ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ខ្សាច់​គ្រប​ឱ្យ​តែ​រួចពីដៃ​ធ្វើ​ឱ្យ​ទឹក និង​ខ្សាច់​ហូរ​ពេញ​ផ្លូវ បង្ក​ការ​ក្តៅក្រហាយ​ដល់​អ្នកដំណើរ

1 ឆ្នាំ មុន
  • កណ្តាល

បើ​តាម​ប្រភព​ពី​អ្នកដំណើរ​បាន​លួច​បង្ហើប​ប្រាប់​អោយ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២​នេះ មាន​ថ​យន្ត​ដឹក​ខ្សាច់​ប្រភេទ​ធុន​ធំ​ចំនួន​២​គ្រឿង​បាន​ចូល​ទៅ​ដឹក​ខ្សាច់​នៅ​ដេប៉ូ​ឈ្មោះ ឌី ប៉ូ​លី ហើយ​បង្ក​អោយ​ទឹក និង​ខ្សាច់​ហូរ​ពេញ​ផ្លូវ និង​ធ្វើ​អោយ​ពួក​គាត់​ពិបាកធ្វើ​ដំណើរ​តាម​ក្រោយ ព្រោះតែ​ខ្លាច​

ខេត្តកណ្តាល ៖ បើ​តាម​ប្រភព​ពី​អ្នកដំណើរ​បាន​លួច​បង្ហើប​ប្រាប់​អោយ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២​នេះ មាន​ថ​យន្ត​ដឹក​ខ្សាច់​ប្រភេទ​ធុន​ធំ​ចំនួន​២​គ្រឿង​បាន​ចូល​ទៅ​ដឹក​ខ្សាច់​នៅ​ដេប៉ូ​ឈ្មោះ ឌី ប៉ូ​លី ហើយ​បង្ក​អោយ​ទឹក និង​ខ្សាច់​ហូរ​ពេញ​ផ្លូវ និង​ធ្វើ​អោយ​ពួក​គាត់​ពិបាកធ្វើ​ដំណើរ​តាម​ក្រោយ ព្រោះតែ​ខ្លាច​រអិល​បង្ក​គ្រោះថ្នាក់​ណាស់​។ ទីតាំង​ដេប៉ូ​ឈ្មោះ ឌី ប៉ូ​លី​នេះ គឺ​ស្ថិត​តាម​បណ្តោយ​​ផ្លូវ​២១ ក្នុង​សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ប្រភព​ពី​ពលរដ្ឋ​បាន​បន្ត​ទៀត​ថា រថយន្ត​ដឹក​ខ្សាច់​ទាំង​២​គ្រឿង​នោះ អត់​ស្លាក​លេខ​មួយ​គ្រឿង មាន​ស្លាក​លេខ​មួយ​គ្រឿង ពណ៌​ក្រហម ស្លាក​លេខ មណ្ឌល​គី​រី 3A.0056 ដែល​បើកបរ​លើ​ផ្លូវ​ធ្វើ​អាជីវកម្ម​បាន​យ៉ាង​រលូន​បែប​នេះ​។ ហើយ​ការ​បើកបរ​វិញ គឺ​មិន​គោរព​ច្បាប់​ចរាចរណ៍​ឡើយ គឺ​បើក​លឿន ហើយ​ស៊ី​ផ្លេ​រ​ខ្លាំង​ៗ ថែម​ទាំង​ការ​ដឹក​ខ្សាច់​មិន​គ្រប​ត្រឹមត្រូវ គឺ​គ្រប​អោយ​តែ​រួចពីដៃ ធ្វើ​អោយ​ទឹក និង​ខ្សាច់​ហូរ​ពេញ​ផ្លូវ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ជា​ពិសេស​រថយន្ត​នោះ បាន​ធ្វើ​ដំណើរ​លើ​ផ្លូវ​២១ កាត់​តាម​បន្ទាយ​អង្គរក្ស​របស់​សម្តេច ហ៊ុន សែន ឆ្ពោះទៅ​ឆ្លងកាត់​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង ធ្វើ​អោយ​ខូច​សោ​ភណ្ឌ​ភាព​ផ្លូវ​ថែម​ទៀត​ផង​។

ពួក​គាត់​បាន​សំណូមពរ​ដល់​ក្រសួង​សាធារណការ​ខេត្តកណ្តាល សមត្ថកិច្ច​ចរាចរណ៍​ខេត្តកណ្តាល មេត្តា​ជួយ​ពិនិត្យ​លើ​រថយន្ត​ទាំង​២​គ្រឿង​នោះ​ផង ហេតុ​អ្វី​រថយន្ត​គ្មាន​ស្លាក​លេខ គ្មាន​ពន្ធ​ត្រឹមត្រូវ អាច​ចរាចរណ៍​លើ​ផ្លូវ​បាន​យ៉ាង​ងា​.​យ​បែប​នេះ?​។​ចុះបើ​រថយន្ត​នោះ​បង្ក​គ្រោះថ្នាក​ដល់​អ្នកដំណើរ តើ​ទៅ​រក​ម្ចាស់​រថយន្ត​នឹង​នៅឯណា​ទៅ?។ ពួក​គាត់​សង្ឃឹមថា លោក គង់ សោ​ភណ្ឌ អភិបាល​ខេត្តកណ្តាល និង​បញ្ជា​អោយ​មន្ត្រី​ពាក់ព័ន្ធ​ពិនិត្យ​ពី​បញ្ហា​នេះ​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ