ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ ស្នើ​កម្ពុជា ជួយ​សម្របសម្រួល​ឲ្យ​មាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េ​ខាងត្បូង​) បាន​ស្នើ​ដល់​កម្ពុជា ឲ្យ​ជួយ​សម្របសម្រួល​ធ្វើ​យ៉ាងណា អាច​មាន​កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រី ការពារ​ជាតិ​សាធារណរដ្ឋ​កូរ៉េ ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន នៅ​ពេល​ខាង​មុខ​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េ​ខាងត្បូង​) បាន​ស្នើ​ដល់​កម្ពុជា ឲ្យ​ជួយ​សម្របសម្រួល​ធ្វើ​យ៉ាងណា អាច​មាន​កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រី ការពារ​ជាតិ​សាធារណរដ្ឋ​កូរ៉េ ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន នៅ​ពេល​ខាង​មុខ​ផង​ដែរ ។

ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង​រវាង​ឯកឧត្តម លី ជុង​ស៊ុប រដ្ឋមន្ត្រី​ក្រសួងការពារជាតិ សាធារណរដ្ឋ​កូរ៉េ បាន​ចូល​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ខណៈ​សម្តេច​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ អាស៊ាន​បូក លើក​ទី​៩ នៅ​ខេត្តសៀមរាប ។

យោង​តាម​ការ​ចេញផ្សាយ​បណ្តាញ​សង្គម នាយករ​ដ្ឋា​ន​ព័ត៌មាន​ក្រសួងការពារជាតិ នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​នោះ ឯកឧត្តម លី ជុង​ស៊ុប បាន​ថ្លែងអំណរគុណ​ដល់​សម្ដេច​ពិជ័យ​សេនា ដែល​បាន​រៀបចំ​ទទួល​គណៈប្រតិភូ​ក្រសួងការពារជាតិ​កូរ៉េ និង​បាន​កោតសរសើរ​ចំពោះ​ជោគជ័យ និង​សមិទ្ធផល​ដែល​សម្រេច​បាន​ដោយ​សម្ដេច​ពិជ័យ​សេនា​បាន​ដឹកនាំ​ដោយ​ជោគជ័យ នូវ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក ។

ចំណែក​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់​ថា ៖ កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​ពីរ​កម្ពុជា និង សាធារណរដ្ឋ​កូរ៉េ បាន​រីក​ចម្រើន​បន្ថែម​ទៀត​ក្រោយ ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ បាន​ថយ​ចុះ​។ កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ទាំង​ពីរ​នៅ​តែ បង្កើន​ទំនាក់ទំនង​បាន​យ៉ាង​ល្អ​ប្រសើរ ជាមួយ​និង​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ។

សម្តេច​ពិជ័យ​សេនា បាន​បញ្ជាក់​ថា ៖ ថ្វី​ត្បិត​តែ​ក្រសួងការពារជាតិ​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​និង សាធារណ​ដ្ឋ​កូរ៉េ មិន​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ដោយ​ផ្ទាល់ យ៉ាងណា​ក៏​ដោយ ក៏​យើង​នៅ​តែ​បន្ត​ទំនាក់ទំនង និង​ជួប​សន្ទនា​គ្នា តាម​ប​ញ្តា​ញ​សង្គម ផ្សេង​ៗ​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​។

ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច​ពិជ័យ​សេនា បាន​ថ្លៃ​ង​អំណរ​គុណ​ដល់​ក្រសួងការពារជាតិ កូរ៉េ​ដែល​បាន​ផ្ដល់ អាហារូបករណ៍ ជួយ​បណ្ដុះបណ្ដាល ខ​ភម ជា​បន្ត​បន្តបន្ទាប់ មាន​រយៈពេល​វែង និង​រយៈពេល​ខ្លី ដែល​មក​ដល់​ពេល​នេះ មាន​នាយទាហាន ខ​ភម ចំនួន ៥៧ នាក់ បាន​ទៅ​សិក្សា​នៅ​ប្រទេស​កូរ៉េ ។

នៅ​ក្នុង​ជំនួប​នោះ​សម្ដេច​ពិជ័យ​សេនា​បាន​ស្នើ​សុំ​ដល់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​កា រ​ពារ​ជាតិ​កូរ៉េ ឲ្យ​ជួយ​ជំរុញ​បង្កើន​ចំនួន​អាហារូបករណ៍​ដល់​កម្ពុជា​បន្ថែម​ទៀត នា​ឆ្នាំ​បន្តបន្ទាប់ ។​ដោយឡែក​នៅ​ឆ្នាំ ២០២៣ ខាង​មុខ ភាគី​កម្ពុជា នឹង​អញ្ជើញ នាយទាហាន​សាធារណរដ្ឋ កូរ៉េ​ចំនួន ២ រូប មក​សិក្សា​ភាសា​ខ្មែរ​នៅ​កម្ពុជា​ផង​ដែរ ។

ឯកឧត្តម​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ បាន​កោតសរសើរ សម្ដេច​ពិជ័យ​សេនា ក្នុង​នាម​ជា​ប្រធាន ដឹក នាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន បាន​ដឹកនាំ​កន្លង​មក​ទ​ទួ ល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ហើយ​ឯកឧត្តម​សង្ឃឹមថា​កម្ពុជា​នឹង​បន្ត​តួនាទី​សំខាន់​ៗ​បន្ថែម​ទៀត​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍​អាស៊ាន​។

ឯកឧត្តម​បាន​សម្ដែង​នូវ​ជំនឿ​ជឿជាក់​ថា កិច្ច​សហ​ប្រតិការ​រវាង​សាធារណរដ្ឋ​កូរ៉េ​និង​កម្ពុជា នឹង​ក្លាយទៅជា​សសរស្ដម្ភ​មួ យ​ដ៏​សំខាន់​ដើម្បី​ជំរុញ​បង្កើន​សមត្ថភាព​នៃ​កិច្ច​សហ​ក​កិច្ច​សហ​ប្រតិការ​រក្សា​សន្តិភាព​ក្រោម​ឆ​ត្រ័​របស់​អង្គការសហប្រជាជាតិ​នៅ​ពេល​ខាង​មុខ ​។

ឯកឧត្តម​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​បាន​បញ្ជាក់​ថា​៖​ក្នុង​ក្របខ័ណ្ឌ កិច្ចប្រជុំ​រដ្ឋមន្ត្រី ការពារ​ជាតិ​អាស៊ាន​បូក សាធារណរដ្ឋ​កូរ៉េ​បាន ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិ ការ​នៅ​ក្នុង​ក្រុមការងារ​ជំនាញ​ដូច​ជា​ក្នុង​វិស័យ​ប្រតិបត្តិការ​រក្សា​សន្តិភាព វិស័យ​សន្តិសុខ​សមុទ្រ វិស័យ​សន្តិសុខ​ព័ត៌មានវិទ្យា ក្នុង​នោះ​បាន​ចូលរួម​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​នៅ​ក្នុង​តំបន់​ថែម​ទៀត​ ។

ឯកឧត្តម​គូស​ញ្ជា​ក់ថា​៖«​ដើម្បី​ជំរុញ​ឲ្យ​កិច្ចសហការ​នេះ​កាន់តែ​ឈាន​ទៅ​មុខ​បន្ថែម​ទៀត ឯកឧត្តម បាន​ស្នើ​ដល់​កម្ពុជា អោយ​ជួយ​សម្របសម្រួល​ធ្វើ​យ៉ាងណា អាច​មាន​កិច្ចប្រជុំ​ក្រៅ​ផ្លូ វ​ការ​រដ្ឋមន្ត្រី ការពារ​ជាតិ​សាធារណរដ្ឋ​កូរ៉េ ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន នៅ​ពេល​ខាង​មុខ​ផង​ដែរ​» ​។

សូម​ជម្រាប​ថា​នៅ​ក្នុង​ឱកាស​នោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង ឯកឧត្តម លី ជុង​ស៊ុប​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សាធារណរដ្ឋ​កូរ៉េ​បាន​ចុះហត្ថលេខា​អនុសា​រណៈ​យោគយល់​ស្តី​ពី​ប្រតិបត្តិការ​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង សាធារណរដ្ឋ​កូរ៉េ និង​ផ្ទេរ​ប្រគល់​សម្ភារៈ​គ្រឿងចក្រ​ក្រោម​គំរោង​ត្រីភាគី​អ ង្គ​ការ​សហប្រជាជាតិ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ