ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ពិជ័យ​សេនា ទៀ បា.ញ់ ជួប​ពិភាក្សា​ការ​ងារ​​ទ្វេភាគី ជាមួយរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សាធា​រណរដ្ឋ​កូរ៉េ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ សម្តេច​ពិជ័យ​សេនា ទៀ បា.ញ់ ជួប ពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​លោក លី ជុង​

ខេត្ត​សៀម​រា​ប ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជួប ពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​លោក លី ជុង​ស៊ុប រដ្ឋមន្ត្រីក្រសួង​ការពារ ជាតិ​សាធារណរដ្ឋ​កូរ៉េ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន បូក​លើក​ទី​៩ នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប នា​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២​។

ក្នុង​ជំនួប​នោះ លោក លី ជុង​ស៊ុប បាន​ថ្លែងអំណរគុណ​ដល់​សម្ដេច​ពិជ័យ​សេនា​ដែល​បាន​រៀបចំ​ទទួល​គណៈប្រតិភូ​ក្រសួងការពារជាតិ​កូរ៉េ និង​បាន​កោត សរសើរ​ចំពោះ​ជោគជ័យ និង​សមិទ្ធផល​ដែល​សម្រេច​បាន​ដោយ សម្ដេច​ពិជ័យ​សេនា​បាន​ដឹកនាំ​ដោយ​ជោគជ័យ​នូវ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក ។

មាន​មតិ​ឆ្លើយ​តប​វិញ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង ពីរ កម្ពុជា និង សាធារណរដ្ឋ​កូរ៉េ បាន​រីក​ចម្រើន​បន្ថែម​ទៀត ក្រោយ​ពី​ជម្ងឺ​រាត ត្បា​ត​កូ​វី​ដ​-១៩ បាន​ធូរស្រាល​ឡើង​វិញ​។ កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ទាំង​ពីរ​នៅ​តែ​បង្កើន​ទំនាក់ទំនង​បាន​យ៉ាង​ល្អ​ប្រសើរ ជាមួយ​និង​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ។

សម្តេច​ពិជ័យ​សេនា បាន​បញ្ជាក់​ថា ថ្វី​ត្បិត​តែ​ក្រសួង​ការពារ ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សាធារណ​ដ្ឋ​កូរ៉េ មិន​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ដោយ​ផ្ទាល់​យ៉ាងណា​ក៏​ដោយ ក៏​យើង​នៅ​តែ​បន្ត​ទំនាក់ទំនង និង​ជួប​សន្ទនា​គ្នា តាម​ប​ញ្តា​ញ​សង្គម​ផ្សេង​ៗ​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត ។ សម្ដេច​ពិជ័យ​សេនា បាន​ថ្លៃ​ង​អំណរ​គុណ​ដល់​ក្រសួងការពារជាតិ កូរ៉េ​ដែល​បាន​ផ្ដល់​អាហារូបករណ៍ ជួយ​បណ្ដុះបណ្ដាល ខ​ភម ជា​បន្ត​បន្តបន្ទាប់ មាន​រយៈពេល​វែង និង​រយៈពេល​ខ្លី ដែល​មក​ដល់​ពេល​នេះ មាន​នាយទាហាន ខេមរភូមិន្ទ ចំនួន ៥៧ នាក់ បាន​ទៅ​សិក្សា​នៅ​ប្រទេស​កូរ៉េ ។

តាម​រយៈ​ជំនួប​នោះ​សម្ដេច​ពិជ័យ​សេនា​បាន​ស្នើ​សុំ​ដល់ លោក រដ្ឋមន្ត្រីក្រសួង ការពារ​ជាតិ​កូរ៉េ ឱ្យ​ជួយ​ជម្រុញ​បង្កើន​ចំនួន​អាហារូបករណ៍ ដល់​កម្ពុជា​បន្ថែម​ទៀត នា​ឆ្នាំ​បន្តបន្ទាប់ ។ ដោយឡែក​នៅ​ឆ្នាំ ២០២៣ ខាង​មុខ ភាគី​កម្ពុជា នឹង​អញ្ជើញ​នាយទាហាន​សាធារណរដ្ឋ​កូរ៉េ​ចំនួន ២ រូប មក​សិក្សា​ភាសា​ខ្មែរ​នៅ​កម្ពុជា​ផង​ដែរ ។

ក្នុង​នោះ​ដែរ លោក រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ បាន​កោតសរសើរ សម្ដេច​ពិជ័យ​សេនា ក្នុង​នាម​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន បាន​ដឹកនាំ​កន្លង​មក​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា ហើយ លោក សង្ឃឹមថា កម្ពុជា នឹង បន្ត​តួនាទី​សំខាន់​ៗ បន្ថែម​ទៀត ក្នុង​ការ​អភិវឌ្ឍ​សហគមន៍​អាស៊ាន​។

លោក​បាន​សម្ដែង​នូវ​ជំនឿ​ជឿជាក់​ថា កិច្ច​សហ​ប្រ​តិ ការ​រវាង​សាធារណរដ្ឋ​កូរ៉េ​និង​កម្ពុជា នឹង​ក្លាយទៅជា​សសរស្ដម្ភ​មួយ​ដ៏​សំខាន់​ដើម្បី​ជម្រុញ​បង្កើន​សមត្ថភាព​នៃ​កិច្ច​សហ​ក​កិច្ច​សហ​ប្រតិការ​រក្សា​សន្តិភាព ក្រោម​ឆ​ត្រ័​របស់​អង្គការសហប្រជាជាតិ​នៅ​ពេល​ខាង​មុខ​។ ក្នុង​ក្របខ័ណ្ឌ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក សាធារណរដ្ឋ​កូរ៉េ​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​កិច្ច​សហ ប្រតិបត្តិការ នៅ​ក្នុង​ក្រុមការងារ​ជំនាញ​ដូច​ជា​ក្នុង​វិស័យ​ប្រតិបត្តិការ​រក្សា​សន្តិភាព វិស័យ​សន្តិសុខ​សមុទ្រ វិស័យ​សន្តិសុខ​ព័ត៌មានវិទ្យា ក្នុង​នោះ​បាន​ចូលរួម​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​នៅ​ក្នុង​តំបន់​ថែម​ទៀត​។ ដើម្បី​ជម្រុញ​ឲ្យ​កិច្ចសហការ​នេះ​កាន់តែ​ឈាន​ទៅ​មុខ​បន្ថែម​ទៀត លោក បាន​ស្នើ​ដល់​កម្ពុជា ឱ្យ ជួយ​សម្របសម្រួល​ធ្វើ​យ៉ាងណា អាច​មាន​កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រី​ការពារ​ជាតិ​សាធារណរដ្ឋ​កូរ៉េ ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន នៅ​ពេល​ខាង​មុខ​ផង​ដែរ ។

នៅ​ក្នុង​ឱកាស​នោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោក​លី ជុង​ស៊ុប រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សាធារណរដ្ឋ​កូរ៉េ​បាន​ចុះហត្ថលេខា​អនុសា​រណៈ​យោគយល់​ស្តី​ពី​ប្រតិបត្តិការ​រក្សា​សន្តិភាព​អង្គការ​សហ ប្រជាជាតិ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង សាធារណរដ្ឋ​កូរ៉េ និង​ផ្ទេរ​ប្រគល់​សម្ភារៈ​គ្រឿងចក្រ​ក្រោម​គម្រោង​ត្រីភាគី​អង្គការសហប្រជាជាតិ​ទៀត​ផង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ