ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា បង្កើតតំបន់ហាត់ប្រាណ និងលេង​កីឡាអាស៊ាន នៅសួនព្រះនាងប្រាជ្ញាបារមី ស្ថិតនៅមាត់ទន្លេជ្រោយចង្វារ​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានផ្តល់​ទីតាំងសួនព្រះនាង​ប្រាជ្ញាបារមី ដើម្បីអភិវឌ្ឍ​ ទៅជាតំបន់​ហាត់​ប្រាណ និងលេងកីឡាអាស៊ាន ក្នុងគោលដៅរួមចំណែក​ដល់ការថែរក្សាសុខភាព និងសុខមាលភាពរបស់ប្រជាជន​កម្ពុជាគ្រប់រូប និងសម្រេចគោលដៅការអភិវឌ្ឍប្រកប​ដោយចីរភាព​។ ក្រសួងអប់រំ…

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានផ្តល់​ទីតាំងសួនព្រះនាង​ប្រាជ្ញាបារមី ដើម្បីអភិវឌ្ឍ​ ទៅជាតំបន់​ហាត់​ប្រាណ និងលេងកីឡាអាស៊ាន ក្នុងគោលដៅរួមចំណែក​ដល់ការថែរក្សាសុខភាព និងសុខមាលភាពរបស់ប្រជាជន​កម្ពុជាគ្រប់រូប និងសម្រេចគោលដៅការអភិវឌ្ឍប្រកប​ដោយចីរភាព​។

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ក្រសួង នឹង​ប្រារព្ធពិធី​បញ្ចុះបឋម​សិលា តំបន់ហាត់​ប្រាណ និងលេងកីឡាអាស៊ាន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨ព្រឹក នៅសួនព្រះនាង​ប្រាជ្ញា​បារមី ស្ថិត​នៅសង្កាត់​ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ​។

ក្រសួងអប់រំ បានប្រកាសថា ព្រឹត្តិការណ៍បញ្ចុះបឋមសិលា ដើម្បី​សាងសង់​តំបន់ហាត់​ប្រាណ និងលេងកីឡាអាស៊ាន នៅសប្តាហ៍ក្រោយនេះ នឹងមានការចូលរួម​ពីសំណាក់ឯកអគ្គរដ្ឋទូត រាជទូត និងមន្ត្រីស្ថានទូត​នៃ​ប្រទេសសមាជិក​អាស៊ាន ប្រចាំកម្ពុជា មន្ត្រីស្ថានទូតចិន ប្រចាំកម្ពុជា មន្ត្រីស្ថានទូតចិន ប្រចាំអាស៊ាន មន្ត្រីស្ថានទូតចិន ប្រចាំលេខាធិការដ្ឋានអាស៊ាន ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារកីឡាចិន លេខាធិការដ្ឋាន​អាស៊ាន ឧត្តមមន្ត្រីកីឡាអាស៊ាន ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាល​រាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសាធារណជន ដោយផ្ទាល់ និងតាម​ Video Conference។

ក្រសួងអប់រំ បានប្រកាសថា ការបង្កើត​តំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន នៅមាត់ទន្លេជ្រោយចង្វា ក្នុងរាជធានីភ្នំពេញនេះ ដើម្បីគាំទ្រសេចក្តី​ប្រកាសទាំងពីរ៖ ១-សេចក្តីប្រកាស​អាស៊ាន ស្តីពី ការលើកកម្ពស់​តួនាទី​កីឡា ក្នុងការកសាងសហគមន៍ និងសម្រេច​គោលដៅ​ប្រកបដោយចីរភាពរបស់អាស៊ាន និង២-សេចក្តីប្រកាសអាស៊ាន ស្តីពី ការលើកកម្ពស់​អត្តសញ្ញាណ​អាស៊ាន តាមរយៈការអភិរក្ស​កីឡាប្រពៃណី និងល្បែងកីឡាប្រជាប្រិយ ដែលត្រូវបានអនុម័ត នៅក្នុងកិច្ចប្រជុំ​កំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ នៅរាជធានីភ្នំពេញ។

សួមរម្លឹកថា នៅតាមសួនច្បារសាធារណៈ​ច្រើនកន្លែង ដូចជា នៅសួនព្រះនាង​ប្រាជ្ញា​បារមី ស្ថិត​នៅមាត់ទន្លេ ខាង​ជ្រោយចង្វា សួនច្បារ​មុខក្រសួងការពារជាតិ និងនៅសួនច្បារ​មុខ​វត្តឧណ្ណាលោម ជាដើម សាលារាជធានីភ្នំពេញ បានបំពាក់ឧបករណ៍ហាត់ប្រាណ សម្រាប់​សាធារណជន ហាត់ប្រាណ ដោយសេរី​ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ