រាជធានីភ្នំពេញ ៖ ប្រសិនបើអ្នកជាឪពុកម្តាយ អ្នកប្រហែលជាបាត់បង់ការទប់កំហឹងជាមួយកូនរបស់អ្នក ហើយបានស្រែកដាក់ពួកគេនៅពេលណាមួយ ។ ឪពុកម្តាយគ្រាន់តែជាមនុស្សប៉ុណ្ណោះ ហើយពេលខ្លះ ក៏អាចខឹងនឹងបញ្ហាអាកប្បកិរិយារបស់កូនៗដូចជាការប្រឆាំង និងការនិយាយតបវិញ ។ ការស្រែកជេរ និងការបាត់បង់ភាពត្រជាក់របស់យើង ជួនកាលអាចកើតឡើង ប៉ុន្តែប្រសិនបើការស្រែកជេរ គឺជារឿងដែលកើតឡើងញឹកញាប់ពេកនៅក្នុងផ្ទះរបស់អ្នក វាអាចដល់ពេលហើយសម្រាប់អ្នកដើម្បីទទួលយកនូវអ្វីដែលកំពុងកើតឡើង ហើយពិចារណារកវិធីជំនួស ដើម្បីទំនាក់ទំនងជាមួយកូនរបស់អ្នក ។

១. ហេតុផលស្រែកជេរគ្មានប្រសិទ្ធភាព ៖ មានហេតុផលជាច្រើនដែលហេតុអ្វីបានជាការស្រែក ស្តីថា និងជេរកូនចៅមិនមែនជាទម្រង់នៃវិន័យដ៏ល្អ ហើយតាមពិតទៅ វាគឺជាកំហុសវិន័យទូទៅ ។ អ្វីដែលសំខាន់បំផុតត្រូវសួរខ្លួនឯង គឺអ្វីដែលកូនរបស់អ្នកអាចរៀនសូត្របាន ពេលគេត្រូវបានគេប្រដៅក្នុងរបៀបនេះ ហើយតើគេអាចនឹងរងផលប៉ះពាល់ដោយការស្រែកជេរជាប្រចាំ ។ នេះជាហេតុផលមួយចំនួនដែលអ្នកប្រហែលជាចង់បន្ទាបសំឡេងរបស់អ្នក ហើយស្ងប់ស្ងាត់មុនពេលអ្នកប្រដៅកូន ។

២. កុំឱ្យកូនគិតថា ធម្មតាពេលអ្នកជេរ ៖ ការបង្កើនសំឡេងរបស់អ្នកអាចទទួលបានការចាប់អារម្មណ៍ពីកូនអ្នកក្នុងពេលភ្លាមៗ ប៉ុន្តែវាជារឿងសំខាន់ក្នុងការគិតអំពីអ្វីដែលការស្រែកកំពុងបង្រៀនកូនរបស់អ្នក ។ នៅពេលអ្នកបញ្ចេញសំឡេង កូនរបស់អ្នកដឹងថា ការឈ្លានពាន គឺជាវិធីដែលអាចទទួលយកបានក្នុងការទំនាក់ទំនង ។ ដូចជាការវាយកូនរបស់អ្នក វានឹងបង្រៀនគេថា ការវាយ គឺជាវិធីល្អក្នុងការប្រៀនប្រដៅ កូនរបស់អ្នកនឹងមើលឃើញថា ការស្រែកជាអ្វីដែលអ្នកគួរធ្វើដើម្បីរកចំណុចរបស់អ្នកនៅពេលមានបញ្ហា ឬជម្លោះ ។

៣. ការជេរនឹងបាត់បង់ប្រសិទ្ធភាព ៖ តាមរយៈការបង្កើនសំឡេង និងការស្រែកជេររបស់អ្នកជាទៀងទាត់ អ្នកកំពុងបង្កើតស្ថានភាពមួយដែលកូនរបស់អ្នកនឹងមិនសូវស្តាប់អ្នកទេ ។ តើអ្នកមានអារម្មណ៍យ៉ាងណា ប្រសិនបើចៅហ្វាយរបស់អ្នកស្រែកដាក់អ្នកនៅពេលដែលអ្នកធ្វើខុស ? ចុះបើដៃគូរបស់អ្នក ឬមិត្តភ័ក្តិ ឬសមាជិកគ្រួសារនិយាយទៅកាន់អ្នកតាមរបៀបនេះអំឡុងពេលឈ្លោះគ្នា តើអ្នកមានអារម្មណ៍ឈឺចាប់ និងខឹង ឬអ្នកនឹងមានអារម្មណ៍ចង់ស្តាប់អ្វីដែលគាត់កំពុងនិយាយទេ ? កូនអ្នកក៏ដូចគ្នាដែរ គេមិនគោរព និងឱ្យតម្លៃអ្នកទេ ។

៤. កូនរបស់អ្នកនឹងដកថយ ឬខឹង ៖ មនុស្សយើងមានប្រតិកម្មធម្មជាតិចំពោះការត្រូវគេស្រែកដាក់ ។ យើងដកថយ ឬឆ្លើយតបដោយកំហឹង ។ ទាំងនេះ គឺជាប្រតិកម្មដែលអ្នកនឹងទទួលបានពីកូន នៅពេលអ្នកបាត់បង់ភាពត្រជាក់របស់អ្នក ហើយថាតើអាកប្បកិរិយារបស់កូនអ្នកត្រូវបានកែ ឬអត់ អ្នកគួរតែសួរខ្លួនឯងថា តើវាមានតម្លៃដែរ ឬទេ ? ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀន វ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សម្រាប់វគ្គសិក្សាថ្មី កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសិស្សធំ កម្មវិធីភាសាចិន ចូលរៀនថ្ងៃទី ១ ខែវិច្ឆិកា ឆ្មាំ ២០២២ ។ ចំណែកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ចាប់ទទួលចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ ការចុះឈ្មោះបុត្រធីតានៅសាលារៀនយើងខ្ញុំ លោកអ្នកនឹងទទួលបានពិន្ទុសន្សំកាន់តែច្រើន ដើម្បីប្តូរយកសម្ភារ ឬទូទាត់ជាមួយនិងសេវាសផ្សេងៗ ។
សាលារៀនជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រង សាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ