ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ពាក់មួក​សុវត្ថិភាពហើយបើកលឿនទៀត មានអីស្ទើរស្លា.ប់

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​នឹង​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​របួសធ្ងន់​ពីរ​នាក់​។

ខេត្តកណ្តាល ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​នឹង​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​របួសធ្ងន់​ពីរ​នាក់​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោង​១​និង​១៥​នាទី នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣៨០ ចំណុច​មុខ​ផ្ទះ​ឈ្មោះ សយ ទ្រី ស្ថិត​នៅ​ក្នុងភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្ដាល​។

នគរបាល​ចរាចរ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥​មួយ​គ្រឿង ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1A-8098 បើកបរ​ដោយ​ឈ្មោះ ពឿ​ន ប៉ូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្ដី​កណ្ដាល ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្ដាល​(​មិន​ពាក់មួក​សុវត្ថិភាព​) បើកបរ​មាន​ទិស​ដៅ​ពី​កើត​ទៅ​លិច ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក ហុងដា​គូប ពណ៌​ខៀវ ផលិត​ឆ្នាំ​១៩៩២ ពាក់​ស្លាក​លេខ ភព​1-​ដ​-7056 បើកបរ​ដោយ​ឈ្មោះ ថុ​ន សីហា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល (​មិន​ពាក់មួក​សុវត្ថិភាព​)​។

ក្នុង​ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​របួសធ្ងន់​ពីរ​នាក់ អ្នកបើកបរ​ទាំង​ពីរ ខូចខាត​ម៉ូតូ​ចំនួន ពីរ​គ្រឿង​។យោង​តាម​ការ​សន្និដ្ឋាន​របស់​កម្លាំង​ជំនាញ និង​ការ​ពិនិត្យ​កន្លែង​កើតហេតុ​ជាក់ស្ដែង​ករណី​នេះ​បណ្ដាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​ម៉ាក់​ហុងដា សេ​១២៥ ផលិត​ឆ្នាំ​២០០៧ បើកបរ​មាន​ល្បឿន​លឿន​។ ក្រោយ​កើតហេតុ​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ចំណែក​មធ្យោបាយ​ពាក់ព័ន្ធ​សមត្ថកិច្ច​វាស់វែង​យក​មក​រក្សារ​ទុក​នៅ​អធិការ​ស្រុក​៕