ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះទៅខេត្តព្រះវិហារទុកកូនប្រុសឱ្យផ្ទះ ដោតឌុយទូរទស្សន៍ចោល បណ្តាលឱ្យឆេះផ្អើលទាំងយប់

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ម្ចាស់ផ្ទះ​ទៅ​ខេត្តព្រះវិហារ​ទុក​ឱ្យ​កូនប្រុស​អាយុ​២៨​ឆ្នាំ​នៅផ្ទះ ហើយ​បាន​ដោត​ឌុ​យ​ទូរទស្សន៍​ទុក​ចោល បណ្តាល​ឱ្យ​ផ្ទុះ​ស្សេរ​ខ្សែភ្លើង​ឆេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់ ដោយ​សំណាងល្អ​អ្នក​ជិតខាង​ជួយ​ទាន់ មិន​រាលដាល​ដល់​ផ្ទះ​អ្នក​ដទៃ និង​គ្មាន​នរណា​ម្នាក់​រង​របួស ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆេះ​ផ្ទះ​នោះ​ដែរ​។ ករណី​នេះ​បាន​កើតឡើង​នៅ​រាត្រី​ថ្ងៃ​ទី​២៥…

ខេត្តសៀមរាប ៖ ម្ចាស់ផ្ទះ​ទៅ​ខេត្តព្រះវិហារ​ទុក​ឱ្យ​កូនប្រុស​អាយុ​២៨​ឆ្នាំ​នៅផ្ទះ ហើយ​បាន​ដោត​ឌុ​យ​ទូរទស្សន៍​ទុក​ចោល បណ្តាល​ឱ្យ​ផ្ទុះ​ស្សេរ​ខ្សែភ្លើង​ឆេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់ ដោយ​សំណាងល្អ​អ្នក​ជិតខាង​ជួយ​ទាន់ មិន​រាលដាល​ដល់​ផ្ទះ​អ្នក​ដទៃ និង​គ្មាន​នរណា​ម្នាក់​រង​របួស ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆេះ​ផ្ទះ​នោះ​ដែរ​។

ករណី​នេះ​បាន​កើតឡើង​នៅ​រាត្រី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២ វេលា​ម៉ោង ២០​និង​២០​នាទី ស្ថិត​នៅ​ចំណុច​ភូមិ​ថ្នល់​ដាច់​លិច ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

បើ​តាម​ប្រសាសន៍​របស់​លោក​វរសេនីយ៍ឯក ឃឹម ផល្លា អធិការ​នគរបាល​ស្រុក​សូទ្រនិគម បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​ថា ករណី​ឆេះ​ផ្ទះ​ពលរដ្ឋ​នេះ​ដែរ​ម្ចាស់ផ្ទះ ឈ្មោះ ឡាំង ស៊ាំ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ តែ​គាត់​មិន​បាន​ស្នាក់​នៅផ្ទះ​ទេ គឺ​ទៅ​រស់នៅ​ធ្វើការ​នៅ​ឯ​ខេត្តព្រះវិហារ ដោយ​ទុក​កូន​ម្នាក់​ឈ្មោះ លាត សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ឱ្យ​រស់នៅ​ផ្ទះ​នេះ​ម្នាក់ឯង​។

លោក​បាន​បញ្ជាក់​ថា តាម​ការ​បំភ្លឺ​អ្នក​ជិតខាង​បាន​រៀបរាប់​ឱ្យ​យើង​ដឹង​ថា ផ្ទះ​នោះ​មុន​ពេល​កើតហេតុ​ឃើញ​បិទទ្វារ​មិន​មាន​អ្នក​នៅទេ ។ ក្រោយមក​នៅ​ម៉ោង​កើតហេតុ​ខាងលើ​ស្រាប់តែ​លឺ​សម្លេង​ផ្ទុះ​សូរ​«​ផូង​» បន្ទាប់​មក​ធុំក្លិន​ឈ្ងៀម​មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​ឃើញ​អណ្តាតភ្លើង​ឆេះ​ខ្លាំង​ឡើង​ៗ​តែ​ម្តង​ទៅ​។

លោក​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ទទួល​បានការ​រាយការណ៍​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សហការ​ជាមួយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ដាន​រុន និង​ប្រជា​ការពារ​បាន​ចេញ​ទៅ​អន្តរាគមន៍​ជួយ​ពន្លត់​អគ្គិភ័យ​ភ្លាម​ទាន់​ពេលវេលា ដោយ យើង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម​ចំនួន​០១​គ្រឿង ផ្ទុក​ទឹក​ចំនួន​៦០០០​លី​ត្រ​។​យើង​ប្រើ​រយៈពេល​ចន្លោះ​៣០​ទៅ​៤០​នាទី ទាំង​ការ​ធ្វើ​ដំណើរ និង​បាញ់​ពន្លត់​អគ្គិភ័យ​ទើប​រលត់​ជា​ស្ថាពរ​នៅ​ម៉ោង​២១​និង​និង​០០​នាទី​យប់ ហើយ​មិន​បាន​ឆេះ​រាលដាល​ទៅ​កន្លែង ឬ​ផ្ទះ​ផ្សេង​ទេ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​គ្រោះថ្នាក់​របួស​មនុស្ស​ដែរ​។

ចំពោះ​ការ​ខូចខាត​មាន​ឆេះ​ផ្ទះ​ទំហំ​៧ ម៉ែត្រ x ១២​ម៉ែត្រ ជញ្ជាំង​ឈើ និង​ប្រក់​ដំបូល​ស​ង្ក័​សី អស់​ខ្ទង់​៧០% ស្រូវ​ចំនួន​០៦​កា​រ៉ុ​ង​ស្មើនឹង​៤៨០ គីឡូក្រាម – អង្ករ​០១​កា​រ៉ុ​ង ស្មើនឹង​៥០​គីឡូក្រាម ទូរ​ដាក់​ខោអាវ​ឈើ​ចំនួន​០២ គ្រែ​ដេក​ឈើ​ចំនួន​០១ ធុងបាស់​ចំនួន​១​គូ សំលៀក​បំពាក់ និង​ចានឆ្នាំង​មួយ​ចំនួន​។

មូលហេតុ​នៃ​ការ​ឆេះ​នេះ គឺ​ម្ចាស់​មិន​នៅផ្ទះ​ហើយ​ការ​ប្រើប្រាស់​ភ្លើងអគ្គិសនី​មានការ​ធ្វេសប្រហែស​ទើប​បណ្តាល​ឱ្យ​ផ្ទុះ​ព្រី​ភ្លើង​ដោត​ទូរទស្សន៍ ហើយ​រាលដាល​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ