពុង​ដាក់​សម្ពាធ​លើ Twitter ជុំវិញ​ការ​ទាមទារ​សេរីភាព​និយម​នៃ​មាតិការ​របស់​ខ្លួន​។

លោក​បាន​បង្ហោះ​សារ​នៅ​លើ Twitter ដូច្នេះ​ថា «Apple បា​នប​ញ្ឍ​ប់​ការ​ផ្សាយពាណិជ្ជកម្ម​នៅ​លើ Twitter​។ តើ​ពួក​គេ​ស្អប់​ការ​និយាយ​ដោយ​សេរី​នៅ​អា​មេ​រិ​ក​មែន​ទេ​»​។

ក្រោយមក​លោក​បាន​ភ្ជាប់ (Tag) លោក Tim Cook នាយក​ប្រតិបត្តិ​របស់ Apple ចូល​ក្នុង​សារ​លើ Twitter របស់​លោក​ដោយ​និយាយ​ថា «តើ​មាន​អ្វី​កើតឡើង»​។

សូម​បញ្ជាក់​ថា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla រូប​នេះ​ទើបតែ​បាន​ទិញ​យក​ក្រុមហ៊ុន Twitter ក្នុង​តម្លៃ ៤៤​ពាន់​លាន​ដុល្លារ​។ ក្រោយ​ក្លាយជា​ម្ចាស់​របស់ Twitter លោក​បាន​ប្រកាស​កាត់​បន្ថយ​បុគ្គលិក​ប្រហែល​ពាក់កណ្តាល​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ