ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀ.ន ឃាត់ខ្លួនជនសង្ស័យម្នាក់ ​នៅចំការដំឡូង ដកហូតបាន​វត្ថុតាង​ថ្នាំ​ញៀន ៨៣​កញ្ចប់

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ពោធិ៍សាត់៖ មុខសញ្ញាប្រើប្រាស់រក្សាទុក និងជួញដូរថ្នាំញៀនម្នាក់ ត្រូវបាននគរបាល​ស្រុកវាលវែង ចាប់ខ្លួន រួមជាមួយនឹងវត្ថុតាងថ្នាំញៀនចំនួន ៨២កញ្ចប់តូចធំ និងថ្នាំគ្រាប់ប្រភេទ WY ចំនួន…

ពោធិ៍សាត់៖ មុខសញ្ញាប្រើប្រាស់រក្សាទុក និងជួញដូរថ្នាំញៀនម្នាក់ ត្រូវបាននគរបាល​ស្រុកវាលវែង ចាប់ខ្លួន រួមជាមួយនឹងវត្ថុតាងថ្នាំញៀនចំនួន ៨២កញ្ចប់តូចធំ និងថ្នាំគ្រាប់ប្រភេទ WY ចំនួន ៣គ្រាប់។ ប្រតិបត្តិការនេះ បាន​ធ្វើឡើង នៅវេលាម៉ោង ១០ និង ៣០នាទី ព្រឹកថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅចំណុចចំការដំឡូងមី ក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង ប្រាប់​អោយ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឈិន លីហៀង ហៅ ខុង ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិឃុំខាងលើ ទីលំ​នៅ​ពិតប្រាកដ រស់នៅក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

លោកបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យខាងលើ គឺជាមុខសញ្ញា ប្រើប្រាស់ចែកចាយជួញ​ដូរ​ថ្នាំញៀន​ដ៏សកម្ម ដែលសមត្ថកិច្ចតាមប្រមាញ់យូរណាស់មកហើយ ទើបចាប់បាននៅពេលនេះ។ ​ក្នុងនោះ ឆែកឆេដកហូតបានសារធាតុញៀនចំនួន ៨២ កញ្ចប់តូចធំ និងថ្នាំគ្រាប់ពណ៌​ក្រហមប្រភេទ WY ចំនួន ៣គ្រាប់ ទូរសព្ទដៃចំនួន ២ គ្រឿង នឹងលុយចំនួន ២ម៉ឺនរៀលផងដែរ។ ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវ​សមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីចាត់ការតាមច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ