ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឹង​កេងកង​ទី​1 ជា​តំបន់​សម្បូរ​ទៅ​ដោយ​ហាង និង​ភោជនីយដ្ឋាន​ច្រើន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សព្វ​ថ្ងៃនេះ បឹង​កេងកង​ទី​១ គឺជា​តំបន់​ដែល​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្ពស់ និង​ជនបរទេស​រស់នៅ​យ៉ាងច្រើន​ផង​ដែរ ដោយ​មាន​អគារ​ខុន​ដូ​ខ្ពស់ វីឡា​ធំ​ៗ ភោជនីយដ្ឋាន ផ្សារ​ទំនើប និង​ហាង​កាហ្វេ សុទ្ធសឹង

រាជធានី​ភ្នំពេញ ៖ សព្វ​ថ្ងៃនេះ បឹង​កេងកង​ទី​១ គឺជា​តំបន់​ដែល​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្ពស់ និង​ជនបរទេស​រស់នៅ​យ៉ាងច្រើន​ផង​ដែរ ដោយ​មាន​អគារ​ខុន​ដូ​ខ្ពស់ វីឡា​ធំ​ៗ ភោជនីយដ្ឋាន ផ្សារ​ទំនើប និង​ហាង​កាហ្វេ សុទ្ធសឹងតែ​មានឈ្មោះ​បោះ​សំឡេង​កំពុង​ដំណើរការ​លក់ដូរ​យ៉ាង​រលូន បើ​ទោះជា​មាន​តម្លៃ​ខ្ពស់​បន្តិច​ក្តី ។ ជាក់ស្តែង ហាង​កាហ្វេ​មួយ​កន្លែង យីហោ Brown មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៧ កែង​ផ្លូវ​លេខ​២៩៤ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន បាន​ទាក់ទាញ​អតិថិជន​ជា​ច្រើន​នាក់ ។

លោក គឹ​ម បញ្ញា​រ័​ត្ន អាយុ​២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៤ នៃ​សាលា​ច្បាប់​បឹង​ត្របែក និយាយ​ថា ៖ « រាល់ពេល​ទំនេរ​ពី​ការ​រៀនសូត្រ ខ្ញុំ​តែងតែ​មក​អង្គុយ​ញ៉ាំ​កាហ្វេ ជជែក​លេង​ជាមួយ​មិត្តភក្តិ​នៅ​ក្នុង​ហាង Brown នេះ ព្រោះ​វា​មាន​លក្ខណៈ​ពិសេស​ច្រើន​ធ្វើ​ឱ្យ​ខ្ញុំ​ចូល​ចិត្ត ដូច​ជា បរិវេណ​ខាងក្រៅ​មាន​សួនច្បារ និង​ដើមឈើ​ជា​ម្លប់​យ៉ាង​ត្រជាក់ ព្រមទាំង​មាន​បរិយាកាស​បរិសុទ្ធ​ជា​លក្ខណៈ​ធម្មជាតិ ។ ចំណែក​ខាងក្នុង​ហាង​វិញ មាន​ម៉ាស៊ីនត្រជាក់​រៀបចំ​ឡើង​យ៉ាង​ស្អាត និង​មាន​ផាសុកភាព​ផង​ដែរ ។ ម្យ៉ាងទៀត កាហ្វេ​ក៏​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ និង​ផ្តល់ Wifi សម្រាប់​អតិថិជន​មក​ញ៉ាំ​កាហ្វេ លេង​អីុន​ធើ​រ​ណេ​ត​ស្រាវជ្រាវ​មេរៀន និង​ធ្វើ​ការងារ​សាលា​ផង​ដែរ » ។

និស្សិត​រូប​នេះ​បន្ត​ថា ទន្ទឹម​នឹង​កាហ្វេ​របស់ Brown មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ និង​តម្លៃ​ថ្លៃ​ជាង​កាហ្វេ​ផ្សេង​ទៀត ដូច​ជា កាហ្វេ Amazon ក្តី ប៉ុន្តែ​តម្លៃ​នេះ​អាច​ទទួលយក​បាន ហើយ​លោក​នឹង​ញ៉ាំ​បន្ត​ទៀត ។

លោក គល់ សុ​ផាត នាយ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​ទី​១ បានឱ្យ​ដឹង​ដែរ​ថា ពាក់ព័ន្ធ​នឹង​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​តាម​បណ្តា​ភោជនីយដ្ឋាន ផ្សារ​ទំនើប និង​ហាង​កាហ្វេ កម្លាំង​របស់​លោក​តែងតែ​ចុះ​ទៅ​ណែនាំ​ឱ្យ​ចត​រថយន្ត និង​ម៉ូតូ​មាន​របៀបរៀបរយ ដើម្បី​ចៀសវាង​ការ​កកស្ទះ​ចរាចរណ៍ និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ផង​ដែរ ។

ការ​ណែនាំ​របស់​កម្លាំង​លោក​ឃើញ​ថា ហាង និង​ភោជនីយដ្ឋាន​មួយ​ចំនួន​បាន​គោរព​តាម​ការ​ណែនាំ ប៉ុន្តែ​មួយ​ចំនួន​ទៀត​មិន​បាន​គោរព​តាម​ឡើយ ដោយនៅ​តែ​បង្ក​ការ​កកស្ទះ​ចរាចរណ៍ និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ដដែល ហើយ​កម្លាំង​របស់​លោក​នៅ​តែ​រៀបចំ​បន្ត​ទៀត​៕