ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​កក្រើក​ក្នុង​ហាង​ខារ៉ាអូខេ​ជាច្រើន​គ្រា.ប់​ដណ្តើម​ស្រី​ជន​ជាតិ​វៀតណាម​ចំនួន​១១​នាក់

1 ឆ្នាំ មុន
  • ស្វាយរៀង

មាន​ការ​ផ្ទុះអាវុធ​វែង​ខ្លី​បាន​លាន់ឮ​យ៉ាង​កក្រើក​ចំនួន​៨​គ្រា.ប់ កាលពី​វេលា​ទៀប​ភ្លឺ នៅ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ដែល​កំពុង​លង់លក់​ក្នុង​ដំណេក​​មានការ​ភ័យ​ខ្លាច ហើយ​ក៏​បាន

ខេត្តស្វាយរៀង ៖ មាន​ការ​ផ្ទុះអាវុធ​វែង​ខ្លី​បាន​លាន់ឮ​យ៉ាង​កក្រើក​ចំនួន​៨​គ្រា.ប់ កាលពី​វេលា​ទៀប​ភ្លឺ នៅ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ដែល​កំពុង​លង់លក់​ក្នុង​ដំណេក​​មានការ​ភ័យ​ខ្លាច ហើយ​ក៏​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ។

ករណី​ផ្ទុះអាវុធ​ខាងលើ​​នេះ ​បាន​កើតឡើង​នៅ​ចំណុច​ហាង​ខារ៉ាអូខេ ដែល​មាន​យីហោ​ «៦៨» ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល ​សង្កាត់​បា​វិត ​ក្រុង​បា​វិត ។ បន្ទាប់​ពី​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ ហើយ​ក៏​បាន​​ឈាន​ដល់​ការ​ឃាត់ខ្លួន​នារី​ជនជាតិ​វៀតណាម​ចំនួន​១១​នាក់​​មក​សាកសួរ ទើប​ដឹង​ព័ត៌មាន​ខ្លះ​ៗ​ថា ​ជា​រឿង​ដណ្តើម​ស្រី​គ្នា ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ទៀប​​ភ្លឺ ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២ ។

ហើយ​បើតាម​សមត្ថកិច្ច​នគរបាល​បានឱ្យ​ដឹង​ថា នារី​ទាំង​១១​នាក់​ដែល​ឃាត់ខ្លួន​សាកសួរ​​នោះ​រួម​មាន ៖ ១-​ ឈ្មោះ ឡូ ធី​ថាវ អាយុ​២៧​ឆ្នាំ ជនជាតិ​វៀតណាម។ ២-​ ឈ្មោះ ឡូ ធី​ងិ​ន អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម។ ៣-​ឈ្មោះ ឡូ ធី​ង៉ា អាយុ​១៧​ឆ្នាំ ជនជាតិ​វៀតណាម។ ៤- ​ឈ្មោះ វ៉ាង ធី​យួ អាយុ​១៧​ឆ្នាំ ជនជា​តិ​​វៀតណាម។ ៥- ​ឈ្មោះ បៀ​វ ធី​វិ​ន អាយុ​១៥​ឆ្នាំ ជនជាតិ​វៀតណាម។ ៦-​ ឈ្មោះ ដ ធី​ហៀ​ប អាយុ​១៧​ឆ្នាំ ជនជាតិ​វៀតណាម។ ៧- ​ឈ្មោះ ឡុ​ក ធី​ថា​ម អាយុ ១៧​ឆ្នាំ​ជនជាតិ​វៀតណាម។ ៨- ​ឈ្មោះ ឡុ​ង ធី​ហា​យ អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម។ ៩- ​ឈ្មោះ ឡេ ធី​មី អាយុ​១៦​ឆ្នាំ ជនជាតិ​វៀតណាម។ ១០- ​ឈ្មោះ លឿន ធី​ថាវ អាយុ​២៥​ឆ្នាំ ជនជាតិ​វៀតណាម ។ និង​១១-​ ឈ្មោះ ឡូ ធី​ទៀប អាយុ​១៦​ឆ្នាំ ​ជនជាតិ​វៀត​ណាម ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា មាន​ករណី​ផ្ទុះអាវុធ​នេះ​បង្ក​ឡើង​ដោយ​ជនជាតិ​វៀតណាម​២​ក្រុម ​ជិះ​រថយន្ត​២​គ្រឿង ដែល​១​គ្រឿង ម៉ាក TOYOTA ព្រូស​ ពណ៌​ប្រផេះ​ពាក់​ផ្លា​ក​លេខ ​ភ្នំពេញ2BL-293 និង​រថយន្ត​ទី​២ ម៉ាក​ ហា​យ​ឡែ​ន​ឌ័​រ ​(HIGHLANDER) ពាក់​ផ្លា​ក​លេខ​ ភ្នំពេញ​2BH-0217 ពណ៌​ទឹកប្រាក់ ​បាន​ចូល​​មក​ផឹកស៊ី​ក្នុង​ហាង​ខារ៉ាអូខេ​យីហោ «​៦៨» ដោយ​មាន​ក្រុម​នារី​រៀង​ៗ​ខ្លួន ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​បា​វិត ក៏​បាន​​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​ធ្វើការ​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ ហើយ​​ក៏​​បាន​រក​ឃើញ​​សំបក​​គ្រា.ប់​ចំនួន​៨ ក្នុង​នោះ​អាវុធ​វែង​ម៉ាក​AK47 ចំនួន​៧​គ្រា.ប់​ (សំបក​​ផ្ទុះ​៦​គ្រា.ប់ គ្រា.ប់​មិន​ទាន់​ផ្ទុះ​១​គ្រា.ប់​) និង​សំបក​​គ្រា.ប់ អាវុធ​ខ្លី​១​គ្រា.ប់ និង​ផ្លា​ក​លេខ​រថយន្ត​ ភ្នំពេញ 2BH-0217 បាន​ជ្រុះ​នៅ​កន្លែង​​កើតហេតុ ។

ក្រោយមក​សមត្ថកិច្ច បន្ត​ការ​ស្រាវជ្រាវ​ ហើយ​ក៏​បាន​រក​ឃើញ​រថយន្ត​ខាងលើ ​នៅ​ជិត​កន្លែង​កើតហេតុ ម៉ាក HIGHLANDER ពណ៌​ទឹកប្រាក់ ដែល​ត្រូវ​បាន​ប្លុង​ចោល​នៅ​លើ​ផ្លូវ ឯ​ម្ចាស់​រថយន្តវិញ​​បាន​រត់គេច​ខ្លួន​បាត់ស្រមោល ហើយ​ក៏​ទទួល​ព័ត៌មាន​ថា រថយន្ត​១​គ្រឿង​ទៀត ម៉ាក​ព្រូស បាន​បើក​រត់​គេច​ខ្លួន​មក​ក្រុង​ស្វាយ​រៀង ទើប​សមត្ថកិច្ច​​បាន​ដាក់​កម្លាំង​ស្ទាក់ តាម​ដងផ្លូវតែម្តង។ ប៉ុន្តែ​ជនសង្ស័យ​​ទាំង​នោះ​ទំនង​ដឹងខ្លួន ក៏​បាន​ឈប់​រថយន្ត ហើយ​យក​រថយន្ត​​នោះ​ទៅ​ប្លុង​ចោល​នៅ​លើ​ផ្លូវជាតិ​​លេខ​១ នៅ​ចំណុច​ភូមិ​កណ្តៀង​រាយ ​ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​ រួច​នាំ​គ្នា​គេច​ខ្លួន​បាត់​ស្រមោលទៅ។

ប្រភពដដែល​​បន្ត​ទៀត​ថា ក្រោយ​មក​សមត្ថកិច្ច​ក៏​​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង ​រហូត​ដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ថ្ងៃ​ដដែល និង​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ​ដែល​បាន​ជួល​ផ្ទះ​របស់​ឈ្មោះ កៅ ផល្លា ភេទ​ស្រី អាយុ​៤០​ឆ្នាំ ដែល​មា​នទី​តាំងនៅ​ក្នុង​បូ​រី​រិ​ទ្ធី រ៉េ​ស៊ី​ដេ​ន ស្ថិត​​ក្នុង​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង បន្ទាប់​មក សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឆែកឆេរ​ផ្ទះ​ជួលនោះ។ ដោយ​មាន​ការ​សម្របសម្រួល​នីតិវិធី​ ពី​លោក ដូ​រ៉ា អង្គ​ប្រទាន ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តស្វាយរៀង ក៏​បាន​​រក​ឃើញ​មាន​នារី​ជា​ជនជាតិ​វៀតណាម​ចំនួន​១១​នាក់ ហើយ​ក៏បាន​​នាំ​ខ្លួន​យក​មក​អធិ​ការដ្ឋាន​ក្រុង​បា​វិត ដើម្បី​ធ្វើការ​សាកសួរ ។

ក្រោយ​ពី​ការ​សាកសួរ​ចប់ និង​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង ឱ្យ​ឃាត់ខ្លួន​នារី​ជនជាតិ​វៀតណាម​​ទាំង​១១​នាក់​នោះ​ជា​បណ្ដោះ​អាស​ន្ត​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​បន្ត​ទៀត ជា​ពិសេស​ម្ចាស់​អាវុធ​ដែល​បាន​បាញ់បោះ​នៅ​ក្នុង​ហាង​ខារ៉ាអូខេ។ តែ​មុន​ពេល​សមត្ថ​កិច្ច​ទៅ​ដល់​នោះ​​ គឺ​ជនសង្ស័យ​បាន​បើករថយន្ត​រត់គេច​​ពី​សមត្ថកិច្ច ដោយ​ដឹក​បក្ស​ពួក​ទៅ​ទម្លាក់​នៅផ្ទះ​ជួល​​ ហើយ​​ក៏​បើករថយន្ត​គេចខ្លួន។ ក្រោយ​មក​សមត្ថកិច្ច​​បាន​ដាក់​កម្លាំង​​ចាំ​ស្ទាក់​តាម​ផ្លូវ ទើប​ជនសង្ស័យ​ទុក​រថយន្ត​ប្លុង​​​ចោល ហើយ​គេចខ្លួន​បាត់​ស្រមោល​តែម្តង​ទៅ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ក៏​សមត្ថកិច្ច​កំពុង​បន្ត​ការ​ស្រាវជ្រាវ​រក​ជនសង្ស័យ​ខាងលើ ​យក​មក​ផ្តន្ទាទោស​ឲ្យ​ខាង​តែ​បាន ហើយ​គេ​មានការ​សង្ស័យ​ថា ​ឈ្លោះ ​ព្រោះតែ​ដណ្តើម​ស្រី​គ្នា ។

សូម​បញ្ជាក់​ថា លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ២០២២​នេះ ​មិន​អាច​សុំ​ការ​បំភ្លឺ​ក្នុង​ការ​តាម​វែកមុខ​ម្ចាស់​រថយន្ត​ដែលជាជន​​បង្ក​ការ​បាញ់បោះ​នោះ​ទេ លទ្ធផល​យ៉ាងណានោះ ​សូម​រង់ចាំ​សមត្ថកិច្ច​បំភ្លឺ​នៅ​ពេល​ក្រោយ​​បន្តទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ