ចំនួនអ្នកស្លា.ប់ដោយសារគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ីកើនឡើងដល់ ៣១០នាក់ បន្ទាប់ពីក្រុមជួយសង្គ្រោះរកឃើញសាកស.ពបន្ថែមនៅក្រោមដីដែលរអិលបាក់ ខណៈមនុស្សយ៉ាងតិច ២៤នាក់នៅបន្តបាត់ខ្លួន។

សាកស.ពត្រូវបានគេរកឃើញកាលពីថ្ងៃសុក្រម្សិលមិញនេះនៅតំបន់ ២នៃស្រុក Cianjure កន្លែងដែលមានការរអិលបាក់ដី បន្ទាប់ពីរញ្ជួយដីវា.យប្រហារខេត្ត West Java កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
ក្រុមជួយសង្គ្រោះជាង ១.៤០០នាក់កំពុងធ្វើការរុករកតាមគំនរបាក់បាក់ ហើយប្រតិបត្តិការនឹងបន្តរហូតដល់មានការចាប់ផ្តើមសាងសង់ឡើងវិញ។

ភ្នាក់ងារគ្រោះមហន្តរាយបាននិយាយថា រញ្ជួយដីបានបំផ្លា.ញ់ផ្ទះយ៉ាងតិច ៥៦.០០០ខ្នង និងសាលារៀនចំនួន ៣៦៣ខ្នង។ មនុស្សជាង ២.០០០នាក់រងរបួសក្នុងគ្រោះរញ្ជួយដីកម្រិត ៥,៦រិចទ័រ។
សូមបញ្ជាក់ថា ឥណ្ឌូនេស៊ីតែងរងគ្រោះដោយសារការរញ្ជួយដី បំផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមី ដោយសារវាស្ថិតនៅទីតាំងលើធ្នូភ្នំភ្លើង និងខ្សែបន្ទាត់នៅក្នុងអាងប៉ាស៊ីហ្វិចដែលត្រូវគេស្គាល់ថាជាចិញ្ចៀនភ្លើង (Ring of Fire)៕ (យោងតាមប្រភព៖ AP)




ចែករំលែកព័តមាននេះ