ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ ប​ច្ច​ប្បន្ន​កម្ពុជា​មាន​ដំរី​អាស៊ី​​ពី៤០០ ទៅ​៦០០​ក្បាលរស់នៅ​តំបន់​ជួរ​ភ្នំក្រវាញ និង​​ខ្ពង់រាប​ភាគ​ខាងកើត

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លើក​ឡើង​ថា ប​ច្ច​ប្បន្ន​កម្ពុជា​មាន​ដំរី​អាស៊ី​ចន្លោះ​ពី ៤០០ ទៅ​៦០០​ក្បាល…

រាជធានី​ភ្នំពេញ​ញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លើក​ឡើង​ថា ប​ច្ច​ប្បន្ន​កម្ពុជា​មាន​ដំរី​អាស៊ី​ចន្លោះ​ពី ៤០០ ទៅ​៦០០​ក្បាល ដែល​កំពុង​រស់នៅ​តំបន់​ជួរ​ភ្នំក្រវាញ តំបន់​ព្រៃ​ឡង់ និង​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត​ក្នុង​ខេត្ត​មណ្ឌល​គី​រី ខេត្តរតនគិរី​។ ចំណែក​ដំរី​ស្រុក​មាន​ប្រមាណ ៧០​ក្បាល​។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​បញ្ជាក់​។

ក្រសួងបរិស្ថាន​ប្ដេជ្ញា​ថា​នឹង​ការពារ​សត្វ​ដំរី​ក្នុង​ប្រទេស​កម្ពុជា​ពី​គំ​រា​.​ម​របស់​មនុស្ស ដោះស្រាយ​ជម្លោះ​រវាង​មនុស្ស និង​ដំរី និង​ការពារ​ព្រៃ អភិរក្ស​តំបន់ការពារធម្មជាតិ ដើម្បី​ផ្ដល់​ជម្រក​សុវត្ថិភាព​សម្រាប់​សត្វ​ដំរី​អាស៊ី​។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូប​នេះ អះអាង​ដូច្នេះ​៖«​យោង​តាម​ទិន្នន័យ​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ក្នុង​តំបន់ការពារធម្មជាតិ​នានា ដំរី​អាស៊ី​បាន​រស់នៅ​ជា​ហ្វូង​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា ហើយ​មាន​ឃើញ​កូន​តូច​ៗ​ជា​ច្រើន​ថែម​ទៀត​។

វត្ត​មានកូន​ដំរី​តូច​ៗ​ដែល​ទើបនឹង​កើត​នៅ​ក្នុង​ហ្វូង​ដំរី​ធំ​ៗ គឺជា​ក្តី​សង្ឃឹម​របស់​ក្រុម​អ្នក​អភិរក្ស​និង​ក្រុម​អ្នក​បរិស្ថាន​»​។ តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញ​យៈ​ពេល​៦០ ទៅ ៧០​ឆ្នាំ​ចុង​ក្រោយ​នេះ​ចំនួន​ដំរី​អាស៊ី​នៅ​លើ​ពិភពលោក​បាន​ថយ​ចុះ​ប្រហែល ៥០​ភាគរយ​។ ចំណែកឯ​ទីជម្រក​របស់​វា​បាន​បាត់បង់​អស់​ជា​ច្រើន​ផង​ដែរ​។

ក្នុង​ចំណោម​ដំរី​អាស៊ី​សរុប​ប្រមាណ​ពី ៣៩ ៤៦៣ ក្បាល​ទៅ ៤៧ ៤២៧​ក្បាល ដែល​កំពុង​រស់នៅ​ក្នុង​ព្រៃ​សត្វ​ថ្ងៃ ក្នុង​នោះ​ប្រហែល ៧៥ ភាគរយ​រស់នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ស្រី​លង្កា​។

ចំពោះ​មុខ​នៃ​ការ​គំ​រា​.​ម​កំ​ហែ​.​ង​នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួងបរិស្ថាន​បាន​ខិតខំ​រៀបចំ​ផែនការ​សកម្មភាព​ដើម្បី​អភិរក្ស​សត្វ​ដំរី​អាស៊ី ដោយ​បាន​ថ្លែង​ថា​៖ «​ក្រុម​អភិរក្ស​ដំរីព្រៃ​នៅ​កម្ពុជា​(CECG) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៥ ដោយ​មានការ​ចូលរួម​ពី​ក្រសួងបរិស្ថាន រដ្ឋបាល​ព្រៃឈើ និង​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ​ដើម្បី​អភិរក្ស​ដំរី​អាស៊ី​នៅ​កម្ពុជា តាម​រយៈ​ការ​រក្សា​ស្ថិរភាព​និង​ជំរុញ​ឱ្យ​មាន​កំណើន​ចំនួន​ប្រភេទ​នេះ​នៅ​ក្នុង​ព្រៃ​នៃ​ប្រទេស​កម្ពុជា ហើយ​ផែនការ​សកម្មភាព​ដើម្បី អភិរក្ស​សត្វ​ដំរី​អាស៊ី​ឱ្យ​នៅ​គង់វង្ស​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​រយៈពេល ១០ ឆ្នាំ គឺ​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៩​ដោយ​បាន​កំណត់​នូវ​បញ្ហា​អាទិភាព​ចំនួន ៦ ក្នុង​នោះ​រួម​មាន ១) ការ​កាត់​បន្ថយ​ការ​បាត់បង់​ទីជម្រក ២)​អភិរក្ស​និង​ត​ភ្ជាប់​ច្រករបៀង និង​ហ្វូង​ដំរីព្រៃ​ឡើង​វិញ ៣) ពង្រឹង​ការ​អនុវត្ត​ច្បាប់ ៤) បង្ការ​មិន​ឱ្យ​មានការ​ចាប់​ដំរីព្រៃ​មក​ចិញ្ចឹម ៥)​បន្ធូរបន្ថយ​ជម្លោះ​រវាង​សត្វ​ដំរីព្រៃ​និង​មនុស្ស ៦)​អប់រំ​ផ្សព្វផ្សាយ និង​ដាក់​ចេញ​សកម្មភាព​យុទ្ធសាស្ត្រ​សម្រាប់​ដោះស្រាយ​បញ្ហា​ទាំងនោះ​។

យោង​តាម​ការ​ប៉ាន់ស្មាន​ផែនការ​សកម្មភាព​រយៈពេល ១០ ឆ្នាំ​ដើម្បី​អភិរក្ស​សត្វ​ដំរីព្រៃ​អាស៊ី​នេះ​ត្រូវការ​ថវិកា​ចំនួន ៤០,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដែល​ជា​គម្រោង​ថវិកា​រំពឹង​ថា​នឹង​បាន​មក​ពី​ប្រភព​រួម​បញ្ចូល​គ្នា​ទាំង​កញ្ចប់​ថវិកា​រាជរដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ