ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍ព្រមានដល់អាជីវកម្មទេសចរណ៍ធ្វើសកម្មភាពដោយគ្មានអាជ្ញាបណ្ណទេសចរណ៍ត្រូវប្រឈមនឹងវិធានការផ្លូវច្បាប់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បើក​ប្រទេស​ទាំងស្រុង​មក អាជីវកម្ម​ទេសចរណ៍​បាន​បន្ត​បើក​ទ្បើ​ង​វិញ​ជា​បន្តបន្ទាប់ និង​មាន​សកម្ម​ភាពល្អ​ប្រសើរ​។ ទន្ទឹម​នេះ ក្រសួងទេសចរណ៍​បាន​សង្កេត​ឃើញ​ថា​មានការ​លេច​ទ្បើ​ង​វិញ​ផង​ដែរ​នូវ​ការ​ប្រកប​អាជីវកម្ម​ទេសចរណ៍​ដែល​គ្មាន​អាជ្ញា​បណ្ណ​ទេសចរណ៍ ដែល​ទាមទារ​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​លោក​-​លោកស្រី​ជា​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ និង​ទេសចរ​ជាតិ អន្តរជាតិ​ក្នុង​កិច្ចសហការ​ប្រកប​អា​ជី​កម្ម​ជាមួយ​អាជីវកម្ម​ទេសចរណ៍​ទាំងនោះ…

រាជធានីភ្នំពេញ ៖ ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បើក​ប្រទេស​ទាំងស្រុង​មក អាជីវកម្ម​ទេសចរណ៍​បាន​បន្ត​បើក​ទ្បើ​ង​វិញ​ជា​បន្តបន្ទាប់ និង​មាន​សកម្ម​ភាពល្អ​ប្រសើរ​។ ទន្ទឹម​នេះ ក្រសួងទេសចរណ៍​បាន​សង្កេត​ឃើញ​ថា​មានការ​លេច​ទ្បើ​ង​វិញ​ផង​ដែរ​នូវ​ការ​ប្រកប​អាជីវកម្ម​ទេសចរណ៍​ដែល​គ្មាន​អាជ្ញា​បណ្ណ​ទេសចរណ៍ ដែល​ទាមទារ​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​លោក​-​លោកស្រី​ជា​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ និង​ទេសចរ​ជាតិ អន្តរជាតិ​ក្នុង​កិច្ចសហការ​ប្រកប​អា​ជី​កម្ម​ជាមួយ​អាជីវកម្ម​ទេសចរណ៍​ទាំងនោះ ។

ក្នុង​ន័យ​នេះ ក្រសួងទេសចរណ៍​សូម​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម​៖
១. មុន​នឹង​ប្រើប្រាស់​សេវាកម្ម ឬ​ផ្គត់ផ្គង់​សេវាកម្ម​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍​និង​ទេសចរ​ជាតិ អន្តរជាតិ​ទាំងអស់​ត្រូវ​សួរ​រក​អាជ្ញា​បណ្ណ​ទេសចរណ៍ ដោយ​ធ្វើការ​ស្គេ​ន QR Code នៅ​លើ​សន្លឹក អាជ្ញា​បណ្ណ​ទេសចរណ៍ ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវជា​មុន​សិន​។

២. ម្ចាស់ ឬ​អ្នកគ្រប់គ្រង​សណ្ឋាគារ ផ្ទះ​ស្នាក់ ភោជនីយដ្ឋាន រមណីយដ្ឋាន​ទេសចរណ៍ ក្រុមហ៊ុន​ដឹក ជញ្ជូន​ទេសចរណ៍ ក្រុមហ៊ុន​គ្រប់គ្រង​ប្រព័ន្ធ​កក់​សំបុត្រ​យន្តហោះ (Ground Distribution System) និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ទាំងអស់​មិន​ត្រូវ​ចុះហត្ថលេខា ឬ​ផ្តល់​កិច្ចសហការ​ផ្គត់ផ្គង់​សេវាកម្ម ទេសចរណ៍ ឬ​អនុញ្ញាត​ផ្តល់​ប្រព័ន្ធ​កក់​សំបុត្រ​ដល់​ការី​ទេសចរណ៍​និង​ភ្នាក់ងារទេសចរណ៍​ណា ឬ បុគ្គល​ណា​ម្នាក់​ដែល​ប្រកប​អាជីវកម្ម​ទេសចរណ៍​ដោយ​គ្មាន​អាជ្ញា​បណ្ណ​ទេសចរណ៍​នោះ​ឡើយ​។

៣. ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុន​គ្រប់គ្រង​ប្រព័ន្ធ​កក់​សំបុត្រ​យន្តហោះ (Ground Distribution System) ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការ​ខាតបង់ ឬ​ហានិភ័យ​ផ្សេង​ៗ ក្នុង​ករណី​ផ្តល់ កិច្ចសហការ​ជាមួយ​ដៃគូ​ផ្គត់ផ្គង់​សេវាកម្ម​ទេសចរណ៍ ឬ​បុគ្គល​ណា​ដែល​ប្រកប​អាជីវកម្ម​ទេសចរណ៍ ដោយ​គ្មាន​អាជ្ញា​បណ្ណ​ទេសចរណ៍​។

៤. ចំពោះ​លោក​-​លោកស្រី ដែល​កំពុង​ធ្វើ​អាជីវកម្ម​ជា​ការី​ទេសចរណ៍ ឬ​ភ្នាក់ងារទេសចរណ៍​ដោយ គ្មាន​អាជ្ញា​បណ្ណ​ទេសចរណ៍ ហើយ​កំពុង​មាន​សកម្មភាព​ផ្សព្វផ្សាយ​តាម​រយៈ​បណ្តាញ​សង្គម​នានា ត្រូវ​មក​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញា​បណ្ណ​ទេសចរណ៍​នៅ​ក្រសួងទេសចរណ៍ ឬ​តាម​រយៈ​មន្ទីរ​ទេសចរណ៍ រាជធានី​-​ខេត្ត ឬ​អាច​ស្នើ​សុំ​ដោយ​ផ្ទាល់​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​(CamDx) ដែល​មាន​គេហទំព័រ mot.registrationservices.gov.kh​។

ក្នុង​ករណី​នៅ​តែ​បន្តសកម្មភាព​អាជីវកម្ម​ទេសចរណ៍​ដោយ គ្មាន​អាជ្ញា​បណ្ណ​ទេសចរណ៍​ទៀត លោក​-​លោកស្រី​នឹង​ត្រូវ​ប្រឈម​នឹង​វិធានការ​ផ្លូវច្បាប់​ជា​ធរមាន​។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ