ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះជាស្ងប់ស្ងាត់ តែក្រសួង​​សុខាភិបាល ​ក្រើនរំលឹកពីការការពារការចម្លងជំងឺ​កូវីដ-១៩

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជាប្រធាន​គណៈកម្មការ​ចំពោះកិច្ច​ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ក្នុងក្របខណ្ឌ​ទូទាំងប្រទេស និងជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ប្រកាស​ក្រើន​រម្លឹក​ដល់ប្រជាពលរដ្ឋទាំងអស់​ ឱ្យ​បន្ត​…

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជាប្រធាន​គណៈកម្មការ​ចំពោះកិច្ច​ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ក្នុងក្របខណ្ឌ​ទូទាំងប្រទេស និងជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ប្រកាស​ក្រើន​រម្លឹក​ដល់ប្រជាពលរដ្ឋទាំងអស់​ ឱ្យ​បន្ត​ និងបង្កើន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុងអំឡុងពេលបុណ្យគ្រីស្ទម៉ាស់ និងពេលឈប់សម្រាក​ក្នុងឱកាស​ចូលឆ្នាំសកល ឆ្នាំ២០២៣​ ដែលនឹងឈានមកដល់​នាពេលខាងមុខនេះ​។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា «សូមបងប្អូន​ប្រជាពលរដ្ឋទាំងអស់ បន្ត​អនុវត្តវិធានការ​សុខាភិបាល ៣ការពារ ( ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាត​សុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង ) ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងបន្ត​ទៅទទួលការចាក់​វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញ ( ដូសទី៣ ដូសទី៤ និងដូសទី៥៥៥ ) ដើម្បីពង្រឹង​ក្នុងការពារខ្លួន​ និងពង្រឹងភាព​ស៊ាំសហគមន៍ ដើម្បីបន្តចៀស​ផុតពីគ្រោះមហន្តរាយ​សុខភាព​សាធារណ និងបន្ត​និរន្តរន៍ភាព​នៃការរស់នៅធម្មតា តាមគន្លង​ប្រក្រតីភាពថ្មី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ