ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបាត់ពុករលួយលើសេវាសាធារណៈនឹងធ្វើឲ្យមន្ត្រីក្លាយជាអ្នកបម្រើពលរដ្ឋពិតប្រាកដ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ បាន​ប្រាប់​ដល់​មន្ត្រី​អោយ​ទន្ទេញ​អោយ​ចាំ​មាត់​ថា មន្ត្រី​ជា​អ្នកបម្រើ​របស់​ប្រជាជន​មិនមែន​ជា​ចៅហ្វាយនាយ​ឡើយ​។​សម្តេច​មាន​ប្រសាសន៍​បែប​នេះ គឺ​ដើម្បី​ដាស់តឿន​ដល់​មន្ត្រី​ទាំងអស់​អោយ​យកចិត្តទុកដាក់​បម្រើ​ដល់​ប្រជាជន​អោយ​មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ គេ​សង្កេត​ឃើញ​ថា នៅ​តែ​មាន​អំពើ​ពុក​រលួយ​ក្នុង​ការ​ផ្តល់​សេវា​សាធារណ​:​ជូន​ដល់​ប្រជាជន​។​អំពើ​ពុក​រលួយ​នោះ គឺ​ធ្វើ​តាម​អ្វី​ដែល​គេ​ហៅ​ថា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ បាន​ប្រាប់​ដល់​មន្ត្រី​អោយ​ទន្ទេញ​អោយ​ចាំ​មាត់​ថា មន្ត្រី​ជា​អ្នកបម្រើ​របស់​ប្រជាជន​មិនមែន​ជា​ចៅហ្វាយនាយ​ឡើយ​។​សម្តេច​មាន​ប្រសាសន៍​បែប​នេះ គឺ​ដើម្បី​ដាស់តឿន​ដល់​មន្ត្រី​ទាំងអស់​អោយ​យកចិត្តទុកដាក់​បម្រើ​ដល់​ប្រជាជន​អោយ​មាន​ប្រសិទ្ធភាព​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ គេ​សង្កេត​ឃើញ​ថា នៅ​តែ​មាន​អំពើ​ពុក​រលួយ​ក្នុង​ការ​ផ្តល់​សេវា​សាធារណ​:​ជូន​ដល់​ប្រជាជន​។​អំពើ​ពុក​រលួយ​នោះ គឺ​ធ្វើ​តាម​អ្វី​ដែល​គេ​ហៅ​ថា ឈ្មួញកណ្តាល​រត់ការ​។

ឈ្មួញកណ្តាល គឺជា​មនុស្ស​មួយ​ក្រុម​ដែល​គេ​រត់ការ​ធ្វើ​ឯកសារ និង​សេវាកម្ម​នានា​របស់​រដ្ឋ​ឱ្យ​ពលរដ្ឋ​។ ជា​ទូទៅ គឺ​គេ​សង្កេត​ឃើញ​មាន​វត្តមាន​ឈ្មួញកណ្តាល​នៅ​តាម​ក្រសួង ស្ថាប័ន អង្គភាព ដែល​ត្រូវ​ផ្តល់​សេវាកម្ម​ឯកសារ ដល់​ពលរដ្ឋ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ការ​ធ្វើ​ជំនួញ ឬ​មាន​តម្រូវការ​ចាំ​បាញ់​តាម​ភាព​ជាក់ស្តែង​ណាមួយ​។

និយាយ​ឱ្យ​ចំ​វត្តមាន​ឈ្មួញកណ្តាល​ច្រើន​មាននៅ​កន្លែង​ណា​ដែល​ពលរដ្ឋ​ត្រូវ​ចំណាយ​ថវិកា ដើម្បី​ទទួល​សេវា​សាធារណៈ​។​ឈ្មួញកណ្តាល​ជា​អ្នក​រត់ការ​ធ្វើ​លិ​ខិ​ស្នាម ឯកសារ លិខិត អនុញ្ញាត​អ្វីមួយ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ពលរដ្ឋ​យក​ទៅ​ប្រើប្រាស់​ទាំង​រស់នៅ​ប្រចាំ​ថ្ងៃ អាជីវកម្ម និង​ដើម្បី​ហេតុផល​ផ្សេង​ៗ​ទៀត​។

មាន​មូលហេតុ​ជា​ច្រើន​ដែល​គេ​មើលឃើញ​ថា បណ្តាល​ឱ្យ​មាន​វត្តមាន​ឈ្មួញកណ្តាល​កើត​មាន​ឡើង​។​នៅ​ក្នុង​នោះ​ទំនងជា​មក​ពី​ស្ថាប័ន​សាធារណៈ​ផង និង​មក​ពី​ពលរដ្ឋ​ខ្លួនឯង​ផង​។ មក​ពី​ស្ថាប័នរដ្ឋ​ដោយសារ​ការ​ផ្តល់​សេវា​នោះ​ហាក់​ភាព​ស្មុគស្មាញ​។​ចំណែក​កត្តា​មក​ពី​ប្រជាពលរដ្ឋ ពលរដ្ឋ​ខ្លះ​មានការ​រវល់ ពលរដ្ឋ​ខ្លះ​ខ្ជិល​រង់ចាំ ពិបាក​បំពេញបែបបទ ដូច្នេះ​ក៏​រត់​ទៅ​រក​ឈ្មួញកណ្តាល ដើម្បី​ធ្វើ​កិច្ច​ទាំងនោះ​ឱ្យ​។

វត្តមាន​ឈ្មួញកណ្តាល​ត្រូវ​បាន​គេ​មើលឃើញ​ថា ធ្វើ​ឲ្យ​ពលរដ្ឋ​ចំណាយ​ថវិកា​ច្រើន​ទៅ​លើ​តម្លៃ​សេវាកម្ម​របស់​ស្ថាប័ន​សាធារណៈ ពីព្រោះ​ឈ្មួញកណ្តាល​ត្រូវ​យក​តម្លៃ​ខ្ពស់ ដើម្បី​ទទួល​បាន​ផល​ចំណេញ​សម្រាប់​ខ្លួន​។​មានការ​ចោទប្រកាន់​ថា ឈ្មួញកណ្តាល​អាច​មាន​កើត​មាន​ក៏​ដោយសារ​ជា​ការ​រក​ប្រាក់​ចំណូល​របស់​មន្ត្រី​ខិលខូច​មួយ​ចំនួន​។

តម្លៃ​សេវាកម្ម​ដែល​បាន​ឆ្លងកាត់​ឈ្មួញកណ្តាល បាន​ធ្វើ​អោយ​ពលរដ្ឋ​ចំណាយ​ខុស​គ្នា​មួយ​ដង ឬ​ពីរ​ពី​តម្លៃ ដែល​រដ្ឋ​បាន​កំណត់​។ នៅ​ពេល​យក​តម្លៃ​សេវាកម្ម​ពី​ពលរដ្ឋ​ឈ្មួញកណ្តាល តែងតែ​គិត​ទៅ​ដល់​ចំនុច​បី​។​ទី​១​គេ​ត្រូវ​យក​តម្លៃ​សេវា​ពី​ពលរដ្ឋ ដើម្បី​បង់​ថវិកា​ទៅ​រដ្ឋ​។​ទី​២​គេ​ត្រូវ​យក​តម្លៃ​សម្រាប់​កម្លាំង​ពលរដ្ឋ​ខ្លួនឯង និង​ទី​៣ គេ​ត្រូវ​យក​កម្រៃ​ទុក​សម្រាប់​ទៅ​បង់​ឱ្យ​មន្ត្រី​ដែល​ទទួល​បន្ទុក​ផ្តល់​សេវាកម្ម និង​មន្ត្រី​ដែល​បាន​បើកដៃ​ឱ្យ​មាន​វត្ត​មុខរបរ​ឈ្មួញកណ្តាល​នេះ​។

វត្តមាន​ឈ្មួញកណ្តាល​មិន​ត្រឹម​ធ្វើ​ឲ្យ​ពលរដ្ឋ​បាន​ចំណាយ​ថវិកា​ច្រើន​ទៅ​សេវា​សាធារណ​: របស់​រដ្ឋ​ប៉ុណ្ណោះ​ទេ​។​ប៉ុន្តែ​ឈ្មួញកណ្តាល​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ និង​មន្ត្រី​ឃ្លាន​ឆ្ងាញ់​ពី​គ្នា​ដែល​ផ្ទុយ​ពី​ពាក្យ​ថា មន្ត្រី​ជា​អ្នកបម្រើ​ពលរដ្ឋ​នោះ​។ ពលរដ្ឋ​មិន​ត្រឹម​គិត​ថា មន្ត្រី​មិនមែន​អ្នកបម្រើ​ពួក​គាត់​ទេ ចង់​មិន​ចង់​ពលរដ្ឋ​ពិតជា​បាន​ស្តីបន្ទោស​ថា សេវា​រដ្ឋ​មាន​អំពើ​ពុក​រលួយ ពីព្រោះ​គាត់​បាន​ចំណាយ​ច្រើន​នៅ​ពេល​ត្រូវការ​សេវា​ពី​រដ្ឋ ហើយ​ពលរដ្ឋ​គិត​ថា ដើម្បី​បាន​ជួប​មន្ត្រី​ផ្ទាល់​មិនមែន​ជា​ការ​ងាយស្រួល​ឡើយ​។

វិធានការ និង​កំណែទម្រង់​ជា​ច្រើន​បាន​ដាក់​ឱ្យ​អនុវត្ត​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​លុប​បំបាត់​ឈ្មួញកណ្តាល កែ​លម្អរ​សេវា​សាធារណៈ និង​ធ្វើ​ឲ្យ​មន្ត្រី​បម្រើ​ពលរដ្ឋ​ពិតប្រាកដ រហូត​ដល់​មាន​សេវាកម្ម​រដ្ឋបាល​អេ​ឡិច​ត្រូ​និ​ច ប៉ុន្តែ​គេ​នៅ​តែ​មើលឃើញ​ថា មិន​ទាន់​ឈប់​បំបាត់​អស់ ឈ្មួញកណ្តាល ឬ​អ្នក​រត់ការ​នោះ​ទេ​។​វិធានការ​ច្បាប់​មាន ប៉ុន្តែ​ដើម្បី​ឈប់​បំបាត់ ឈ្មួញកណ្តាល​នេះ​មសិ​កា​ជា​ការ​សំខាន់​បំផុត​។

ទន្ទឹម​នឹង​នោះ រដ្ឋ​អាច​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ផ្តល់​សេវា​ដល់​ប្រជាជន​។​នេះ​ជា​ផ្នែក​មួយ នៃ​អ្វី​ដែល​រដ្ឋាភិបាល​ចង់​ប្រែក្លាយ​ខ្លួន​ជា​រដ្ឋាភិបាល​អេ​ឡិច​ត្រូ​និក​៕​ដោយ សា​រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ