ជិះម៉ូតូគេចពីសមត្ថកិច្ចដេញតាមជ្រុលទៅបុករថយន្តដឹកទំនិញ
រាជធានីភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូគេចពីសមត្ថកិច្ចដេញតាមជ្រុលទៅបុកនឹងរថយន្តដឹកទំនិញចតស្ងៀមពីក្រោយពេញទំហឹង
រាជធានីភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូគេចពីសមត្ថកិច្ចដេញតាមជ្រុលទៅបុកនឹងរថយន្តដឹកទំនិញចតស្ងៀមពីក្រោយពេញទំហឹង
រាជធានីភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូគេចពីសមត្ថកិច្ចដេញតាមជ្រុលទៅបុកនឹងរថយន្តដឹកទំនិញចតស្ងៀមពីក្រោយពេញទំហឹង បណ្តាលឱ្យអ្នកទាំង២ដួលរណូករណែលរងបួសបែកក្បាលសន្លប់ស្ដូកស្ដឹង ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ទុលមុខវត្តច្បារអំពៅ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរស២នាក់ខាងលើបានជិះម៉ូតូម៉ាកស្មាសរ៉េវូ ពណ៌ខៀវ ពាក់ស្លាកលេខ ស្ទឹងត្រែង 1A-2018 បានធ្វើដំណើរតាមផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើតចេញពីភ្នំពេញទៅខេត្តខណៈនោះក៏ស្រាប់តែមានម៉ូតូរបស់សមត្ថកិច្ចមួយគ្រឿងបានបើកស៊ីរ៉ែនដេញតាមម៉ូតូរបស់ជនរងគ្រោះពីក្រោយដោយមិនដឹងថាមានរឿងអ្វីនោះទេស្រាប់តែនាក់ទាំង២នោះបានបន្ថែមល្បឿនម៉ូតូយ៉ាងលឿនក៏ជ្រុលទៅបុកនឹងរថយន្តប្រភេទដឹកទំនិញម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-1281 ដែលចតស្ងៀមពីក្រោយចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូទាំង២នាក់ រងរបួសបែកក្បាលហូរឈាមពេញផ្លូវ សន្លប់ស្ដូកស្ដឹងត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតទាំង២នាក់ ។
ដោយឡែករថយន្តវិញរងការខូចខាតកំពិតចំហៀងខាងឆ្វេងភ្លាមៗនោះអ្នកបើកបររថយន្តឃើញហេតុការណ៍ដូច្នេះបានរត់គេចខ្លួនបាត់ ។ ក្រោយពេលកើតហេតុរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញទៅវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយ ៕
ចែករំលែកព័តមាននេះ