ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Elon Musk ថា​នឹង​ឱ្យ​អ្នក​ប្រើប្រាស់ Twitter មួយ​ចំនួន​ដំណើរការ​វិញនៅ​​ស​ប្តា​ហ៍​ក្រោយ

1 ឆ្នាំ មុន

​អាមេរិក ៖ លោក Elon Musk បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៤ វិច្ឆិកា ម្សិលមិញ​នេះ​ថា​ ចាប់ពី​

​អាមេរិក ៖ លោក Elon Musk បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៤ វិច្ឆិកា ម្សិលមិញ​នេះ​ថា​ ចាប់ពី​ស​ប្តា​ហ៍​ក្រោយ​ទៅ ក្រុមហ៊ុន Twitter នឹង​ផ្តល់​ការ​លើកលែងទោស​ទូទៅ​ទៅ​ដល់​គណនេយ្យ​ណា​ដែល​ត្រូវ​បាន​គេ​ផ្អាក​ដំណើរការ​។

ការ​លើក​ឡើង​របស់​លោក​កើតឡើង​បន្ទាប់​ពី​មានការ​បោះ​ឆ្នោត​ប្រជាមតិ​ដើម្បី​ឱ្យ​គណនេយ្យ​អ្នក​ប្រើប្រាស់​ណា​ដែល​មិន​បំពាន​ច្បាប់ ដំណើរការ​ឡើង​វិញ​។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រជាមតិ​ត​កាលពី​ថ្ងៃ​ពុធ ៧២,៤​ភាគរយ​នៃ​អ្នក​ប្រើប្រាស់​ដែល​បាន​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត បាន​គាំទ្រ​ដល់​ការ​ឱ្យ​គណនេយ្យ​ទាំងនោះ​ដំណើរការ​ឡើង​វិញ​នៅ​លើ​វេទិការ​។

សូម​បញ្ជាក់​ថា កាលពី​ស​ប្តា​ហ៍​មុន មហាសេដ្ឋី​លេខ​មួយ​ពិភពលោក​រូប​នេះ បានឱ្យ​គណនេយ្យ​មួយ​ចំនួន​ដំណើរការ​ឡើង​វិញ រួម​មាន​គណនេយ្យ​របស់​អតីត​ប្រ​ធានា​ធិ​ប​តេ​យ្យ​អា​មេ​រិ​ក Donald Trump គេហទំព័រ Babylon Bee និង​តារា​កំប្លែង Kathy Griffin៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ