ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ​ផ្លូវ​កាយ​​មិន​ឋិតថេរ​យូរ​ទេ មានតែ​សុខ​ផ្លូវចិត្តទេទើប​​​យូរអង្វែង បើ​យើង​ចេះ​អប់រំ​ចិត្តបាន​ល្អ

1 ឆ្នាំ មុន
  • ភ្នំពេញ

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​បំភ្លឺ​ថា បណ្តា​សេចក្តីសុខ​ទាំងអស់​រួម​នៅ​ត្រឹមតែ​ពីរ​យ៉ាង​ប៉ុណ្ណោះ​ គឺសុខ​តាម​ផ្លូវ​កាយ និង​សុខ​តាម​ផ្លូវចិត្ត តែ​សុខ​ផ្លូវ​កាយ​នោះ​មិន​ឋិតថេរ​យូរអង្វែង​ទេ គឺ​នៅ​ត្រឹម​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ ឯ​សុខ​ផ្លូវចិត្ត​វិញ ទើប​អាច​ឋិត​នៅ​អស់​កាល​យូរអង្វែង និង​អាច​ឋិត​នៅ​អស់​មួយ​ជីវិត បើ​យើង​ចេះ​អប់រំ​ចិត្តបាន​ល្អ​ហើយ…

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​បំភ្លឺ​ថា បណ្តា​សេចក្តីសុខ​ទាំងអស់​រួម​នៅ​ត្រឹមតែ​ពីរ​យ៉ាង​ប៉ុណ្ណោះ​ គឺសុខ​តាម​ផ្លូវ​កាយ និង​សុខ​តាម​ផ្លូវចិត្ត តែ​សុខ​ផ្លូវ​កាយ​នោះ​មិន​ឋិតថេរ​យូរអង្វែង​ទេ គឺ​នៅ​ត្រឹម​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ ឯ​សុខ​ផ្លូវចិត្ត​វិញ ទើប​អាច​ឋិត​នៅ​អស់​កាល​យូរអង្វែង និង​អាច​ឋិត​នៅ​អស់​មួយ​ជីវិត បើ​យើង​ចេះ​អប់រំ​ចិត្តបាន​ល្អ​ហើយ ។

កាលបើ​បុគ្គល​យល់​ពី​សេចក្តីសុខ​កើត​តាម​ផ្លូវចិត្ត​ប្រាកដ​ហើយ គួរ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​កុំ​ដូរ​យក​សេចក្ដីសុខ​ផ្លូវចិត្ត​នេះ​ជាមួយនឹង​សុខ​ផ្លូវ​កាយ​ឲ្យ​សោះ នាំ​តែ​ក្ដៅក្រហាយ​ព្រោះ​រស់នៅ​ជាមួយនឹង​ចិត្ត​មិន​ស្ងប់​ហ្នឹងហើយ​ជា​ហេតុ​នាំ​ឱ្យ​កើតទុក្ខ ។

តែបើ​បុគ្គល​លះ​សុខកាយ យកសុខ​ផ្លូវចិត្ត​វិញ​នោះ ជា​ការ​ល្អ​បំផុត​ត្រូវ​ប្រញាប់​ធ្វើ​ឲ្យ​បាន​ឆាប់​ចុះ ប្រាកដជា​នឹង​បាន​ផល​គាប់ចិត្ត​ស្ងប់​ត្រជាក់​ប្រពៃ​ពិត ។

សុខ​ផ្លូវចិត្ត​ត្រូវរ​កតាម​វិធី​ចូល​ទៅ​ហ្វឹកហាត់ អប់រំ​កាយ​ចិត្ត​ឱ្យ​ល្អ តាំង​អារម្មណ៍​ឱ្យ​ស្ងប់​តាម​រយៈ​ការ​ធ្វើ​សមាធិ​បញ្ញា​ក្រោម​ការ​ណែនាំ ចង្អុល បង្ហាត់បង្ហាញ​ពី​គ្រូឧទ្ទេស​ដ៏​ត្រឹមត្រូវ​បំផុត​ទើប​ទទួល​បាន​ផល​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ