Man UTD ប្រកាសចែកផ្លូវជាមួយ Ronaldo ស្របពេលត្រកូល Glazer សម្រេចដាក់លក់ក្លិប
អង់គ្លេស ៖ ក្លិប Manchester United កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រកាសចែកផ្លូវ
អង់គ្លេស ៖ ក្លិប Manchester United កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រកាសចែកផ្លូវ
អង់គ្លេស ៖ ក្លិប Manchester United កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រកាសចែកផ្លូវជាមួយខ្សែប្រយុទ្ធ Cristiano Ronaldo អំឡុងពេលដែលកីឡាកររូបនេះ កំពុងជាប់បំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។
ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីកីឡាករវ័យ៣៧ឆ្នាំរូបនេះ បានរិះគន់ក្លិប និងអ្នកចាត់ការទូទៅ លោក Erik ten Hag។ ដោយភាគីទាំងសងខាងបានបញ្ជាក់ថា ការចាកចេញរបស់ Ronaldo គឺទទួលបានការព្រមព្រៀងពីគ្នាទៅវិញទៅមក។
សេចក្តីថ្លែងការណ៍ក្លិប Man UTD បានចេញផ្សាយថា ក្លិបសូមអរគុណ Ronaldo សម្រាប់ការរួមចំណែកដ៏ធំធេងក្នុងការប្រកួតនៅ Old Trafford។ ហើយក្លិបក៏បានបន្ថែមថា អ្នកគ្រប់គ្នានៅ Man UTD នៅតែផ្តោតលើការបន្តភាពរីកចម្រើនរបស់ក្រុមក្រោមការដឹកនាំរបស់លោក Erik ten Hag និងធ្វើការរួមគ្នា ដើម្បីផ្តល់ភាពជោគជ័យនៅលើទីលានប្រកួត។
គួររំលឹកថា កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ Ronaldo រិះគន់ក្លិប និងអ្នកចាត់ការទូទៅរបស់ Man UTD តាមរយៈការទម្លាញអារម្មណ៍ឈឺចាប់របស់ខ្លួន ដោយនិយាយថា ខ្លួនមានអារម្មណ៍ថា ត្រូវបានគេក្បត់នៅ Man UTD ដើម្បីបង្ខំឱ្យចាកចេញពីក្លិបមួយនេះ។ ដោយក្នុងនោះ មិនត្រឹមតែអ្នកចាត់ការទូទៅប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកផ្សេងទៀត ដែលនៅក្នុងក្លិបផងដែរ។
ដោយឡែក នៅក្នុងថ្ងៃជាមួយគ្នានោះ ម្ចាស់ក្លិប Man UTD ដែលជាគ្រួសារត្រកូល Glazer បានប្រកាសដាក់លក់ក្លិបមួយនេះផងដែរ។ បើតាមប្រភពនៅអង់គ្លេសបានរាយការណ៍ថា គ្រួសារត្រកូល Glazer សម្រេចដាក់លក់ក្លិបនៅក្នុងតម្លៃ ៩ពាន់លានដុល្លារ។ ខណៈគ្រួសារមហាសេដ្ឋីជនជាតិអាមេរិកមួយនេះ បានទិញក្លិប Man UTD នៅក្នុងតម្លៃ ១.៣៤ពាន់លានដុល្លារ កាលពីឆ្នាំ២០០៥។
សូមជម្រាបថា ការប្រកាសលក់ក្លិប Man UTD កើតឡើង បន្ទាប់ពីផ្ទុះការតវ៉ាជាច្រើនឆ្នាំកន្លងមកហើយពីសំណាក់អ្នកគាំទ្រ ដែលមិនពេញចិត្តប្រឆាំងនឹងកម្មសិទ្ធិគ្រប់គ្រងរបស់មហាសេដ្ឋីត្រកូល Glazer៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ