ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះសំណើច​មិន​ស្ទើរ ក្រោយ​ឃើញ Ronaldo យកដៃ​លូក​ចូល​ក្នុង​ខោ រួច​យក​របស់​ម្យ៉ាង​ដាក់​ក្នុង​មាត់​(​វី​ដេ​អូ​)

1 ឆ្នាំ មុន

ថ្មី​ៗ​នេះ កំពុង​តែ​ផ្ទុះ​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​អ្នកលេង​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ក្នុង Tik Tok ក្រោយ​ពេល​ប្រទះ​ឃើញ​មាន​គណនី Tik Tok មួយ បាន​ធ្វើការ​បង្ហោះ​ជា​វី​ដេ​អូ​បង្ហាញ​អំពី​សកម្មភាព​កំពុង​តែ​រត់ របស់​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់ វ័យ​៣៧​ឆ្នាំ ដ៏​ល្បីល្បាញ Cristiano Ronaldo រូប​នេះ ដែល​កំពុង​តែ

ថ្មី​ៗ​នេះ កំពុង​តែ​ផ្ទុះ​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​អ្នកលេង​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ក្នុង Tik Tok ក្រោយ​ពេល​ប្រទះ​ឃើញ​មាន​គណនី Tik Tok មួយ បាន​ធ្វើការ​បង្ហោះ​ជា​វី​ដេ​អូ​បង្ហាញ​អំពី​សកម្មភាព​កំពុង​តែ​រត់ របស់​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់ វ័យ​៣៧​ឆ្នាំ ដ៏​ល្បីល្បាញ Cristiano Ronaldo រូប​នេះ ដែល​កំពុង​តែ​ធ្វើ​អោយ​មហាជន​ជា​ច្រើន​នាំ​គ្នា​ងាក​មក​ចាប់​ក្រសែភ្នែក​មើល​មិន​ដាក់​ភ្នែក​គ្រប់​ៗ​គ្នា ដោយ​ពួក​គេ​បានឃើញ​លោក​យកដៃ​លូក​ចូល​ទៅ​ក្នុង​ខោ ដើម្បី​យក​របស់​អ្វី​ម្យ៉ាង​ចេញ​មក​ញ៉ាំ​។ ភ្លាម​ៗ​នោះ​ផង​ដែរ ក៏​មាន​អ្នកគាំទ្រ​នាំ​គ្នា​លើក​ឡើងជា​មតិ​ផ្សេង​ៗ​គ្នា និង​អស់សំណើច ព្រោះ​ស្មាន​តែ​លោក​លូក​ធ្វើ​អ្វី​លើស​ពី​នេះ​។

បន្ទាប់​ពី​បានឃើញ​នៅ​វី​ដេ​អូ​មួយ​នេះ​ភ្លាម មិន​ទុក​ចាំ​យូរ​ដោយ​អស់សំណើច​ខ្លាំង​ពេក ក៏​មាន​ហ្វេ​ន​ៗ​មិន​តិច​នាក់​នោះ​ទេ បាន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​យ៉ាង​ព្រោងព្រាត​ថា «​ខោ​របស់​ពួក​គាត់​ពាក់ គឺ​មាន​ស្រទាប់​ការពារ ចឹ​ង​ហើយ​ស្រួល​លាក់​របស់ ដូច​ជា​ស្ករ​កៅស៊ូ រត់​អត់​ជ្រុះ មិនមែន​មាន​តែ CR7 ដែល​ធ្វើ​ចឹ​ង​» «​លី​អូ Ben10 ពូ​ដូ មាន​ហោប៉ៅ​»​។

អ្នកខ្លះ​ទៀត​និយាយ​បែប​លេងសើច​ថា «​ខ្ញុំ​សូម​បញ្ជាក់ ក្នុង​នាម​ខ្ញុំ​ជា​ហ្វេ​ន​របស់ Cristiano Ronaldo ខ្ញុំ​បាន​សិក្សា​មុខ​វិទ្យា​សីលធម៌​នៅ​ក្នុង​វត្ត​កន្លង​មក ខ្ញុំ​ដឹង​ថា ខោ​លី​អូ​ដែល​ជា Brand CR7 គឺ​ផលិត​មក​មាន​ហោ​ប៉ាវ​ខាង​មុខធំ​ល្មម ដូច្នេះ​ហើយ​គាត់​អាច​ដាក់ Piza Buger ឬ Hot Dog បាន​តាម​ចិត្ត បញ្ជាក់ ៖ ខោ​លី​អូ Brand CR7 ក៏​អាច​ដាក់​ធុង​ទឹកកក នឹង​បៀរ​យែ​បាន​ដែរ ទុក​សម្រាប​កាត់​បន្ថយ Stress ពេល​ប៉ះពាល់​អារម្មណ៍​ពេល​ប្រកួត​ម្តង​ៗ» «​ក្រូចឆ្មា​សោះ​តាម​ពិត​មក​ពី​គាត់​ស្រែក​ទឹក​ទើប​គាត់​យក​ក្រូចឆ្មារ​មក​ជំនួស​» «​តាម​ពិត​ថា​ហិត​ទេ តែ​ច្រឡំ​ដាក់​ចូល​មាត់​ទំពារ​» «​ខោ​ហ្នឹង មានកូន​ហោប៉ៅ​តូច​មួយ​ដាក់​ចំណី លាក់​អាជ្ញាកណ្តាល​បាន​» «​គាត់​យក​អី​មក​ញ៉ាំហា ចឹ​ង​បាន​ឈ្នះ​គេ ពូ​លេង​ផ្លូវ​ក្នុង​» «​ក្រៅពី​កន្លែង​នឹង​ដាក់​អត់​បាន​មែន​ហ៊ា​ដូ​» «​លួច​ដាក់ hammer ម៉​ង ចឹ​ង​បាន​ខ្លាំង​ណាស់​ពូ​»​។

សូម​រំលឹក​ថា Cristiano Ronaldo កើត​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​១៩៨៥ គឺជា​កីឡាករ​បាល់ទាត់​អាជីព​ព័រ​ទុ​យ​ហ្គា​ល់ ដែល​ដើរតួ​ជា​ខ្សែប្រយុទ្ធ និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​។ លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​គ្រប់ពេលវេលា​។ Ronaldo បាន​ឈ្នះ​ពានរង្វាន់ Ballon d’Or ចំនួន​៥ កំណត់សម្គាល់​៣ និង​ស្បែកជើង​មាស​អឺរ៉ុប​ចំនួន​៤ ដែល​ភាគច្រើន​បំផុត​ដោយ​កីឡាករ​អឺរ៉ុប​។ មិនតែប៉ុណ្ណោះ​លោក​បាន​ឈ្នះ​ពានរង្វាន់​ចំនួន​៣២ ក្នុង​អាជីព​របស់​លោក រួម​ទាំង​ពានរង្វាន់​លី​ក​ចំនួន​៧ ពានរង្វាន់ UEFA Champions League ចំនួន​៥ និង UEFA European Championship ។

សូម​រំលឹក​បន្ត​ថា Ronaldo មាន​កំណត់​ត្រា​សម្រាប់​ការ​បង្ហាញខ្លួន​ច្រើន​បំផុត (១៨៣) គ្រាប់ (១៤០) និង assists (42) នៅ Champions League ស៊ុត​បញ្ចូល​ទី​នៅ​ជើងឯក​អឺរ៉ុប (១៤) គ្រាប់​អន្តរជាតិ (១១៨) និង​ការ​បង្ហាញខ្លួន​អន្តរជាតិ​ដោយ​អឺរ៉ុប (១៩២)​។ លោក គឺជា​កីឡាករ​ម្នាក់ ក្នុង​ចំណោម​កីឡាករ​មួយ​ចំនួន​ដែល​បាន​បង្ហាញខ្លួន​ក្នុង​អាជីព​ជាង ១,១០០ ហើយ​បាន​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង ៨០០ គោល​ដៅ អាជីព​ជាន់ខ្ពស់​ជា​ផ្លូវការ​សម្រាប់​ក្លិប និង​ប្រទេស​។ ជា​ពិសេស លោក​គឺជា​កីឡាករ​ដំបូង​គេ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ក្នុង​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​បាន​បំបែក​កំណត់​ត្រា​ថ្មី គឺ​កីឡាករ​ទី​១ លើ​ផែនដី ដែល​អាច​រក​គ្រាប់​បាល់​បាន​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup ចំនួន​៥​លើក​បាន​៕

https://www.tiktok.com/@sig_num0/video/7169642349331549445?is_from_webapp=1&sender_device=pc&web_id=7074845722890782210

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ