ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​​កក្រើក​​ក្នុង​​ហាង​ខារ៉ា​អូ​ខេ​​ដណ្តើម​​ស្រី​​​១១​នាក់​

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ការ​ផ្ទុះអា.វុ.ធ.​វែង-​ខ្លី​បាន​លាន់ឮ​យ៉ាង​កក្រើក​ចំនួន​៨​គ្រាប់​នៅ​វេលា​ទៀប​ភ្លឺ ក្នុង​ហាង​ខារ៉ាអូខេ​មួយ​កន្លែង ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ ដែល​កំពុង​លង់លក់​ក្នុង​ដំណេក​មានការ​ភ័យ​ខ្លាច បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ។ ករណី​ផ្ទុះអា.វុ.ធ​នេះ​ បាន​កើតឡើង​នៅ​ចំណុច​ហាង​ខារ៉ាអូខេ…

ខេត្តស្វាយរៀង ៖ ការ​ផ្ទុះអា.វុ.ធ.​វែង-​ខ្លី​បាន​លាន់ឮ​យ៉ាង​កក្រើក​ចំនួន​៨​គ្រាប់​នៅ​វេលា​ទៀប​ភ្លឺ ក្នុង​ហាង​ខារ៉ាអូខេ​មួយ​កន្លែង ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ ដែល​កំពុង​លង់លក់​ក្នុង​ដំណេក​មានការ​ភ័យ​ខ្លាច បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ។

ករណី​ផ្ទុះអា.វុ.ធ​នេះ​ បាន​កើតឡើង​នៅ​ចំណុច​ហាង​ខារ៉ាអូខេ ដែល​មាន​យីហោ​៦៨ ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល​សង្កាត់​បា​វិត​ក្រុង​បា​វិត ។ បន្ទាប់​ពី​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ក៏​បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​នារី​ជនជាតិ​វៀតណាម​ចំនួន​១១​នាក់​មក​សាកសួរ ទើប​ដឹង​ព័ត៌មាន​ខ្លះ​ៗ​ថា​ជា​រឿង​ដណ្តើម​ស្រី​គ្នា ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២ ។ សមត្ថកិច្ច​នគរបាល​បានឱ្យ​ដឹង​ថា នារី​ទាំង​១១​នាក់​ដែល​ឃាត់ខ្លួន​សាកសួរ​រួម​មាន ៖
១-​ឈ្មោះ ឡូ ធី​ថាវ អាយុ​២៧​ឆ្នាំ ជនជាតិ​វៀតណាម ។
២-​ឈ្មោះ ឡូ ធី​ងិ​ន អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម ។
៣-​ឈ្មោះ ឡូ ធី​ង៉ា អាយុ​១៧​ឆ្នាំ ជនជាតិ​វៀតណាម ។
៤-​ឈ្មោះ វ៉ាង ធី​យួ អាយុ​១៧​ឆ្នាំ ជនជាតិ​វៀតណាម ។
៥-​ឈ្មោះ បៀ​វ ធី​វិ​ន អាយុ​១៥​ឆ្នាំ ជនជាតិ​វៀតណាម ។
៦-​ឈ្មោះ ដ ធី​ហៀ​ប អាយុ​១៧​ឆ្នាំ ជនជាតិ​វៀតណាម ។
៧-​ឈ្មោះ ឡុ​ក ធី​ថា​ម អាយុ ១៧​ឆ្នាំ​ជនជាតិ​វៀតណាម
៨-​ឈ្មោះ ឡុ​ង ធី​ហា​យ អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម ។
៩-​ឈ្មោះ ឡេ ធី​មី អាយុ​១៦​ឆ្នាំ ជនជាតិ​វៀតណាម ។
១០-​ឈ្មោះ លឿន ធី​ថាវ អាយុ​២៥​ឆ្នាំ ជនជាតិ​វៀតណាម ។
១១-​ឈ្មោះ ឡូ ធី​ទៀប អាយុ​១៦​ឆ្នាំ​ជនជាតិ​វៀតណាម ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា មាន​ករណី​ផ្ទុះអា.វុ.ធ​នេះ​បង្ក​ឡើង​ដោយ​ជនជាតិ​វៀតណាម​២​ក្រុម​ជិះ​រថយន្ត​២​គ្រឿង ដែល​១​គ្រឿង ម៉ាក TOYOTA ព្រូស​ពណ៌​ប្រផេះ​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2BL-293 និង​រថយន្ត​ទី​២ ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​(HIGHLANDER) ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2BH-0217 ពណ៌​ទឹកប្រាក់​បាន​ចូល​ផឹកស៊ី​ក្នុង​ហាង​ខារ៉ាអូខេ យីហោ​៦៨ ដោយ​មាន​ក្រុម​នារី​រៀង​ៗ​ខ្លួន ។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​បា​វិត ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​ធ្វើការ​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ​ក៏​បាន​រក​ឃើញ​សម្បក​គ្រាប់​ចំនួន​៨ ក្នុង​នោះ​អាវុធ​វែង​ម៉ាក​AK47 ចំនួន​៧​គ្រាប់​(​សម្បក​ផ្ទុះ​៦​គ្រាប់ គ្រាប់​មិន​ទាន់​ផ្ទុះ​១​គ្រាប់​) និង​សម្បក​គ្រាប់ អា.វុ.ធ​ខ្លី​១​គ្រាប់ និង​ផ្លា​ក​លេខ​រថយន្ត​ភ្នំពេញ 2BH-0217 បាន​ជ្រុះ​នៅ​កន្លែង​កើតហេតុ ។

ក្រោយមក​សមត្ថកិច្ច បន្ត​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​រថយន្ត​ខាងលើ​នៅ​ជិត​កន្លែង​កើតហេតុ ម៉ាក HIGHLANDER ពណ៌​ទឹកប្រាក់ ត្រូវ​បាន​ប្លុង​ចោល​នៅ​លើ​ផ្លូវ ឯ​ម្ចាស់​បាន​រត់គេច​ខ្លួន​បាត់ ហើយ​ក៏​ទទួល​ព័ត៌មាន​ថា រថយន្ត​១​គ្រឿង​ទៀត ម៉ាក​ព្រូស បាន​បើក​រត់គេច​ខ្លួន មក​ក្រុង​ស្វាយ​រៀង ទើប​សមត្ថកិច្ច​ក៏​បាន​ដាក់​កម្លាំង​ស្ទាក់តាម​ដងផ្លូវ ។

ជនសង្ស័យ​ទំនង​ដឹងខ្លួន ក៏​បាន​ឈប់​រថយន្ត ហើយ​យក​រថយន្ត​ទៅ​ប្លុង​ចោល​នៅ​លើ​ផ្លូវជាតិ​លេខ​១ នៅ​ចំណុច​ភូមិ​កណ្តៀង​រាយ​ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​នាំ​គ្នា​គេចខ្លួន​បាត់​ស្រមោល ។

ប្រភព​បន្ត​ទៀត​ថា សមត្ថកិច្ច​ក៏​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង​រហូត​ដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២២ វិច្ឆិកាថ្ងៃ​ដដែល និង​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ​ដែល​បាន​ជួល​ផ្ទះ​របស់​ឈ្មោះ កៅ ផល្លា ភេទ​ស្រី អាយុ​៤០​ឆ្នាំ មា​នទី​តាំងនៅ​ក្នុង​បូ​រី​រិ​ទ្ធី រ៉េ​ស៊ី​ដេ​ន ស្ថិត​នៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។ បន្ទាប់​មក សមត្ថកិច្ច​បាន​ធ្វើការ​ឆែកឆេរ​ផ្ទះ​ជួល ។ ដោយ​មានការ​សម្រប​សម្រួល​​​នីតិវិធី​ពី​លោក ដូ​រ៉ា អង្គ​ប្រទាន ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តស្វាយរៀង ក៏​រក​ឃើញ​មាន​នារី​ជា​ជនជាតិ​វៀតណាម​ចំនួន​១១​នាក់ ក៏​នាំ​ខ្លួន​យក​មក​អធិការដ្ឋាន​ក្រុង​បា​វិត ដើម្បី​ធ្វើការ​សាកសួរ ។

ក្រោយ​ពី​ការ​សាកសួរ​ចប់ និង​មានការ​ឯកភាព​ពី​លោក ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយ​រៀង ឱ្យ​ឃាត់ខ្លួន​នារី​ជនជាតិ​វៀតណាម​១១​នាក់ ជា​បណ្ដោះ​អាស​ន្ត​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​បន្ត​ទៀត ពិសេស​ម្ចាស់​អា.វុធ ដែល​បាន​បា.ញ់បោះ ក្នុង​ហាង​ខារ៉ាអូខេ ។

មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់​ជនសង្ស័យ​ បាន​បើករថយន្ត​រត់គេច​ពី​សមត្ថកិច្ច ដោយ​ដឹក​បក្សពួក​ទៅ​ទម្លាក់​នៅផ្ទះ​ជួល​ហើយ​បើករថយន្ត​គេចខ្លួន ដោយ​សមត្ថកិច្ច​ដាក់​កម្លាំង​ស្ទាក់​តាម​ផ្លូវ ទើប​ជន​សង្ស័យ​ទុក​រថយន្ត​ផ្លុ​ង​ចោល ហើយ​គេចខ្លួន​បាត់​ស្រមោល ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​សមត្ថ​កិច្ច​កំពុង​បន្ត​ការ​ស្រាវជ្រាវ​រក​ជនសង្ស័យ​ខាងលើ​យក​មក​ផ្តន្ទាទោស​ឲ្យ​ខាង​តែ​បាន គេ​មានការ​សង្ស័យ​ថា​ ឈ្លោះ​ព្រោះតែ​ដណ្តើម​ស្រី​គ្នា

សូម​បញ្ជាក់​ថា មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា ២០២២​ ​ មិន​អាច​សុំ​ការ​បំភ្លឺ ក្នុង​ការ​តាម​វែកមុខ​ម្ចាស់​រថយន្ត​ដែល​បង្ក​ការ​បា.ញ់បោះនោះ​ទេ លទ្ធផល​យ៉ាងណា​សូម​រង់ចាំ​សមត្ថកិច្ច​បំភ្លឺ​នៅ​ពេល​ក្រោយ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ